ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោកយាយពិតជាក្តុកក្តួលក្នុងអារម្មណ៍ពេលបានឃើញរូបចម្លាក់ស្វាមីគាត់ដែលជាសាកលវិទ្យាធិការទី១ របស់ RUPP ជាបញ្ញវន្តខ្មែរ១រូបដែលត្រូវប៉ុលពតសម្លាប់នៅគុកទួលស្លែង

    BY Khmernote Media June 19, 2019
    លោកយាយពិតជាក្តុកក្តួលក្នុងអារម្មណ៍ពេលបានឃើញរូបចម្លាក់ស្វាមីគាត់ដែលជាសាកលវិទ្យាធិការទី១ របស់ RUPP ជាបញ្ញវន្តខ្មែរ១រូបដែលត្រូវប៉ុលពតសម្លាប់នៅគុកទួលស្លែង

    សាស្ត្រាចារ្យ ភឹង តុន ជាសាកលវិទ្យាធិការទី១ លោកត្រូវបានក្រុមប៉ុលពតសម្លាប់ក្នុងមន្ទីរឃុំឃាំង ស២១ ទួលស្លែង នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩៧៧។ ក្នុងនោះផងដែលដើម្បីជាការដឹងគុណខាងសាកលវិទ្យាល័យបានធ្វើរូបចម្លាក់ដើម្បីឲ្យសិស្សានុសិស្សបានស្គាល់។

    យ៉ាងណាមិញថ្មីៗនេះក្រោយពីបានធ្វើរូបចម្លាក់ជិតរួចរាល់ ភរិយារបស់លោកសាស្ត្រាចារ្យ ភឹង តុន បានមកពិនិត្យរូបចម្លាក់ស្វាមីពោរពេញដោយអារម្មណ៍ក្តុកក្តួល គាត់ដើរពីម្ខាងទៅម្ខាង ដៃអង្អែលទងត្រចៀក អង្អែលថ្ពាល់ អង្អែលបបូរមាត់ អង្អែលអាវនៃរូបចម្លាក់ស្វាមី រៀបរាប់ពីជីវិតដ៏កំសត់ក្នុងនាមជាប្តីប្រពន្ធដែលរួមរស់ជាមួយគ្នាបានរយៈពេល២០ឆ្នាំ​ មុនពេលស្វាមីត្រូវបានគេសម្លាប់។

    នេះបើយោងតាមប្រភពឈ្មោះ Chet Chealy បានសរសេរយ៉ាងដូច្នេះថា៖ “គាត់បានឃើញរូបស្វាមីរបស់គាត់ឡើងវិញ។ អារម្មណ៍គាត់ក្តុកក្តួលពេលឃើញផ្នែកនៃរូបចម្លាក់ដែលដូចរូបស្វាមីគាត់បំផុត។ អ្នកណាយល់ពីអារម្មណ៍មួយនេះ”។ គួររំលឹកថាខាងសាកលវិទ្យាល័យកំពុងតែរៀបចំធ្វើរូបចម្លាក់សាកលវិទ្យាធិការរបស់ RUPP ៣រូបដែលស្លាប់បាត់បង់ជីវិត គឺមាន បណ្ឌិត ភឹង តុន, លោក ង៉ោហ៊ូ ប៊ុណ្ណាវឌ្ឍ និង សាស្ត្រាចារ្យ វ៉ាស៊ីម សំរិទ្ធ៕

    ប្រភព៖ Chet Chealy
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay