ខ្មែរណូត

ស្វែងរក

  • សង្គម

    ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន អំពាវនាវដល់បងប្អូនខ្មែរទាំងអស់នៅជប៉ុន ចេញឲ្យឆ្ងាញពីតំបន់៣នេះ ព្រោះអាចកើតមានរលកយក្សស៊ូណាមិ

    BY Khmernote Media June 19, 2019
    ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន អំពាវនាវដល់បងប្អូនខ្មែរទាំងអស់នៅជប៉ុន ចេញឲ្យឆ្ងាញពីតំបន់៣នេះ ព្រោះអាចកើតមានរលកយក្សស៊ូណាមិ

    កាលពីវេលាម៉ោង១០និង២២នាទីយប់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ មានគ្រោះរញ្ជួយដីក្នុងកម្រិតខ្ពស់រហូតដល់ ៦,៨រ៉ិកទ័រ បានចាប់ផ្តើមនៅខេត្តយ៉ាម៉ាហ្គាតា ក្នុងប្រទេសជប៉ុន ហើយគ្រោះរញ្ជួយដីនេះផងដែរ អាចបង្កឲ្យមានរលកយក្សស៊ូណាមិនៅតាមតំបន់ឆ្នេរនៃខេត្ត Yamagata, Niigata និង Ishikawa។

    ស្ថានភាពបែបនេះ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានអំពាវនាវដល់ប្អូនប្រជាពលរដ្ឋ សិស្ស/និស្សិត និងសិក្ខាកាមខ្មែរ ទាំងអស់ ដែលកំពុងមានវត្តមាន នៅប្រទេសជប៉ុន មេត្តាឋិតនៅឲ្យឆ្ងាយពីតំបន់មាត់សមុទ្រនៃខេត្តទាំងបីខាងលើនេះ។

    ក្នុងករណីមានបងប្អូន ក្មួយៗមានព័ត៌មានអំពីប្រជាពលរដ្ឋ សិស្ស/និស្សិត ឬសិក្ខាកាមខ្មែរដែលរស់នៅក្នុងតំបន់នោះទទួលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈ៖
    – ហ៊្វេសប៊ុក របស់ស្ថានទូត Royal Embassy of Cambodia in Japan-在日本国カンボジア王国大使館
    – ទូរស័ព្ទលេខ 080 4689 9374 ឬ 080 3459 7889

    ស្ថានទូត សូមជូនពរអោយប្រជាពលរដ្ឋ សិស្ស/និស្សិត និងសិក្ខាកាមខ្មែរទាំងអស់ជួបប្រទះតែសំណាងល្អគ្រប់ៗគ្នា៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay