ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សំបកដប និងកំប៉ុងដែល យុវជនសំរាម ប្រកាសរកថ្ងៃមុន ពេលនេះត្រូវបានកែច្នៃចេញជា សួនច្នៃសំរាម យ៉ាងស្រស់ស្អាត

    BY Khmernote Media June 19, 2019
    សំបកដប និងកំប៉ុងដែល យុវជនសំរាម ប្រកាសរកថ្ងៃមុន ពេលនេះត្រូវបានកែច្នៃចេញជា សួនច្នៃសំរាម យ៉ាងស្រស់ស្អាត

    កាលពីថ្មីៗនេះក្រុមយុវជនសំរាមបានប្រកាសស្នើសុំសំបកដបកំប៉ុងដែលបងប្អូនមិនត្រូវការដើម្បីប្រមូលយកទៅកែច្នៃ តែគ្រានោះយើងមិនបានដឹងនៅឡើយទេថាពួកគាត់នឹងកែច្នៃឲ្យក្លាយជាអ្វី។ ពេលនេះបានដឹងច្បាស់ហើយថាកំប៉ុង និងសំបកដបទាំងនោះគឺត្រូវបានកែច្នៃដើម្បីធ្វើជាសួនចេញពីសម្រាមយ៉ាងស្រស់ស្អាត។

    តាមរយៈលោក សាន ដារ៉ាវីត ប្រធានក្រុមយុវជនសំរាមបានឲ្យដឹងថា «ថ្ងៃទី ១០៥ នៅលូបឹងត្របែក ខ្ញុំ និង ក្រុមបានធ្វើកន្លែង ប្រវត្តិសាស្រ្តមួយទៀត!! អ្នកទាំងអស់គ្នាក៏អាចចូលរួមសាងប្រវត្តិសាស្រ្តជាមួយពួកយើងបានដូចគ្នា!!»។ រូបភាពខ្លះៗនៃសួនច្នៃសំរាមនេះបានឲ្យឃើញថាធុងសាំងចាស់ៗជាច្រើនត្រូវបានយកមកលាបពណ៌គួររូប ដាក់ដីដាក់ជីដើម្បីដាំផ្កា សំបកដប និងគម្របក៏យកច្នៃជារូបនិងរបស់ប្រើប្រាស់ផ្សេងៗប្រកបដោយភាពច្នៃប្រឌិត និងស្រស់ស្អាត៕ អត្ថបទ៖មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay