ខ្មែរណូត

ស្វែងរក

  • សង្គម

    ឯកឧត្តម ថៃ នរៈសត្យា បង្ហាញមុខមាត់ភរិយាថ្មី អាយុខុសគ្នាជិត៤០ឆ្នាំ ក្នុងកម្មវិធីឡើងវីឡាថ្មី

    BY Khmernote Media June 17, 2019
    ឯកឧត្តម ថៃ នរៈសត្យា បង្ហាញមុខមាត់ភរិយាថ្មី អាយុខុសគ្នាជិត៤០ឆ្នាំ ក្នុងកម្មវិធីឡើងវីឡាថ្មី

    ប្រិយមិត្តច្បាស់ជ្រាបរួចមកហើយថា ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិកាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអតីតអ្នកនិពន្ធចម្រៀង អ្នកស្រី ងិន ម៉ានីយ៉ា បានលែងលះគ្នាជាយូរមកហើយ ប៉ុន្តែពុំដែលលេខឮដំណឹងថា ឯកឧត្តម ថៃ នរៈសត្យា មានទំនាក់ទំនងស្នេហ៍ជាមួយនឹងនារីរូបណាឡើយ។

    យ៉ាងណាមិញកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ថៃ នរៈសត្យា បង្ហាញមុខ​ភរិយា​ស្រស់​ស្អាតឈ្មោះ ទេព សុធីតា ដោយឯកឧត្តមបានរៀបចំពិធី​សំពះ​ផ្ទឹម​នាពេលព្រឹក និងល្ងាចរៀបចំពិធីឡើងផ្ទះវីឡា​ថ្មី ​នៅសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ដោយលោកជំទាវ ទេព សុធីតា បានសរសេររៀបរាប់ថា៖ “នាងខ្ញុំនិងស្វាមីសូមអរគុណដល់ភ្ញៀវទាំងអស់ដែលបានចូលរួមពិធីឡេីងគេហដ្ឋានរបស់នាងខ្ញុំចា៎​សូមសុខសប្បាយនិងសុខភាពល្អទាំងអស់គ្នាណា៎”។

    យោងតាមប្រភពព័ត៌មានបានបញ្ជាក់ថាភរិយាក្រោយរបស់ ឯកឧត្តម ថៃ នរៈសត្យា គឺជាជាប្អូនជីដូនអ្នកស្រី ងិន ម៉ានីយ៉ា (ភរិយាដើម) ក្នុងនោះផងដែល ឯកឧត្តម ថៃ នរៈសត្យា និងភរិយាក្រោយមានអាយុខុសគ្នាជិត៤០ឆ្នាំ៕

    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay