អន្តរជាតិ
មោទកភាពណាស់! សិស្សកម្ពុជា៤រូប ដណ្តើមបានមេដាយសំរឹទ្ធ៧គ្រឿង ក្នុងការប្រកួតប្រជែងអ្នកវិទ្យាសាស្ត្រវ័យក្មេងអាស៊ានបូកបី
BY Khmernote Media
June 15, 2019
អបអរសាទរ សិស្សវិទ្យាល័យកម្ពុជាដែលដណ្តើមបានមេដាយសំរឹទ្ធ៧គ្រឿង ក្នុងការប្រកួតប្រជែងអ្នកវិទ្យាសាស្ត្រវ័យក្មេងអាស៊ានបូកបី លើកទី៨ ក្នុងចំណោមបេក្ខជនចំនួន៨០នាក់ មកពីបណ្តាប្រទេសនៅប្រទេសអាស៊ាន កូរ៉េ ចិន និងស៊ុយអ៊ែត។
សិស្សកម្ពុជាទាំង៤ មានទី១ឈ្មោះ យុវសិស្ស ផន ស៊ីភាវ មកពីវិទ្យាល័យព្រះបាទសុរាម្រឹត ខេត្តកំពង់ឆ្នាំង ទទួលបានមេដាយសំរឹទ្ធិ២គ្រឿង, ទី២ ឈ្មោះ ក្រូច ថាវរៈ មកពីវិទ្យាល័យព្រះបាទសុរាម្រឹត ខេត្តកំពង់ឆ្នាំង ទទួលបានមេដាយសំរឹទ្ធិ ២គ្រឿង, ទី៣ ចូវ យូអ៊ី ភេទស្រី មកពីវិទ្យាល័យមង្គលបូរី ខេត្តបន្ទាយមានជ័យ ទទួលបានមេដាយសំរឹទ្ធិ ២គ្រឿង និង ឈ្មោះ ហ៊ូ ខេមរបុត្រ មកពីវិទ្យាល័យដីដុះ ខេត្តកំពង់ចាម មេដាយសំរឹទ្ធិ ១គ្រឿង៕







ប្រភព៖MoEYS Cambodia
អត្ថបទ៖ ណារ៉ែន