- Khmernote Media
- អន្តរជាតិ
មេញ្ជាការរង PM ខេត្តកំពង់ស្ពឺ បើករថយន្តក្នុងស្ថានភាពស្រវឹងបានបុករះម៉ូតូ៤គ្រឿងបណ្តាលឲ្យរបួសធ្ងន់មនុស្ស៤នាក់ ត្រង់ចំណុចភ្លើងស្តុបក្តាន់ពីរភូមិទី១០ លើមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅវេលាម៉ោង២០និង១០នាទី ។ រថយន្តបង្កម៉ាកឡិចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2K1668 បើកបរដោយជនមិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែលជាង៥០ឆ្នាំ មុខរបរ ជាមេញ្ជាការរងPM ខេត្តកំពង់ស្ពឺ បើកបរក្នុងស្ថានភាពស្រវឹង (មិនព្រមសហការជាមួយសមត្ថកិច្ចនិងមិនបានផ្តល់អាសយដ្ឋាន) ដែលបានបើកបរថយន្តតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស ទិសដៅពីកើតមកលិច បើកបញ្ច្រាសរបាំងពុះចែកទ្រូងផ្លូវ និងមិនឈប់ភ្លើងស្តុបបុករះម៉ូតូចំនួន៤គ្រឿង និងរងរបួសមនុស្សចំនួន៤នាក់ (ប្រុស) សំរាកព្យាបាលនៅគ្លីនិកហុងហាក់។ ចំពោះករណីខាងលើនេះ
June 14, 2019 - អន្តរជាតិ
ហុងកុង៖ ហាងរាប់រយកន្លែងនៅក្នុងទីក្រុងហុងកុងបានបិទទ្វារ ឬផ្អាកដំណើរការក្នុងរយៈពេលខ្លី ដើម្បីលើកទឹកចិត្តដល់បុគ្គលិកក្នុងហាងទាំងនោះចេញទៅធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលចិន។ ក្រៅតែពីហាងរាប់រាយកន្លែង ក្រុមហ៊ុន AV01 ក៏បានសម្រេចបិទគេហទំព័រសម្រាប់មើលរឿងអាសអាភាសរបស់ខ្លួនជាបណ្តោះអាសន្នដែរ ដើម្បីលើកទឹកចិត្តឲ្យក្រុមយុវជនចេញពីផ្ទះទៅចូលរួមការប្រឆាំងតវ៉ានេះ។ យោងតាមស្ថិតិបានបង្ហាញថា ជាធម្មតាមានមនុស្សប្រមាណជា ១ លាននាក់ចូលទៅមើលរឿងអាសអាភាសនេះជារៀងរាល់ថ្ងៃ ដូចនេះហើយប្រសិនបើគេបិទគេហទំព័រនេះនឹងមានក្រុមយុវជនជាច្រើនចេញពីផ្ទះដើម្បីទៅធ្វើការតវ៉ាដែរ។ សូមបញ្ជាក់ថា ហុងកុងជាក្រុងមួយ ដែលមានប្រព័ន្ធដឹកនាំ និងរដ្ឋាភិបាលមួយដាច់ដោយឡែកពីចិន តែក្រុងមួយនេះនៅមិនទាន់ទទួលបានឯករាជ្យពេញលេញជាប្រទេសមួយនៅឡើយទេ ពោលគឺនៅត្រឹមតែជាផ្នែកមួយនៃប្រទេសចិន។ ដូចនេះហើយទើបប្រជាពលរដ្ឋហុងកុងតែងធ្វើការតវ៉ាប្រឆាំងនឹងចិន ដើម្បីទាមទារផ្ដាច់ទឹកដីជាប្រទេសឯករាជ្យមួយ៕ អត្ថបទ៖ ភក្តី់
June 14, 2019 - សង្គម
ភ្នំពេញ: ស្ថានភាពជំងឺគ្រុនឈាមក្នុងអំឡុងឆ្នាំ២០១៩ នេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ច្រើនជាងឆ្នាំ២០១៨កន្លងទៅ ហើយជំងឺគ្រុនឈាម ជាជំងឺរបស់មនុស្សគ្រប់វ័យ ដែលបង្កឡើង ដោយសត្វមូលខ្លាញីខាំបឺតឈាមចម្លងមេរោគគ្រុនឈាន ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដោយសត្វមូលខ្លាកកើតកូនចៅនៅក្នុងទឹកថ្លាស្អាត និងចូលចិត្តរស់នៅជិតមនុស្ស ហើយហើរក្នុងចំងាយមិនលើសពី១៥០ម៉ែត្រពីទីកន្លែតកកើតនោះទេ។ ដើម្បីការពារសុខភាពជៀសផុតពីការឆ្លងជំងឺគ្រុនឈាម ពិសេសដើម្បីបង្ការការឈឺ និងស្លាប់ ដោយសារជំងឺនេះ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមអនុវត្តន៍នូវវិធានការដូចនៅក្នុងសេចក្តីជូនព័ត៌មានខាងក្រោម៖ អត្ថបទ៖ សេម
June 14, 2019 - សង្គម
កន្លងមក យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មមួយចំនួនបានបញ្ចេញសំរាម-សំណល់រឹងរបស់ខ្លួនមិនត្រឹមត្រូវតាមម៉ោងពេលកំណត់ ធ្វើឲ្យមានសំរាមសេសសល់រាយប៉ាយតាមដងផ្លូវ ទីសាធារណៈ និងដីឡូត៍ទំនេរ ប៉ះពាល់បរិស្ថាន សុខភាពប្រជាពលរដ្ឋ និងបាត់បង់សោភណភាពរាជធានីភ្នំពេញ។ ហើយមានប្រជាពលរដ្ឋមួយចំនួន មិនបានវេចខ្ចប់ និងទុកដា់សំរាម-សំណល់រឹងរបស់ខ្លួនឲ្យបានត្រឹមត្រូវ ដោយបានដាក់សំរាម-សំណល់រឹងលាយឡំគ្នាក្នុងស្បោងតែមួយ មានដូចជា អំបែងកែវ អំបែងដប កញ្ចក់បាក់បែក ម្ជុលចាក់ថ្នាំ និងវត្ថុបង្កគ្រោះថ្នាក់ផ្សេងទៀត ជាមួយសំណល់ផ្ទះបាយ បង្កឲ្យមានគ្រោះថ្នាក់ របួស មុតដៃកម្មករប្រមូលសំរាមនៅពេលបំពេញការងារ។ ដើម្បីដោះស្រាយបញ្ហាខាងលើ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំនូវចំនុចចំនួន២គឺ៖ ១. ត្រូវបញ្ចេញសំរាមរបស់ខ្លួនឲ្យបានត្រឹមត្រូវ តាមពេលម៉ោង ដែលអាជ្ញាធរបានកំណត់ ២. ត្រូវវេចខ្ចប់ និងទុកដាក់សំរាម-សំណល់រឹង ដែលអាចបង្កគ្រោះថ្នាក់ដូចជា អំបែងកែវ
June 14, 2019 - PR
ភ្នំពេញថ្ងៃទី ១៤ ខែមិថុនា ២០១៩៖ ធានាថាខ្លឹមនិងខ្លាំងជាមុន ជាមួយ Samsung Galaxy A10 ក្នុងការកំសាន្ត,កីឡានិងលេងFacebook ដោយភ្ជាប់មកជាមួយ អេក្រង់ធំភ្លឺច្បាស់ត្រជាក់ភ្នែក ដំណើរការលឿន កាមេរ៉ាច្បាស់ ស្កេនផ្ទៃមុខដើម្បីដោះសោរ និងលក្ខណៈអស្ចារ្យជាច្រើនទៀតផងដែរ ហើយបើតម្លៃវិញគឺម៉ាអេមម៉ង ត្រឹមតែ 139 $ តែប៉ុណ្ណោះ! Samsung Galaxy A10 គឺជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុងដែលបំពាក់នូវលក្ខណៈពិសេសជាច្រើនដែលអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់នឹកស្មានមិនដល់បើធៀបទៅនឹងតម្លៃនោះ។ អេក្រង់៖ ទូរស័ព្ទ Samsung Galaxy A10 មានរូបរាងស្តើង និងបំពាក់នូវអេក្រង់ HD
June 14, 2019 - អន្តរជាតិ
កាលពីពេលថ្មីៗនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជម្រាបជូនដល់ប្រជាពលរដ្ឋថា ក្នុងករណីបងប្អូនប្រជាពលរដ្ឋជួបបទល្មេីសផ្សេងៗ ដូចជាករណី លួច ឆក់ ប្លន់….សូមបងប្អូនអញ្ជេីញទៅដាក់ពាក្យបណ្តឹងនៅតាមប៉ុស្តិ៍នគរបាលនៃកន្លែងកេីតហេតុ ដេីម្បីងាយស្រួលដល់សមត្ថកិច្ចក្នុងការស្រាវជ្រាវរកមុខសញ្ញា និងចាប់ជនល្មេីសមកផ្តន្ទាទោសតាមច្បាប់។ បេីក្នុងករណីមានមន្រ្តីរូបណា មិនទទួលពាក្យប្តឹង ឬប្រេីពាក្យសំដីមិនសមរម្យ បងប្អូនប្រជាពលរដ្ឋអាចធ្វើការជម្រាបជូននូវព័ត៌មានមកកាន់ហ្វេសប៊ុកផេកផ្លូវការ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយក្រុមការងាររីករាយក្នុងការទទួលយកព័ត៌មានពិតពីបងប្អូនប្រជាពលរដ្ឋ៕
June 14, 2019 - ព័ត៌មានជាតិ
ភ្នំពេញ ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការ ជាមួយគណៈកម្មាធិការប្រយុទ្ឋប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថភាពសង្គម ដឹកនាំផ្ទាល់ដោយលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងលក់គ្រឿងក្រអូមបោះដុំ និងរាយនាំមកពីប្រទេសថៃយីហោឈ្មោះ Ah Gi Leder ។ ប្រតិបត្តិការខាងលើ សមត្ថកិច្ចធ្វើឡើងនារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីតាំងដ្ឋានផ្ទះលេខ៧A ផ្លូវ២៦៥ ក្រុម៤៣ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានម្ចាស់អាជីវកម្មមានឈ្មោះ តេង ស៊ីណាត ភេទស្រី អាយុ២០ឆ្នាំ
June 13, 2019 - សង្គម
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិង ដឹកជញ្ជូន បានចុះត្រួតពិនិត្រដោយផ្ទាល់លើការស្ថាបនាផ្លូវជាតិលេខ៣ ឆ្ពោះទៅកាន់រង្វង់មូលវាលរេញក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ ភ្ជាប់នឹងផ្លូវជាតិលេខ៤ ដោយក្នុងនោះ ឯកឧត្តមបានរកឃើញថា ក្រុមហ៊ុនដែលបានដេញថ្លៃស្ថាបនាផ្លូវនេះបានសាងសង់ផ្លូវខុសបច្ចេកទេសស្តង់ដា ដែលធ្វើអោយផ្លូវខូបបណ្តើរៗខណៈមិនទាន់បញ្ចប់គម្រោងនៅឡើយ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ឯកឧត្តមទទួលយកមិនបានឡើយចំពោះការស្ថាបនាផ្លូវមួយនេះដែរ រដ្ឋាភិបាលចំណាយថវិការជាតិប្រមាណ១០លានដុល្លារសហរដ្ឋអាេមរិក ដោយក្រុមហ៊ុនដេញថ្លៃមួយនេះបាន ធ្វើការជួសជុលបន្ថែមតាមបែប ប៉ះជាបំណាស់ៗ ខណៈដែលផ្លូវទើបស្ថាបនាបានប្រមាណ ៦០% ហើយក្រសួង តម្រូវអោយក្រុមហ៊ុនជួសជុលថ្មីឡើងវិញធ្វើឱ្យល្អស្អាត មានគុណភាពតាមគម្រោងជា ផ្លូវកៅស៊ូ AC។ រដ្ឋមន្ត្រីរូបនេះបានបន្ថែមដែរថា ការជួសជុលសម្រេចបាន ប្រមាណជាង៦០ភាគរយហើយ តែបែរជា គ្មានគុណភាព ដោយសារផ្លូវមានស្នាម
June 13, 2019 - កីឡា
ក្រុមហ៊ុនទ្រូម៉ាន់នីជាក្រុមហ៊ុនវេរលុយដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលបានពង្រីកខ្លួនយ៉ាងឆាប់រហ័សនៅក្នុងរយៈពេលជាង ៣ឆ្នាំ តែប៉ុណ្ណោះ ដោយសារសន្ទុះយ៉ាងឆាប់រហ័សនៃភាពរីកចម្រើនឥតឈប់ឈរ ក្រុមហ៊ុន ទ្រូម៉ាន់នី ខេមបូឌា ទទួលបានការគាំទ្រពីអតិតថិជនយ៉ាងច្រើន នេះក៏បានបង្ហាញពីសមត្ថភាពរបស់បុគ្គលិកនៅក្រុមហ៊ុនទ្រូម៉ាន់នីផងដែរ។ ស្របពេលជាមួយគ្នានេះ ក្រសួងការងារបានរៀបចំនូវការតាំងពិព័រណ៍ការងារ « TVET DAY » ថ្ងៃទី ១៥ ដល់ ១៦ ខែមិថុនា ឆ្នាំ ២០១៩ នៅសាលពិព័រណ៍ កោះពេជ្រ ហើយការតាំងពិព័រណ៍ធ្វើឡើងសម្រាប់ បងប្អូនដែលមានចម្ងល់ទាក់ទងទៅនិងតម្រូវការ ការងារក៏ដូចជាអ្នកដែលកំពុងស្វែងរកការងារធ្វើ។ ក្នុងនោះផងដែរ ក្រុមហ៊ុនទ្រូម៉ាន់នីក៏មានវត្តមាននៅក្នុងការតាំងពិព័រណ៍នោះ ចឹងសម្រាប់បងប្អូនសិស្សានុសិស្ស ក៏ដូចជាអ្នកដែលមានជំនាញ និងមានចម្ងល់ហើយចាប់អារម្មណ៍ជាមួយក្រុមហ៊ុនទ្រូម៉ាន់នី សូមត្រៀមជាមួយប្រវត្តិរូបសង្ខេបមកកាន់ស្តង់ទ្រូម៉ាន់នី
June 13, 2019 - PR
ទីបំផុតសមរភូមិគ្រាប់កាំភ្លើងតាមអ៊ីធើណែតនៃការប្រកួតលេងហ្គេមអនឡាញ Rule of Survival បានឈានចូលមកដល់វគ្គផ្តាច់ព្រ័ត្រហើយនៅ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នេះ ដែលនឹងប្រពឹត្តិធ្វើទៅនៅផ្សារទំនើប AEON Mall SEN SOK (Hall ជាន់ទីបី) ដែលសហការជាមួយនឹងក្រុមហ៊ុន OPPO ជាក្រុមហ៊ុនទូរស័ព្ទតែមួយគត់ ដែលបានចូលរួមក្នុងកម្មវិធីនេះ។ ចង់ដឹងថានណាខ្លះជាអ្នកមានសំណាងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដើម្បីទទួលបាននូវប្រាក់សុទ្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ និង ការឧបត្ថម្ភបន្ថែមពីក្រុមហ៊ុន OPPO ជាពិសេសចំពោះក្រុមអ្នកឈ្នះអាចនឹងទទួលបាននូវទូរស័ព្ទដៃស៊េរីទំនើបដ៏ថ្មីស្រឡាងជាច្រើនគ្រឿងពីក្រុមហ៊ុន OPPO ដែលជាក្រុមហ៊ុនទូរស័ព្ទដៃដែលកំពុងមានការគាំទ្រខ្លាំងពីសំណាក់អតិថិជននៅក្នុងប្រទេសកម្ពុជា។ ការរង់ចាំរបស់លោកអ្នកបានមកដល់ហើយនៅពេលនេះ សូម្បីយើងខ្ញុំក៏ចង់ដឹងដែរថាតើនណាជាអ្នកទទួលជ័យលេភីពិតប្រាកដ ក្រោយពីការប្រកួតលេងហ្គេមអនឡាញដ៏ស្វិតស្វាញអស់រយៈពេលរាប់សិបសប្តាហ៍មកហើយ ម្យ៉ាងវិញទៀតចង់ដឹងណាស់ថាអ្នកឈ្នះនឹងទទួលបានកាដូអ្វីខ្លះពីក្រុមហ៊ុនស្មាតហ្វូន OPPO ព្រោះលឺថាទូរស័ព្ទស៊េរីថ្មីៗនេះ ពិតជាមិនធម្មតាទេ
June 13, 2019









