ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គេហទំព័រអាសអាភាសដ៏ល្បីមួយនៅហុងកុងបិទដំណើរការបណ្ដោះអាសន្ន ដើម្បីទុកពេល និងលើកទឹកចិត្តឲ្យក្រុមយុវជនចេញទៅធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលចិន

    BY Khmernote Media June 14, 2019
    គេហទំព័រអាសអាភាសដ៏ល្បីមួយនៅហុងកុងបិទដំណើរការបណ្ដោះអាសន្ន ដើម្បីទុកពេល និងលើកទឹកចិត្តឲ្យក្រុមយុវជនចេញទៅធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលចិន

    ហុងកុង៖ ហាងរាប់រយកន្លែងនៅក្នុងទីក្រុងហុងកុងបានបិទទ្វារ ឬផ្អាកដំណើរការក្នុងរយៈពេលខ្លី ដើម្បីលើកទឹកចិត្តដល់បុគ្គលិកក្នុងហាងទាំងនោះចេញទៅធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលចិន។ ក្រៅតែពីហាងរាប់រាយកន្លែង ក្រុមហ៊ុន AV01 ក៏បានសម្រេចបិទគេហទំព័រសម្រាប់មើលរឿងអាសអាភាសរបស់ខ្លួនជាបណ្តោះអាសន្នដែរ ដើម្បីលើកទឹកចិត្តឲ្យក្រុមយុវជនចេញពីផ្ទះទៅចូលរួមការប្រឆាំងតវ៉ានេះ។

    យោងតាមស្ថិតិបានបង្ហាញថា ជាធម្មតាមានមនុស្សប្រមាណជា ១ លាននាក់ចូលទៅមើលរឿងអាសអាភាសនេះជារៀងរាល់ថ្ងៃ ដូចនេះហើយប្រសិនបើគេបិទគេហទំព័រនេះនឹងមានក្រុមយុវជនជាច្រើនចេញពីផ្ទះដើម្បីទៅធ្វើការតវ៉ាដែរ។ សូមបញ្ជាក់ថា ហុងកុងជាក្រុងមួយ ដែលមានប្រព័ន្ធដឹកនាំ និងរដ្ឋាភិបាលមួយដាច់ដោយឡែកពីចិន តែក្រុងមួយនេះនៅមិនទាន់ទទួលបានឯករាជ្យពេញលេញជាប្រទេសមួយនៅឡើយទេ ពោលគឺនៅត្រឹមតែជាផ្នែកមួយនៃប្រទេសចិន។ ដូចនេះហើយទើបប្រជាពលរដ្ឋហុងកុងតែងធ្វើការតវ៉ាប្រឆាំងនឹងចិន ដើម្បីទាមទារផ្ដាច់ទឹកដីជាប្រទេសឯករាជ្យមួយ៕

    អត្ថបទ៖ ភក្តី់

    Share This Post:
    MPO4D jitutoto mpo4d Mpoplay