អន្តរជាតិ
ជួបករណីលួចឆក់ប្លន់ រួចដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចក្នុងមូលដ្ឋានមិនធ្វើការ ឬប្រើសំដីមិនសមរម្យ បងប្អូនអាចជម្រាបមកកាន់ហ្វេសប៊ុកផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
BY Khmernote Media
June 14, 2019
កាលពីពេលថ្មីៗនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជម្រាបជូនដល់ប្រជាពលរដ្ឋថា ក្នុងករណីបងប្អូនប្រជាពលរដ្ឋជួបបទល្មេីសផ្សេងៗ ដូចជាករណី លួច ឆក់ ប្លន់….សូមបងប្អូនអញ្ជេីញទៅដាក់ពាក្យបណ្តឹងនៅតាមប៉ុស្តិ៍នគរបាលនៃកន្លែងកេីតហេតុ ដេីម្បីងាយស្រួលដល់សមត្ថកិច្ចក្នុងការស្រាវជ្រាវរកមុខសញ្ញា និងចាប់ជនល្មេីសមកផ្តន្ទាទោសតាមច្បាប់។
បេីក្នុងករណីមានមន្រ្តីរូបណា មិនទទួលពាក្យប្តឹង ឬប្រេីពាក្យសំដីមិនសមរម្យ បងប្អូនប្រជាពលរដ្ឋអាចធ្វើការជម្រាបជូននូវព័ត៌មានមកកាន់ហ្វេសប៊ុកផេកផ្លូវការ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយក្រុមការងាររីករាយក្នុងការទទួលយកព័ត៌មានពិតពីបងប្អូនប្រជាពលរដ្ឋ៕

