- Khmernote Media
- ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះថា សម្តេចបានដាក់បញ្ជា និងព្រមានដកស័ក្តិ អ្នកណាពូកែបាញ់បោះ ហើយនាំខ្លួនយកទៅកាត់ទោសតាមផ្លូវច្បាប់ផងដែរ។ ស្រាប់តែនៅវេលាម៉ោងជាង ៦ល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ស្ដ្រីម្នាក់ត្រូវបានគេរាយការណ៍ឲ្យដឹងថា បានបើកឡាន ចូលក្នុងវត្តសារាវ័ន្ដ រួចបាញ់កាំភ្លើង ២គ្រាប់ឡើងលើ តែមិនទាន់ដឹងមូលហេតុនៅឡើងយទេ៕
June 7, 2019 - PR
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ បុរី ប៉េង ហួត បានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការគម្រោង ដឹស្តា មេរាហ្កាដិន ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ ”រស់នៅ ជាមួយឧត្តមភាពបែបធម្មជាតិ” ដែលរៀបចំ ឡើងនៅទីតាំង ទល់មុខផ្ទះគំរូវីឡា King A ក្នុងគម្រោង ដឹ ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ដែលមានចំងាយត្រឹមតែ៥នាទី ប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស(ច្បារអំពៅ)។ ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការនេះ លោកជំទាវ ហុង ដានី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត បានមានប្រសាសន៍បញ្ជាក់ថា
June 7, 2019 - អន្តរជាតិ
ដោយទទួលបានការណែនាំពីឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នាព្រឹកថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ០៧ ខែមិថុនា ឆ្នាំ២០១៩ មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូលនៅតាមបណ្តាសាខារាជធានី-ខេត្ត បានបើកយុទ្ធនាការចុះពិនិត្យនំបញ្ចុក និងបន្លែល្បោយ ដែលដាក់តាំងលក់នៅតាមបណ្តាផ្សារគោលដៅទូទាំងប្រទេស មុនទិវាហូបនំបញ្ចុក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្វែងរកសារធាតុគីមីនៅលើនំបញ្ចុក និងបន្លែល្បោយ ។ ក្រោយការត្រួតពិនិត្យ មន្ត្រីជំនាញពុំបានរកឃើញវត្តមានសារធាតុគីមីណាមួយនៅលើនំបញ្ចុក និងបន្លែល្បោយឡើយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ
June 7, 2019 - PR
រាជធានីភ្នំពេញ៖ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ក្រុមហ៊ុន Cellcard បន្តជំរុញការចូលរួមពីបុគ្គលិករបស់ខ្លួន និងផ្តល់ឱកាសដល់ពួកគេក្នុងការអភិវឌ្ឍនិងពង្រឹងជំនាញឌីជីថលនៅក្នុងស្ថាប័ន និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបទាំងមូល ដោយផ្អែកលើទស្សនវិស័យរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្នុងការដឹកនាំកំណែទម្រង់នៃប្រព័ន្ធឌីជីថលនៅកម្ពុជា។ ក្រុមហ៊ុន Cellcard បានចាប់ដៃគូជាមួយភ្នាក់ងារកំពូលពីរនៅតំបន់អាស៊ីអាគ្នេយ៍ដើម្បីរៀបចំសិក្ខាសាលា «Digital Bootcamp» ដើម្បីពង្រឹងវិស័យឌីជីថលដែលជាចក្ខុវិស័យបច្ចុប្បន្នរបស់ក្រុមហ៊ុន។ កម្មវិធីដែលមានរយៈ៣ថ្ងៃនេះ ត្រូវបានរំពឹងថានឹងផ្តល់ការយល់ដឹងប្រសើរជាងមុនជូនបុគ្គលិកអំពីសារៈសំខាន់នៃឌីជីថល កម្មវិធីសម្រាប់ជំនួញពាណិជ្ជកម្ម និងប្រតិបត្តិការណ៍ការស្វែងយល់ពីការរីចម្រើនផ្នែកបច្ចេកវិទ្យា និងសិក្សាពីទីផ្សារឌីជីថល ការបង្កើតមាតិកា និងទទួលយកបទពិសោធន៍បច្ចេកវិទ្យា VR/AR។ លោក Watson បានមានប្រសាសន៍ថា៖ «ពួកយើងបច្ចុប្បន្នកំពុងផ្លាស់ប្តូរគំរូអាជីវកម្មដើម្បីឲ្យសាកសមជាមួយចក្ខុវិស័យឌីជីថលរបស់យើង ហើយពួកយើងកំពុងអភិវឌ្ឍយុទ្ធសាស្ត្រអំពីពីការដាក់ចេញនូវផលិតផលនិងសេវាយ៉ាងថ្មីស្រឡាងពី Cellcard នៅសម័យឌីជីថលនេះ។
June 7, 2019 - PR
ភ្នំពេញ៖ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩៖ ប្រម៉ូសិនដ៏ធំសម្បើមនិង អស្ចារ្យបំផុតដែលពុំធ្លាប់មានពីក្រុមហ៊ុនអេឡិចត្រូនិក សាមសុង ពីមុនមក! លោកអ្នកដែលកំពុងតែប្រាថ្នាចង់បាននូវផលិតផលទូរទស្សន៍ដ៏ឆ្លាតវៃរបស់ សាមសុង និងចំណាយតិច ពេលនេះគឺបានមកដល់ហើយ! ក្រុមហ៊ុន សាមសុង មានការលក់បញ្ចុះតម្លៃយ៉ាងពិសេស និងច្រើនបំផុតដែលមិនធ្លាប់មាន ជូនដល់អតិថិជនទាំងអស់រហូតដល់ទៅ 70%! សូមបញ្ជាក់ម្តងទៀតគឺបញ្ចុះតម្លៃរហូតដល់ 70%…! ពិតជាមិនគួរឱ្យជឿ! គោលបំណងនៃការលក់ជូនជាមួយនឹងការបញ្ចុះតម្លៃដ៏គួរឱ្យភ្ញាក់ផ្អើលនេះគឺក្រុមហ៊ុន សាមសុង ចង់ឱ្យអតិថិជនទាំងអស់ទទួលបាននូវបទពិសោធន៍នៃការកម្សាន្តដែលគ្មានដែនកំណត់ព្រមទាំងបែបផែនជីវិតដ៏ទាន់សម័យ និងរស់រវើកជាមួយនឹងផលិតផលទូរទស្សន៍ម៉ាក សាមសុង ដែលមានគុណភាពល្អ និងទំនើបរបស់ខ្លួន។ គួរបញ្ជាក់ផងដែរថាកម្មវិធីបញ្ចុះតម្លៃរហូតដល់ 70% ដ៏ច្រើននេះគឺសម្រាប់តែផលិតផលដែលបានកំណត់តែប៉ុណ្ណោះ។ សូមទៅកាន់Samsung Brandshop ឫហាងដែលមានចងបដា
June 7, 2019 - អន្តរជាតិ
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះថា សម្តេចបានដាក់បញ្ជា និងព្រមានដកស័ក្តិ អ្នកណាពូកែបាញ់បោះ ហើយនាំខ្លួនយកទៅកាត់ទោសតាមផ្លូវច្បាប់ផងដែរ។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរថា “អ្នកហ៊ានបាញ់បោះ ត្រូវអស់បុណ្យអស់សក្តិ និង យកទៅកាត់ទោស”៕ អត្ថបទ៖ សេម
June 7, 2019 - អន្តរជាតិ
ថៃ៖ ទុរេនមួយផ្លែត្រូវបានគេលក់ដេញថ្លៃក្នុងតម្លៃ ៤៨,០០០ ដុល្លារអាមេរិក ដែលតម្លៃនេះគឺជាតម្លៃដ៏ខ្ពស់បំផុតមួយក្នុងប្រវត្តិសាស្ត្រនៃការលក់ផ្លែទុរេននៅក្នុងពិភពលោក។ ទុរេនមួយផ្លែនេះត្រូវបានគេហៅថា “ស្តេចទុរេន” ហើយវាត្រូវបានគេដាក់លក់ជាលក្ខណៈដេញថ្លៃក្នុងកម្មវិធីសប្បុរសធម៌មួយមានឈ្មោះថា “ស្ដេចទុរេនប្រចាំឆ្នាំ ២០១៩” ដែលបានរៀបចំឡើងនៅក្នុងទីក្រុងបាកក ប្រទេសថៃ។ ទុរេនមួយផ្លែនេះត្រូវបានពិនិត្យ និងទទួលស្គាល់ដោយក្រសួងកសិកម្មថៃជាទុរេនល្អបំផុតប្រចាំប្រទេស មុននឹងត្រូវបានគេសម្រេចយកវាមកដាក់ដេញថ្លៃ និងហៅថាសេ្តចទុរេនដូចនេះ។ លោកអ្នកអាចទស្សនាទិដ្ឋភាពនៃការដេញថ្លៃស្តេចទុរេនរបស់ថៃដូចខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី ប្រភព៖ CGTN
June 7, 2019 - កីឡា
កីឡាករដែរមានតំលៃថ្លៃជាងគេបំផុតលើលោក Neymar ត្រូវបានឧបត្ថម្ភធំដោយក្រុមហ៊ុនធំជាងគេលើលោកគឺ Nike ប៉ុន្តែរឿងនេះអាចនឹងផ្អាកសិន ខណៈដែរគេកំពុងតែបើកការសេុីបអង្គេតរឿងក្តីចាប់រំលោភដែលគាត់កំពុងតែប្រឈមនាពេលថ្មីៗនេ។ តាមរយៈការរាយការណ៍របស់ Guradian បានអោយដឹងថា ក្រុមហ៊ុន Nike មានការព្រួយបារម្ភជាខ្លាំងចំពោះរឿងអាស្រូវចុងក្រោយរបស់កីឡាកររបស់ Neymar ខណៈដែររូបគេបានបដិសេដចំពោះរឿងនេះ។ គួរបញ្ជាក់ផងដែរថា Neymar បានបង្ហាញសារផ្ទាល់ខ្លួនរវាងរូបគាត់នឹងដៃគូរបស់គាត់ទុកជាភស្តុតាងថានេះគ្រាន់តែជាការណាត់ជួបរវាងមនុស្សពីរនាក់តែប៉ុណ្ណោះ បន្ទាប់ពីគាត់បានជូននាងពីប្រេសុីលទៅទីក្រុងប៉ារីសវិញ។ ទោះបីជាយ៉ាងនេះក្តី តាមរយៈកាមេរ៉ាសុវត្ថិភាពរបស់សណ្ឋាគារបានបង្ហាញថាពួកគេមានការប្រតាយប្រតប់គ្នាផងដែរ។ ដូចនេះនាពេលបច្ចុប្បន្ននេះ ការសេុីបអង្គេតកំពុងតែធ្វើការកំណត់អង្គហេតុនេះអោយបានច្បាស់លាស់ពីបញ្ហាមួយនេះ ហើយរឿងនេះអាចធ្វើអោយតារាបាល់ទាត់សញ្ជាតិប្រេសុីលរូបនេះបាត់បង់ការ Sponsor ធំពីក្រុមហ៊ុន Nike ផងដែរ។ មិនតែប៉ុណ្ណោះមានក្រុមហ៊ុនមួយចំនួនទៀតអាចនឹងឃ្លាតឆ្ងាយពីកីឡាកររូបនេះផងដែរដូចជាក្រុមហ៊ុន McDonald’s Gillete និងក្រុមហ៊ុនទេសចរណ៍របស់ប្រេសុីលផងដែរ ខណៈដែរពួកគេក៏កំពុងតែទន្ទឹងចាំមើលពីបញ្ហាមួយនេះដូចគ្នា។ ជាមួយគ្នានេះផងដែរថា Neymar
June 7, 2019 - អន្តរជាតិ
បុរសហ្វីលីពីនម្នាក់ដែលបានច្នៃកាកសំណល់ប្លាស្ទិកឲ្យក្លាយទៅជាតុ និងកៅអី សម្រាប់ប្រើប្រាស់នៅក្នុងថ្នាក់រៀន កំពុងទទួលបានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម។ បុរសដែលស្រលាញ់បរិស្ថាន និងមានគំនិតច្នៃប្រឌិតខ្ពស់នេះត្រូវបានគេរាយការណ៍ថា មានឈ្មោះ Winchester Lemen ជាវិស្វករមេកានិចម្នាក់ និងជាប្រធានកម្មវិធី Envirotech Waste Recycling (កម្មវិធីសម្រាប់អ្នកស្ម័គ្រចិត្តនាំគ្នាប្រើប្រាស់បច្ចេកវិទ្យាកែច្នៃកាកសំណល់ផ្សេងៗឲ្យមានប្រយោជន៍សម្រាប់បរិស្ថាន) ក្នុងប្រទេសហ្វីលីពីនផងដែរ។ ដើម្បីបង្កើតបានជាតុ និងកៅអីនេះ ដំបូងឡើយគេត្រូវដើរប្រមូលកាកសំណល់ប្លាស្ទិក នៅឯកន្លែងចោលសំរាម បន្ទាប់មកគេត្រូវលាងទឹកវាឲ្យស្អាត ដុតរំលាយវារួចហើយក៏ចាក់ទៅក្នុងពុម្ពតុ និងកៅអី និងទុកឲ្យវារឹងល្អទើបអាចយកមកប្រើបាន។ សូមបញ្ជាក់ថា ហ្វីល្វីពីនត្រូវបានគេរកឃើញថាជាប្រទេសដែលមានការបំពុលបរិស្ថានសមុទ្រដោយប្លាស្ទិកធំបំផុតលំដាប់ទី ៣ ក្នុងពិភពលោក។ តួលេខបានបង្ហាញថាក្នុងមួយថ្ងៃហ្វីលីពីនបង្កើតកាកសំណល់ប្លាស្ទិកជាកញ្ចប់តូចៗចំនួន ១៦៣ លានកញ្ចប់ ថង់សម្រាប់ច្រកឥវ៉ាន់នៅតាមផ្សារចំនួន ៤៨
June 7, 2019 - កីឡា
ក្លឹបយក្សរបស់អេស៉្បាញ FC Barcelona ត្រូវបានគេរាយការណ៍ថាកំពុងតែចាប់អារម្មណ៍លើកីឡករខ្សែប្រយុទ្ធ Marcus Rashford របស់ក្លឹប Manchester United ប៉ុន្តែនេះគឺគ្រាន់តែជាគម្រោងបន្ទាប់តែប៉ុណ្ណោះនេះបើយោងទៅតាមសារព័ត៌មាន The Sport។ គួរបញ្ជាក់ផងដែរថា នៅលើក្របទស្សនាវដ្តី Sport បានអោយដឹងថាម្ចាស់ពាន La Liga បានដាក់បង្ហាញពីកីឡាករសញ្ជាតិអង់គ្លេសថាជាគម្រោងបន្ទាប់របស់ក្លឹបដែលមានពាក់លេខ ៩ នៅក្នុងការជ្រើសកីឡាករនៅក្នុងការបើកទ្វារដោះដូរកីឡាករខាងមុខនេហ បើទោះបីជាពួកគេកំពុងសម្លឹងរកកីឡាករម្នាក់លេងក្នុងរយៈពេលយូរដើម្បីជំនួសដំណែង Luis Suarez។ ទោះបីជាយ៉ាងណាក៏ដោយការចរចារមួយនេះវាពិតជាពិបាកក្នុងការនិយាយហើយ Barcelona នឹងធ្វើវាក្នុលក្ខខ័ណ្ឌមួយប្រសិនបើជម្រើសដំបូងរបស់ពួកគេបរាជ័យ។ ជាមួយគ្នានេះដែរ ក្លឹបអេស្ប៉ាញមួយនេះមានទំនាក់ទំនងល្អជាមួយក្លឹប Manchester United ហើយពេលខ្លះវាជារឿងមួយល្អប្រសិនបើការចរចារណាមួយអាចកើតឡើង។ គួរបញ្ជាក់ផងដែរថា Rashfordទើបតែមានវ័យ២១ឆ្នាំ
June 7, 2019









