អន្តរជាតិ
“ស្តេចទុរេន” របស់ថៃមួយផ្លែត្រូវបានដាក់លក់ដេញថ្លៃ មានតម្លៃជិត ៥ ម៉ឺនដុល្លារ
BY Khmernote Media
June 7, 2019
ថៃ៖ ទុរេនមួយផ្លែត្រូវបានគេលក់ដេញថ្លៃក្នុងតម្លៃ ៤៨,០០០ ដុល្លារអាមេរិក ដែលតម្លៃនេះគឺជាតម្លៃដ៏ខ្ពស់បំផុតមួយក្នុងប្រវត្តិសាស្ត្រនៃការលក់ផ្លែទុរេននៅក្នុងពិភពលោក។ ទុរេនមួយផ្លែនេះត្រូវបានគេហៅថា “ស្តេចទុរេន” ហើយវាត្រូវបានគេដាក់លក់ជាលក្ខណៈដេញថ្លៃក្នុងកម្មវិធីសប្បុរសធម៌មួយមានឈ្មោះថា “ស្ដេចទុរេនប្រចាំឆ្នាំ ២០១៩” ដែលបានរៀបចំឡើងនៅក្នុងទីក្រុងបាកក ប្រទេសថៃ។ ទុរេនមួយផ្លែនេះត្រូវបានពិនិត្យ និងទទួលស្គាល់ដោយក្រសួងកសិកម្មថៃជាទុរេនល្អបំផុតប្រចាំប្រទេស មុននឹងត្រូវបានគេសម្រេចយកវាមកដាក់ដេញថ្លៃ និងហៅថាសេ្តចទុរេនដូចនេះ។ លោកអ្នកអាចទស្សនាទិដ្ឋភាពនៃការដេញថ្លៃស្តេចទុរេនរបស់ថៃដូចខាងក្រោមនេះ៖

អត្ថបទ៖ ភក្តី
ប្រភព៖ CGTN


