អន្តរជាតិ
សម្តេចតេជោ ព្រមានដកស័ក្តិ និងកាត់ទោសតាមច្បាប់ ចំពោះអ្នកពូកែបាញ់បោះទាំងអស់
BY Khmernote Media
June 7, 2019
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះថា សម្តេចបានដាក់បញ្ជា និងព្រមានដកស័ក្តិ អ្នកណាពូកែបាញ់បោះ ហើយនាំខ្លួនយកទៅកាត់ទោសតាមផ្លូវច្បាប់ផងដែរ។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរថា “អ្នកហ៊ានបាញ់បោះ ត្រូវអស់បុណ្យអស់សក្តិ និង យកទៅកាត់ទោស”៕

អត្ថបទ៖ សេម