- Khmernote Media
- សង្គម
ក្រសួងអប់រំ យុវជន និងកីឡា ស្នើសុំគ្រឹះស្ថានសិក្សាអនុវត្តម៉ោងពេលបង្រៀន និងរៀននៅតាមជាធម្មតាវិញបន្ទាប់ពី រដូវប្រាំងអាកាសធាតុក្តៅ បានកន្លងផុតទៅ នេះបើយោងតាមការប្រកាសរបស់ក្រសួងអប់រំ។ ដោយគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ត្រូវអនុវត្តម៉ោងពេលចូល និងចេញជាធម្មតាវិញដូចខាងក្រោម៖ -ពេលព្រឹក ចូលរៀនម៉ោង ៧និង០០នាទីព្រឹក ចេញម៉ោង ១១និង០០នាទីថ្ងៃត្រង់ -ពេលរសៀល ចូលរៀនម៉ោង ១៣និង០០នាទីរសៀល ចេញម៉ោង ១៧និង០០នាទីល្ងាច៕ ដោយ៖ ណារ៉ែន
June 6, 2019 - អន្តរជាតិ
ស្រ្តីជនជាតិចិនម្នាក់ត្រូវបានគេរាយការណ៍ថា អាចរកប្រាក់ចំណូលបានប្រមាណជា ៣០ ០០០ យន់ (៤ ៣០០ ដុល្លារ) ក្នុងមួយខែពីការលក់ក្រណាត់កន្ទបសម្រាប់សត្វបក្សីដែលនាងបានច្នៃឡើងដោយផ្ទាល់ដៃរបស់នាង។ ស្រ្តីដែលមានគំនិតច្នៃប្រឌិតខ្ពស់នេះមានឈ្មោះថា Zheng Han អាយុ ២៥ ឆ្នាំ រស់នៅក្នុងខេត្ត Jiangsu ភាគខាងកើតប្រទេសចិន។ នាងជាអតីតគិលានុបដ្ឋាយិកាម្នាក់ និងបានបោះបង់ការងារនេះនៅឆ្នាំ ២០១៤ ដើម្បីមកចាប់អាជីពជាអ្នកច្នៃក្រណាត់កន្ទបសម្រាប់បក្សី។ នាងបានប្រាប់អ្នកសារព័ត៌មានថា កន្ទបសម្រាប់បក្សីត្រូវបានច្នៃឡើងដោយមានក្រណាត់កប្បាសនៅខាងក្រៅ និងផ្នែកខាងក្នុងគឺក្រណាត់ដែលមិនជ្រាបទឹក។ កន្ទបសម្រាប់បក្សីគឺជាម្រើសដ៏ល្អមួយសម្រាប់អ្នកដែលចូលចិត្តចិញ្ចឹមបក្សីនៅតាមផ្ទះ និងមិនចង់ពិបាកលាងសម្អាតអាចម៍បក្សីដែលតែងតែជុះពាលវាលពាលកាលគ្រប់ពេលវេលា។ កន្ទបបក្សីត្រូវបានគេលក់នៅក្នុងទីផ្សារក្នុងតម្លៃ ២០ យន់ (៣ ដុល្លារ) សម្រាប់កន្ទបមួយ ហើយរហូតមកទល់នឹងពេលនេះមានការបញ្ជាទិញកន្ទបនេះរាប់ពាន់ក្នុងមួយខែៗ៕ អត្ថបទ៖
June 6, 2019 - PR
ភ្នំពេញ៖ លោក លឿង វិសាល ដែលជាម្ចាស់ជ័យលាភីលេខមួយ នៅក្នងកម្មវីធីប្រកួត សម្រស់ឯកវាយនភណ្ឌកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ដែលរយៈពេលកន្លងទៅមួយខែនេះ មហាជនបានឃើញរូបលោក នៅលើខិត្តប័ណ្ណ ក៏ដូចជា បដាផ្សព្វផ្សាយជាច្រើនទៀត។ បុរសឯកនេះ បានប្រាប់ឲ្យដឹងថា៖ «តាំងពីគាត់ទទួលបានជ័យលាភីលេខមួយមក ពុំទាន់មានក្រុមហ៊ុនណាទាក់ទងមកខ្ញុំ ដើម្បីផ្សព្វផ្សាយនោះទេ មានតែក្រុមហ៊ុនទ្រូម៉ាន់នីមួយនោះទេដែលបានឧបត្ថម្ភប្រាក់ចំនួន 2 លានរៀល សម្រាប់ម្ចាស់ជ័យលាភី ហើយក៏ជាក្រុមហ៊ុនដំបូងដែលបានផ្តល់ឱកាស ក៏ដូចជាអនាគតថ្មីឲ្យខ្ញុំក្លាយជាអ្នកផ្សព្វផ្សាយនូវកម្មវិធីរបស់ក្រុមហ៊ុនទ្រូម៉ាន់នី គឺប្រមូសិនថ្មី ផ្ញើលុយ ឈ្នះលុយ ។ លោក កូ ប៊ុនសុង នាយកផ្នែកលក់ នៃក្រុមហ៊ុនទ្រូម៉ាន់នី
June 6, 2019 - អន្តរជាតិ
អ្នកដែលកើតមកមិនសូវបានកម្ពស់មិនមែនជាបញ្ហាទៀតទេ ព្រោះថាពេលនេះ អ្នកវិទ្យាសាស្ត្របានរកឃើញវិធីវះកាត់ពន្លូតកម្ពស់មួយកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន NEXTSHARK បានឲ្យដឹងថា វិធីវះកាត់ពន្លូតកម្ពស់នេះគឺជាការវះកាត់ឆ្អឹងជើង និងដាក់បណ្តុះកោសិកាឆ្អឹងថ្មីនៅចន្លោះឆ្អឹងដែលបានកាត់នោះឲ្យរីកវែងឡើង។ ប្រភពដដែលបានបន្តថា ក្រោយការវះកាត់ កោសិកាឆ្អឹងថ្មីនឹងផ្ដើមរីកលូតឡើងប្រមាណជា ១ មីលីម៉ែត្រក្នុងមួយថ្ងៃ ហើយបណ្តុំកោសិកាថ្មីនេះនឹងបន្តរីកលូតលាស់រាល់ថ្ងៃរហូតដល់ពេលកំណត់មួយទើបវាឈប់លូតលាស់។ ជាទូទៅក្នុងរយៈពេល ៣ ខែ វាអាចលូតលាស់បាន ៨ សង់ទីម៉ែត្រ ឬក៏វែងជាងនេះតាមប្រភេទកោសិកាជាក់ស្តែង ដែលគេបានដាក់បណ្តុះនោះ។ យ៉ាងណាក្តី ការវះកាត់នឹងត្រូវការពេលវេលាយូរ និងបង្កការឈឺចាប់ខ្លះផងដែរ។ ក្រោយពេលវះកាត់ ២ សប្តាហ៍អ្នកវះកាត់អាចនឹងមានការឈឺចាប់ខ្លាំង និងត្រូវលេបថ្នាំបន្ថែមមួយរយៈផងដែរ។ ក្នុងរយៈពេល ៣ ទៅ ៦ ខែទើបអ្នកវះកាត់អាចជាសះស្បើយបានជាធម្មតាវិញ
June 6, 2019 - កីឡា
កាលពីយប់ម្សិលមិញនេះមានការប្រកួតមួយរវាងប្រទេសព័រទុយហ្គាល និងប្រទេសស្វីសនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Nations Leagueដែលជាពានទើបនឹងបង្កើតថ្មីរបស់ FIFa។ អ្វីដែរគួរអោយកត់សម្គាល់នោះគឺកីឡាករខ្សែប្រយុទ្ធចាស់វស្សា និងជាម្ចាស់ពាន Ballon D’or ៥សម័យកាល Christiano Ronaldo នៅតែធ្វើអោយអ្នករាល់គ្នាកោតសរសើរពីទម្រង់លេង និងរកបានបីគ្រាប់អោយក្រុមជម្រើសជាតិព័រទុយហ្គាលយកឈ្នះក្រុមជម្រើសជាតិស្វីស៣ទល់នឹង១។ គួរបញ្ជាក់ផងដែរនៅក្នុងតង់ទីមួយលទ្ធផលនៅមិនទាន់មានក្រុមណាមានប្រៀបជាងក្រុមណានោះទេដោយចប់នៅក្នុងលទ្ធផល១ទល់នឹង ហើយគ្រាប់បាល់បើកឆាកនោះគឺជាគ្រាប់បាល់ដំបូងរបស់ Ronaldoនៅក្នុងនាទីទី ២៥។ បន្ទាប់មកនៅក្នុងតង់ទីពីរ ក្រុមភ្ញៀវបានរកបានមួយគ្រាប់តាមស្មើវិញដោយការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Ricardo Rodriguez នៅនាទីទី៥៧ផងដែរ។ ក្រោយមកទៀតប្រធានក្រុមរបស់ប៉ុកទុយហ្គាល Christiano Ronaldo រកបានពីរគ្រាប់បន្ថែមទៀតនៅចុងតង់ទីពីរដោយការបោះបាល់ដោយកីឡាករ Bernardo Silva នៅនាទីទី៨០ និងកីឡាករ Goncalo Guedes
June 6, 2019 - កីឡា
កីឡាករវ័យ ៣៤ឆ្នាំ Christiano Ronaldo ត្រូវបានជឿជាក់ថាក្លឹបសេះបង្កង់ Juventus ត្រូវការវិនិយោគបន្ថែមដើម្បីពង្រឹងសម្រាប់រដូវក្តៅនេះ ហើយគាត់បានជំរុញអោយក្លឹបនាំយកកីឡាករ Davinson Sanchez របស់ក្លឹបមាន់ក្នាយមាស Tottenham Hotspurs។ គួរបញ្ជាក់ផងដែរថា ខ្សែការពារសញ្ជាតិកូឡុំប៊ីរូបនេះត្រូវបានផ្អាកលេងនៅពាក់កណ្តាលរដូវកាលជាមួយក្រុម Spurs ដោយសារតែរបួស ហើយក្រោយមកបានធ្លាក់ចេញពីជម្រើស១១នាក់ដំបូង និងជំនួសដោយកីឡាករ Jan Vertonghen និង Toby Alderweireld។ ដូចនេះហើយគាត់បានបើផ្លូវក្នុងការចាកចេញពីទីក្រុងឡុងជាមួយនឹងការចាប់អារម្មណ៍របស់ក្លឹប Juventus នេះបើតាមការរាយការណ៍របស់ Don Balon។ ទន្ទឹមនឹងនេះដែរ កីឡាករ Christiano Ronaldo មានអារម្មណ៍ថាក្លឹប
June 6, 2019 - កីឡា
ក្លឹបអធិរាជស Real Madrid កំពុងតែធ្វើការចុះកុងត្រាជាមួយតារាបាល់ទាត់របស់ក្លឹបតោខៀវ Chelsea Eden Hazard ផ្ទុយទៅវិញលោកអ្នកចាត់ការទូទៅ Zinedine Zidane បានសម្រេចចិត្តចែកផ្លូវជាមួយកីឡាករ Iscoទៅវិញ។ តាមរយៈការរាយការណ៍របស់ Diario Gol បានលើកឡើងថា Real Madrid កំពុងចរចាចុះកុងត្រាជាមួយកីឡាករ Hazard ប៉ុន្តែអ្វីដែរកំពុងតែមិនដាច់ស្រេចនោះគឺតំលៃខ្លួន។ ជាមួយគ្នានេះដែរ Isco ជាអ្នកចាកចេញពីក្លឹបបន្ទាប់ពីអ្នកគ្រប់គ្រងក្លឹប Zinedine Zidane បានប្រាប់គាត់ថាគាត់នឹងត្រូវជំនួសដោយកីឡាករសញ្ជាតិប៊ែលស្សុីកពេលគេមកដល់។ តួយ៉ាង ប្រធានក្រុមរបស់ Real Madrid កីឡាករ Sergio Ramos
June 6, 2019 - បច្ចេកវិទ្យា
ទោះបីជាប្រព័ន្ធ 5G មាននៅតែតំបន់មួយចំនួនតូចលើពិភពលោកក៏ដោយ តែវាមិនចោទជាបញ្ហាឡើយសម្រាប់ Samsung ក្នុងការស្រាវជ្រាវលើប្រព័ន្ធបណ្តាញទូរស័ព្ទចល័តជំនាន់ទី៦ 6G នោះឡើយ។ កាលពីថ្ងៃអង្គារកន្លងទៅនេះ Samsung បានប្រកាសថាខ្លួននឹងពង្រីកក្រុមស្រាវជ្រាវលើប្រព័ន្ធបណ្តាញទូរស័ព្ទចល័តរបស់ខ្លួនបន្ទាប់ពីដាក់អោយប្រើប្រាស់ប្រព័ន្ធ 5G បានជោគជ័យ។ វាជាផ្នែកមួយនៃ មជ្ឈមណ្ឌលស្រាវជ្រាវទំនាក់ទំនងកម្រិតខ្ពស់ (Advanced Communications Research Center) ក្រោមការគ្រប់គ្រងរបស់ Samsung ដែលដំណើរក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ R&D មានទីតាំងក្នុងទីក្រុងសេអ៊ូល។ ក្រៅពីការសិក្សាស្រាវជ្រាវលើប្រព័ន្ធ 6G Samsung ក៏កំពុងសិក្សាលើបច្ចេកវិទ្យា AI និង Robot ផងដែរ។ មួយវិញទៀតសម្រាប់ការសិក្សាលើ 6G
June 6, 2019 - PR
លទ្ធផលសិក្សាអំពីឥរិយាបទនៃការទូទាត់ប្រាក់របស់អតិថិជនវីសាកាត និង ហេតុផលចម្បងនៃកំណើនលើការទូទាត់ប្រាក់តាមរយៈឌីជីថល គឺដោយសារតែវាមានភាពងាយស្រួល។ ភ្នំពេញថ្ងៃទី 06 ខែមិថុនា ឆ្នាំ 2019 – ថ្ងៃនេះ ក្រុមហ៊ុនវីសា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចអន្តរជាតិដ៏ធំបំផុតមួយនៅក្នុងពិភពលោក បានចេញផ្សាយតួលេខពីកំណើនរបស់ប្រជាជនកម្ពុជាកំពុងតែទទួលយកការទូទាត់ប្រាក់តាមរយៈឌីជីថល ពីមួយឆ្នាំទៅមួយឆ្នាំចំនួន 43% លើតម្លៃសរុបនៃការទិញទំនិញ និងសេវាកម្មផ្សេងៗ ដោយការប្រើប្រាស់វីសាកាត និងមានការកើនទ្បើងរហូតដល់ 58% បើគណនាលើចំនួនប្រតិបត្តិការ ។ ទិន្នន័យនេះបានមកពីការប្រៀបធៀបលើការចំណាយរវាងឆ្នាំ 2017 ដល់ឆ្នាំ 2018 យោងលើការសិក្សាស្រាវជ្រាវអំពីឥរិយាបទក្នុងការបង់ប្រាក់របស់អតិថិជនប្រើប្រាស់វីសាកាត ក្នុងឆ្នាំ 2018 ។ តាមរយៈការសិក្សានេះបានរកឃើញថាប្រជាពលរដ្ឋកម្ពុជាប្រហែល 1/3 រំពឹងថាការទូទាត់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលនឹងមានប្រជាប្រិយភាព
June 6, 2019 - អន្តរជាតិ
រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ មានការផ្ទុះឡើងនូវព័ត៌មានករណីមន្ត្រីប៉ូលិសបានបោកប្រាស់លុយរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីរត់ការចូលក្របខ័ណ្ឌ។ ទាក់ទងនឹងករណីនេះ អគ្គស្នងការដ្ឋាននគរបាលជាតិធ្វើការបំភ្លឺថា ផ្អែកតាមការស្រាវជ្រាវ និងត្រួតពិនិត្យរួចមក បុគ្គលឈ្មោះ ឆាយ ឆដា ដែលប្រើឯកសណ្ឋាននគរបាល និងត្រូវបានបណ្តាញសង្គមចុះផ្សាយថា ពាក់ព័ន្ធការបោក ប្រាស់ ឬយកលុយដើម្បីរត់ការចូលក្របខ័ណ្ឌនគរបាលនោះ មិនស្ថិតក្នុងក្របខ័ណ្ឌនគរបាលជាតិនោះទេ ។ បុគ្គលនេះ គឺជាមនុស្សក្លែងបន្លំជានគរបាល ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែតាមស្រាវជ្រាវ និងស្វែងរកបុគ្គលនេះ ដើម្បីធ្វើការឃាត់ខ្លួន និងសាកសួរបន្ត ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
June 6, 2019









