ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អគ្គស្នងការដ្ឋាន​នគរបាល​ជាតិធ្វើការបំភ្លឺ ករណីប៉ូលិសបោកលុយប្រជាពលរដ្ឋរត់ការចូលក្របខ័ណ្ឌ

    BY Khmernote Media June 6, 2019
    អគ្គស្នងការដ្ឋាន​នគរបាល​ជាតិធ្វើការបំភ្លឺ ករណីប៉ូលិសបោកលុយប្រជាពលរដ្ឋរត់ការចូលក្របខ័ណ្ឌ

    រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ មានការផ្ទុះឡើងនូវព័ត៌មានករណីមន្ត្រីប៉ូលិសបានបោកប្រាស់លុយរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីរត់ការចូលក្របខ័ណ្ឌ។ ទាក់ទងនឹងករណីនេះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិធ្វើការបំភ្លឺថា ​ផ្អែក​តាម​ការ​ស្រាវជ្រាវ​ និង​ត្រួតពិនិត្យ​រួច​មក​ បុគ្គល​ឈ្មោះ​ ឆាយ​ ឆដា​ ដែល​ប្រើ​ឯកសណ្ឋាន​នគរបាល​ និង​ត្រូវ​បាន​បណ្តាញ​សង្គម​ចុះ​ផ្សាយ​ថា​ ពាក់ព័ន្ធ​ការ​បោក​ ប្រាស់​ ឬ​យក​លុយ​ដើម្បី​រត់ការ​ចូល​ក្របខ័ណ្ឌ​នគរបាល​នោះ​ មិន​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​នគរបាល​ជាតិ​នោះ​ទេ​ ។​ បុគ្គល​នេះ​ គឺជា​មនុស្ស​ក្លែងបន្លំ​ជា​នគរបាល​ ។​ បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុង​តែ​តាម​ស្រាវជ្រាវ​ និង​ស្វែងរក​បុគ្គល​នេះ​ ដើម្បី​ធ្វើការ​ឃាត់ខ្លួន​ និង​សាកសួរ​បន្ត​ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay