អ្នកតឿៗមានសង្ឃឹមហើយ! គេរកឃើញវិធីវះកាត់ដ្មីមួយ ដែលអាចជួយពន្លូតកម្ពស់បាន
អ្នកដែលកើតមកមិនសូវបានកម្ពស់មិនមែនជាបញ្ហាទៀតទេ ព្រោះថាពេលនេះ អ្នកវិទ្យាសាស្ត្របានរកឃើញវិធីវះកាត់ពន្លូតកម្ពស់មួយកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន NEXTSHARK បានឲ្យដឹងថា វិធីវះកាត់ពន្លូតកម្ពស់នេះគឺជាការវះកាត់ឆ្អឹងជើង និងដាក់បណ្តុះកោសិកាឆ្អឹងថ្មីនៅចន្លោះឆ្អឹងដែលបានកាត់នោះឲ្យរីកវែងឡើង។ ប្រភពដដែលបានបន្តថា ក្រោយការវះកាត់ កោសិកាឆ្អឹងថ្មីនឹងផ្ដើមរីកលូតឡើងប្រមាណជា ១ មីលីម៉ែត្រក្នុងមួយថ្ងៃ ហើយបណ្តុំកោសិកាថ្មីនេះនឹងបន្តរីកលូតលាស់រាល់ថ្ងៃរហូតដល់ពេលកំណត់មួយទើបវាឈប់លូតលាស់។
ជាទូទៅក្នុងរយៈពេល ៣ ខែ វាអាចលូតលាស់បាន ៨ សង់ទីម៉ែត្រ ឬក៏វែងជាងនេះតាមប្រភេទកោសិកាជាក់ស្តែង ដែលគេបានដាក់បណ្តុះនោះ។ យ៉ាងណាក្តី ការវះកាត់នឹងត្រូវការពេលវេលាយូរ និងបង្កការឈឺចាប់ខ្លះផងដែរ។ ក្រោយពេលវះកាត់ ២ សប្តាហ៍អ្នកវះកាត់អាចនឹងមានការឈឺចាប់ខ្លាំង និងត្រូវលេបថ្នាំបន្ថែមមួយរយៈផងដែរ។ ក្នុងរយៈពេល ៣ ទៅ ៦ ខែទើបអ្នកវះកាត់អាចជាសះស្បើយបានជាធម្មតាវិញ ហើយប្រវែងឆ្អឹងលូតកាន់តែវែង វានឹងត្រូវការពេលវេលាជាសះស្បើយកាន់តែយូរផងដែរ។ លោកអ្នកអាចទស្សនារូបភាព និងវីដេអូគំរូនៃការវះកាត់នេះដូចខាងក្រោម៖
អត្ថបទ៖ភក្តី
ប្រភព៖nextshark
