ខ្មែរណូត

ស្វែងរក

  • សង្គម

    ចូលរួមរំលែកទុក្ខ! លោកជំទាវ ផ្លេក ភិរុណ​ អតីត​ប្រធានកាកបាទក្រហម​កម្ពុជា ចាប់ពី​ទសវត្ស​ទី​៧០-៩០ ទទួលមរណភាពក្នុងជន្មាយុ ៩៩ឆ្នាំ

    BY Khmernote Media June 8, 2019
    ចូលរួមរំលែកទុក្ខ! លោកជំទាវ ផ្លេក ភិរុណ​ អតីត​ប្រធានកាកបាទក្រហម​កម្ពុជា ចាប់ពី​ទសវត្ស​ទី​៧០-៩០  ទទួលមរណភាពក្នុងជន្មាយុ ៩៩ឆ្នាំ

    យោងតាមសេចក្តីចេញផ្សាយរបស់រាជរដ្ឋាភិបាលកម្ពុជា លោកជំទាវ ផ្លេក ភិរុណ​ អតីត​ប្រធាន​កាកបាទក្រហម​កម្ពុជា  បានទទួលមរណភាពដោយជរាពាធ ក្នុងជន្មាយុ ៩៩ឆ្នាំ នាល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩។ សពរបស់លោកយាយ ត្រូវបានតម្កល់ធ្វើបុណ្យនៅវត្តបទុមវត្តី នឹងដង្ហែចេញពីវត្តបទុមវត្តី នៅវេលាម៉ោង ៥ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីយកទៅបញ្ចុះនៅក្នុងបរិវេណវត្តព្រះសុគន្ធមានបុណ្យ ឃុំផ្សារដែក ស្រុកពញាឭ ខេត្តកណ្តាល។

    គួរបញ្ចាក់ថា លោកជំទាវ​ ផ្លេក ភិរុណ មានជន្មាយុ៩៩ឆ្នាំ ជាអតីត​អគ្គលេខាធិការ​កាកបាទក្រហម​កម្ពុជា​ ក្នុងសម័យ​សង្គម​រាស្ត្រនិយម​ ចាប់ពី​ទសវត្ស​ទី​៦០​-៧០ និងជា​ប្រធាន​កាកបាទក្រហម​កម្ពុជា ក្នុងឆ្នាំ១៩៧៩រហូតដល់ឆ្នាំ ១៩៩២ ។ សូមដួងវិញ្ញាណក្ខ័ន្ធ លោកជំទាវ ផ្លេក ភិរុណ បានទៅកាន់ទីឋានបរមសុខ៕

    ប្រភព៖ Royal du Cambodge
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay