ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រុស្សីជោគជ័យក្នុងការបាញ់សាកល្បងគ្រាប់មីស៊ីលថ្មី អាចបាញ់បានចំងាយ៤គីឡូម៉ែត្រ ប្រើពេលតែ១វិនាទីប៉ុណ្ណោះ

    BY Khmernote Media June 7, 2019
    រុស្សីជោគជ័យក្នុងការបាញ់សាកល្បងគ្រាប់មីស៊ីលថ្មី អាចបាញ់បានចំងាយ៤គីឡូម៉ែត្រ ប្រើពេលតែ១វិនាទីប៉ុណ្ណោះ

    រុស្ស៊ី៖ សារព័ត៌មាន DAILYMAIL បានរាយការណ៍ថា រុស្សីទើបតែទទួលបានជោគជ័យក្នុងការបាញ់សាកល្បងនូវគ្រាប់មីស៊ីលថ្មីមួយ ដែលមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការបាញ់កម្ទេចអាវុធរបស់ប្រទេសលោកខាងលិច។ វិមានក្រឹមឡាំងមិនបានបញ្ជាក់ទេថាមីស៊ីលថ្មីនេះមានឈ្មោះអ្វី តែបានអះអាងថា វាមានឥទ្ធិពលខ្លាំងជាងមីស៊ីលជំនាន់មុនៗជាច្រើនដង។ ចំណុចពិសេសគួរឲ្យកត់សម្គាល់បំផុតរបស់គ្រាប់មីស៊ីលថ្មីនេះគឺវាអាចបាញ់បានចំងាយរហូតដល់ ៤ គីឡូម៉ែត្រប្រើពេលតែក្នុងមួយវិនាទីប៉ុណ្ណោះ។

    បន្ថែមពីនេះទៀតគឺវាត្រូវបានគេអភិវឌ្ឍន៍ឡើងជាពិសេសសម្រាប់បាញ់កម្ទេច គ្រាប់មីស៊ីល និងអាវុធផ្សេងៗដែលផលិតឡើងនៅក្នុងបណ្តាប្រទេសលោកខាងលិចតែម្តង។ សូមបញ្ជាក់ថា ការបាញ់សាកល្បងគ្រាប់មីស៊ីលថ្មីនេះត្រូវបានធ្វើឡើងនៅតំបន់សមយុទ្ធ Sary-Shagan ក្នុងប្រទេសរុស្សី និងត្រូវបានគេថតជាវីដេអូបង្ហោះពេញបណ្តាញសង្គមទៀតផង។ លោកអ្នកអាចទស្សនាវីដេអូនៃការបាញ់សាកល្បងគ្រាប់មីស៊ីលថ្មីនេះដូចខាងក្រោម៖

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay