ពេលនេះ តុលាការសម្រេចចោទលោកប៉ូលីសស័ក្ដិ៣ ពីបទលួច iPad មិនមែនច្រឡំយកទៀតនោះទេ
- June 5, 2019
នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ ឈ្មោះ ហេង ហាប់ មានមុខងារជា អនុសេនីយ៍ឯក នាយកដ្ឋាន ព្រំដែនទឹក ពីបទលួចតាមមាត្រា៣៥៣ និង៣៥៦ នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថាក្រោយពីមានការរិះគន់យ៉ាងចាស់ដៃពីមហាជននៅលើបណ្តាញសង្គម ករណីដែលលោកប៉ូលិសស័ក្ដិ៣ បន្លំលួចiPad មួយគ្រឿង របស់ប្រជាពលរដ្ឋដល់ក្នុងផ្ទះ ហើយថាជាករណីច្រឡំនោះ នាយឧត្ដមសេនីយ៍ នេត សាវឿន បញ្ជាឲ្យសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ នៅនាយកដ្ឋានការពារព្រំដែនទឹក ទៅកាន់តុលាការដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់៕




- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






