Khmernote Media
  • រថយន្ត

    មុននេះបន្តិចរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយស្តីពីការចុះបញ្ជីបណ្ណសំគាល់យាន្តជំនិះ និងបំពាក់ស្លាកលេខសំគាល់យាន្តជំនិះ ដោយអនុក្រឹត្យថ្មីនេះបានបង្ហាញពីគំរូស្លាកលេខពិសេសរបស់រថយន្ត ថែមទៀតផង ដែលមានគោលបំណងកំណត់បទប្បញ្ញត្តិពាក់ព័ន្ធនឹងការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ស្លាកលេខសម្គាល់យានជំនិះ នៅក្នុងប្រទេសកម្ពុជា។ អ្វីដែលកត់សំគាល់នោះគឺ ស្លាកលេខពិសេសដែលនឹងត្រូវដាក់អោយប្រើប្រាស់នោះគឺម្ចាស់យាន្តយន្ត អាចប្រើប្រាស់លេខរឺអក្សរឡាតាំងមិនអោយលើសពី៨ខ្ទង់ឡើយ ហើយនឹងមានដំណើរការក្នុងការដាក់លក់ក្នុងពេលឆាប់ៗនេះ។ ដើម្បីជ្រាបច្បាស់សូមអានអនុក្រឹត្យខាងក្រោម៖

    June 4, 2019
  • PR

    Boostrong តេឈ្នះលុយ ជាកម្មវិធីផ្តល់រង្វាន់ដ៏ធំអស្ចារ្យមិនធ្លាប់មាន, ដែលជាកម្មវិធីផ្តល់សំណាងទៅដល់បងប្អូនគ្រប់ទីកន្លែង ទោះបីជានៅគេហដ្ឋាន ក៏អាចឈ្នះលុយជាច្រើនសន្ធឹកសន្ធាប់ និងឈ្នះមាសសុទ្ធ ១ តម្លឹងផងដែរ។ កម្មវិធីដ៏អសា្ចរ្យនេះ មានចាក់ផ្សាយក្នុងកម្មវិធី Boostrong Music On Fire Concert រៀងរាល់ថ្ងៃសុក្រ នៅស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV ព្រែកឯង វេលាម៉ោង ៨ យប់តទៅ។ ពិតជាមិនធម្មតាមែន Boostrong បានធ្វើឲ្យបងប្អូន រំភើប រន្ធត់ ជាមួយកម្មវិធីតេឈ្នះលុយ ដែលផ្តល់នូវភាពសប្បាយរីករាយជាមួយនឹងការតេចូលលេងកំសាន្ត នៅក្នុងកម្មវិធីហើយថែមទាំងមានឱកាសឈ្នះលុយជាច្រើនសន្ធឹកសន្ធាប់ និងមាសសុទ្ធ ១ តម្លឹង

    June 4, 2019
  • PR

    នៅមិនដល់ប៉ុន្មានខែទៀតនោះទេ Huawei Flagship ត្រកូល Mate នឹងបង្ហាញខ្លួនជាផ្លូវការហើយ​។ តែសម្រាប់ Mate 30 Lite នេះនឹងត្រៀមបង្ហាញខ្លួននៅថ្ងៃស្អែកនេះផងដែរដោយវាមានឈ្មោះមួយទៀតនៅក្នុងប្រទេសចិនថា Maimang 8 ដែលវាប្រហែលនឹងត្រូវបំពាក់មកជាមួយនឹងអេក្រង់ទំហំ 6.21 អ៊ីញ ជាប្រភេទអេក្រង់ Dew Drop Display ជាមួយនឹងសេនស័រស្កេនក្រយ៉ៅដៃនៅផ្នែកខាងក្រោយ និងមានកាមេរ៉ារហូតដល់ទៅ ៣គ្រាប់ ដែលមួយជាកាមេរ៉ាគោល មួយទៀតជា Len Ultra wide និង​ចុងក្រោយគេជា Depth Sensor។ ចំពោះកម្លាំងម៉ាស៊ីនរបស់វាវិញគឺវាមាន Ram ទំហំ6GB

    June 4, 2019
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Apple បានប្រកាសជាសាធារណៈថា នឹងឈប់ប្រើប្រាស់កម្មវិធី iTunes ទៀតហើយ ក្រោយបានប្រើប្រាស់កម្មវិធីមួយនេះអស់រយៈពេល ១៨ ឆ្នាំ។ សេចក្តីប្រកាសជាផ្លូវការនេះត្រូវបានធ្វើឡើងដោយ​លោក Craig Federighi ប្រធានផ្នែក Software របស់ក្រុមហ៊ុន Apple ដែលបានថ្លែងនៅក្នុងសន្និសិទ្ធ Worldwide Developers Conference ប្រចាំឆ្នាំកាលពីថ្ងៃម្សិលមិញនេះ។ លោកបានបន្តថា ការឈប់ប្រើប្រាស់ iTunes គឺជាការធ្វើបដិវត្តមួយក្នុងការស្ដាប់តន្រ្តី ហើយ iTunes នឹងត្រូវបានគេបំបែកជាកម្មវិធី ៣ ដាច់ដោយឡែកពីគ្នាតែម្តងមានដូចជា Apple Music, Apple TV

    June 4, 2019
  • PR

    រាជធានីភ្នំពេញ៖ ថ្ងៃទី31 ខែឧសភា ឆ្នាំ2019 ​ក្រុមហ៊ុន Cellcard មានមោទភាពក្នុងការប្រកាសពីការទទួលបានពានរង្វាន់ជាអ្នកផ្តល់ប្រព័ន្ធទូរស័ព្ទដ៏ល្អបំផុតពីទស្សនាវដ្តី International Finance។ នេះជារង្វាន់លើកទី២ហើយដែលក្រុមហ៊ុន Cellcard បានទទួលនៅក្នុងខែឧសភានេះ ហើយវាបានបង្កើនចំនួនពានរង្វាន់ឱ្យក្រុមហ៊ុន Cellcard រហូតដល់14 រង្វាន់ចាប់តាំងពីថ្ងៃដាក់ដំណើរការបច្ចេកវិទ្យា 4G ឲ្យប្រើប្រាស់កាលពីខែមករា ឆ្នាំ2017កន្លងមក។ នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក អៀន វ៉ាត់សុន (Ian Watson) បានមានប្រសាសន៍ថា ពានរង្វាន់នេះនឹងជួយឲ្យក្រុមហ៊ុន Cellcard រក្សាតំណែងរបស់ខ្លួនជាអ្នកផ្តល់ប្រព័ន្ធទូរស័ព្ទឈានមុខគេ និងល្អបំផុតនៅអាស៊ីអាគ្នេយ៍។ យើងផ្តោតសំខាន់លើការយកចិត្តទុកដាក់ក្នុងការផ្តល់ជូនគុណភាពដល់អតិថិជនរបស់យើងជាមួយសេវាដែលមាន ល្បឿនលឿនបំផុត សេវាគ្របដណ្តប់ធំបំផុត

    June 4, 2019
  • សង្គម

    ជម្ងឺគ្រុនឈាម បាននឹងកំពុងរាតត្បាតនៅ ភូមិកាឡាន់ញ៉ៃ ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី នេះបើយោងតាមការបញ្ជាក់ថារបស់ លោក មាន វណ្ណា ប្រធានកម្មវិធីប្រយុទ្ធនិងជំងឺគ្រុនឈាមនៃមន្ទីរសុខាភិបាលខេត្តរតនគិរី ជំងឺគ្រុនឈាមបានផ្ទុះឡើងនៅភូមិឃុំខាងលើនាចុងខែឧសភា គិតមកដល់ពេលនេះមានរយៈពេល ៥ ថ្ងៃហើយ សរុបមានចំនួន ៨៧ករណី តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ក្នុងនោះមន្រ្តីជំនាញបានចុះប្រតិបត្តិការបាញ់ថ្នាំសំលាប់ប្រភពមូសខ្លានៅទីតាំងផ្ទុះជំងឺ។ ជំងឺគ្រុនឈាមដែលបានរាតត្បាតក្នុងភូមិសាស្រ្តខាងលើគឺកើតលើមនុស្សទូទៅមិនថាចាស់ ឬក្មេងនោះទេ ប៉ុន្តែភាគច្រើនក្នុង ៨៧ករណីនេះ គឺកុមារមានចំនួនច្រើនជាងមនុស្សពេញវ័យ ហើយបច្ចុប្បន្ន មន្រ្តីជំនាញកម្មវិធីប្រយុទ្ធនិងជំងឺគ្រុនឈាមបាននឹងកំពុងពិនិត្យព្យាបាលជំងឺនិងកន្លែង ២៤ម៉ោងលើ ២៤ ម៉ោង ហើយមានរថយន្តសង្រ្គោះ ២៤ ម៉ោងលើ ២៤ ម៉ោង

    June 4, 2019
  • កីឡា

    លីគកំពូលៗប្រចាំទ្វីបអឺរ៉ុបទើតែនឹងបញ្ចប់នៅរដូវកាលនេះ ហើយមានពាក្យចចាមអារ៉ាមជាច្រើនដែលនិយាយពីការដោះដូរកីឡាករនៅរដូវកាលថ្មីៗនេះផងដែរ។ នៅក្នុងនោះកីឡាករ Paul Pogba បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយសម្រាប់សារព័ត៌មានបរទេសដែលថាកីឡាករ Pogba អាចនឹងចាកចេញពីក្លឹបបិសាចក្រហមទៅកាន់ក្លឹបធំណាមួយនៅក្នុងទ្វីបអឺរ៉ុប ហើយក៏មានក្លឹបជាច្រើនតាមអន្ទងយកកីឡាករខ្សែបម្រើរូបនេះទៅចូលរួមនៅក្នុងក្លឹបរបស់ពួកគេផងដែរ ដោយនៅក្នុងនោះក្លឹបចាស់របស់ Pogba ក៏ចាប់អារម្មណ៍ក្នុងការនាំយកកីឡាកររូបនេះត្រឡប់ទៅវិញផងដែរបន្ទាប់ពីចាកចេញនៅក្នុងឆ្នាំ ២០១៦កន្លងមកនេះ។ គួរបញ្ចាក់ជាក់ផងដែរថាបើតាមសារព័ត៌មានរបស់ Sky Sports បានអោយដឹងថា ក្លឹបJuventus បានចាប់អារម្មណ៍ក្នុងការចុះកុងត្រាម្តងទៀតជាមួយ Paul Pogba ពីក្លឹប Manchester United វិញ។ ជាមួយគ្នានេះដែរក្លឹបយក្សនៅក្នុងលីគ Serie A បានចូលពិភាក្សាជាមួយភ្នាក់ងាររបស់កីឡាករសញ្ជាតិបារាំងនេះរួចហើយ និងកំពុងត្រៀមលុយសម្រាប់នាំយកកីឡាកររូបនេះផងដែរ។ បន្ថែមពីនេះទៅទៀត Pogba បានចូលរួមយជាមួយ United

    June 4, 2019
  • កីឡា

    នាពេលថ្មីៗនេះ មានព័ត៌មានជាច្រើននិយាយអំពីរដំណើររបស់កីឡាករវ័យក្មេងសញ្ជាតិកូឡុំប៊ី Jame Rodriguez បន្ទាប់ពីកីឡាកររូបនេះហាក់ដូចជាមិនច្បាស់ពីវាសនារបស់ខ្លួនថានឹងត្រូវចូលរួមនៅក្នុងក្លឹបណាអោយប្រាកដខណៈបច្ចុប្បន្នភាពរបស់ខ្លួនគឺកំពុងលេងអោយក្លឹបយក្សរបស់អាឡឺម៉ង់ Bayern Munich បន្ទាប់ពីខ្ចីជើងពីក្លឹប Real Madridកាលពីឆ្នាំ២០១៧កន្លងមកនេះ។ នៅក្នុងនោះដែរមានព័ត៌មានមួយចំនួនបានលើកឡើងពីការផ្លាស់ប្តូរររបស់កីឡាកររូបនេះថាអាចនឹងមកកាន់ទឹកដីអង់គ្លេស ឬក៏អាចនឹងត្រឡប់ទៅកាន់ទឹកដីអេស្ប៉ាញវិញ។ តួយ៉ាងមានការរាយការណ៍មួយបានអោយដឹងថា អតីតមិត្តរួមក្រុមរបស់ខ្លួនកាលលេងនៅក្នុងទឹកដី Bernerbou កីឡាករ Christiano Ronaldo កំពុងសង្ឃឹមថាអាចនឹងអន្ទងនាំកីឡាករ James Rodriguez មកចូលរួមជាមួយគាត់ម្តងទៀតនៅក្នុងទឹកដី Turin របស់ក្លឹប Juventus។ គួរបញ្ជាក់ផងដែរថាខ្សែបម្រើប្រយុទ្ធសញ្ជាតិកូឡុំប៊ីរូបនេះបានចំនាយពេលលេងងោយក្លឹប Bayern Munichចំនួនពីររដូវកាលរួចមកហើយបន្ទាប់ពីខ្ចីជើងពី Real Madrid ប៉ុន្តែម្ចាស់ពាន Bundesliga មួយនេះហាក់ដូចជាមិនចង់ទិញកីឡាករ James

    June 4, 2019
  • កីឡា

    ក្លឹបមេឃខៀវ Manchester City បានបញ្ចប់រដូវកាល ២០១៨-២០១៩ ដោយជោគជ័យ និងលើកពាននៅក្នុងលីគកំពូលរបស់ប្រទេសអង់គ្លេស បន្ទាប់ពីយកឈ្នះក្រុមហង្សក្រហមនៅក្នុងការប្រកួតប្រជែងនៅក្នុងលីគ ក្នុងលទ្ធផលចុងក្រោយគឺ ៩៨ពិន្ទុពេលចប់រដូវកាល។ មិនតែប៉ុណ្ណោះ ក្លឹប Man City បានលើកពានបីក្នុងមួយរដូវកាល ដោយមានពានពីរនៅក្នុងស្រុក រួមទាំងពាន English Premier League ផងដែរ ប៉ុន្តែក្រុម Man City មិនទទួលបានជោគជ័យនៅក្នុង Champion League នោះទេដូចនេះហើយទើបលោកអ្នកចាត់ការទូទៅ Pep Guardiola បានកំពុងសម្លឹងរកកីឡាករបន្ថែមដើម្បីជាកំលាំងក្នុងការដណ្តើមយកពានយក្សមួយនេះនៅរដូវកាលក្រោយ។ គួរបញ្ជាក់ផងដែរថា ក្លឹប Manchester

    June 4, 2019
  • អន្តរជាតិ

    នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់ វ័យក្មេង យ៉ាងសកម្មក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ០២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។ ពួកគេទាំង ០២នាក់ នេះ គឺជាមុខសញ្ញាធ្វើសកម្មភាពឆក់ ដ៏សាហាវ ដែលអាចហៅថា ជាចោរឆក់ “អាជីព” ដោយរូបគេទាំង ០២នាក់ ធ្លាប់ធ្វើសកម្មភាពឆក់ជាច្រើនឆ្នាំ ,ច្រើនរយលើក ហើយថែមទាំងធ្លាប់ឆក់បានសម្រេច ជាទឹកប្រាក់ ខ្ទង់ម៉ឺនដុល្លា ផងដែរ។ ១/ ឈ្មោះ ស៊ុន ម៉េងស៊ឺ ភេទប្រុស អាយុ

    June 4, 2019