ខ្មែរណូត

ស្វែងរក

  • សង្គម

    អគារមជ្ឈមណ្ឌលសូត្រខ្មែរ ដែលជាជំនួយឥតសំណងរបស់ជប៉ុន បានសម្ពោធជាផ្លូវការហើយ

    BY Khmernote Media June 5, 2019
    អគារមជ្ឈមណ្ឌលសូត្រខ្មែរ ដែលជាជំនួយឥតសំណងរបស់ជប៉ុន បានសម្ពោធជាផ្លូវការហើយ

    អគារមជ្ឈមណ្ឌលសូត្រខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញដំបូងគេនៅកម្ពុជា ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតនៃប្រទេសជប៉ុនប្រចាំកម្ពុជា។

    អគារមជ្ឈមណ្ឌលសូត្រខ្មែរនេះត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងរបស់ប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន  សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទទួលគម្រោងជាថវិកាចំនួន ៩០,៨៣៤ដុល្លារ ពីស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា ដើម្បីអនុវត្តលើគម្រោង «The Project_for Constructing Silk Center at Royal University of Phnom Penh»។ អគារ​មជ្ឈមណ្ឌល​សូត្រ​ខ្មែរ​នេះ ជា​កន្លែង​សិក្សា​ស្រាវជ្រាវ និង​ជា​កន្លែង​ផលិត​ពូជ​ដង្កូវនាង ដែលមាន​គុណភាព ជាពិសេស​អាច​ផលិត​សូត្រ​កាន់តែ​មាន​គុណភាព​ខ្ពស់ជាង​មុន​។ គួររំលឹកថា ថវិកាជំនួយឥតសំណងចំនួន ៨០,៥១៤ដុល្លារ សម្រាប់សាងសង់អគារមជ្ឈមណ្ឌល និងថវិកាចំនួន ១០,៣២០ដុល្លារ សម្រាប់ចំណាយលើជំនាញការសូត្រ ចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay