សង្គម

រថយន្តដឹកគ្រឿងចក្រ បុករះ ខ្ទេចអស់រថយន្ត៤គ្រឿង និងម៉ូតូមួយគ្រឿង មានទាំងមនុស្សជាប់ក្នុងរថយន្តកំពុងសង្គ្រោះ

BY
Khmernote Media
June 3, 2019

មានគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករះបង្កឡើងដោយរថយន្តដឹកគ្រឿងចក្រ ធ្វើឲ្យខូចខាតរថយន្ត៤គ្រឿងនិងម៉ូតូមួយគ្រឿង ព្រមទាំងជ្រុលទៅបុកចូលការស្ថានសំណង់ក្បែរនោះតាមផ្លូវមុខសាលាបឋមសិក្សាហ៊ុនសែនក្រុង សង្កាត់លេខ៣ ក្រុងព្រះសីហនុ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩។ ព័ត៌មានជាបឋមករណីនេះបណ្តាលឲ្យមនុស្សយ៉ាងតិច៣នាក់រងរបួស យោងតាមសម្តីសមត្ថកិច្ចបានឲ្យដឹងថាហេតុការណ៏នេះនាំបង្កដោយរថយន្តដឹកគ្រឿងចក្រ ក្រុមសង្គ្រោះនិងសមត្ថកិច្ចកំពុងជួយគាស់យកតៃកុងដឹកគ្រឿងចក្រចេញពីក្នុងរថយន្ត៕

<

ប្រភព៖ huy bunleng

Share This Post: