Khmernote Media
  • អន្តរជាតិ

    ការរត់ពន្ធគ្រឿងញៀនត្រូវបានឈ្មួញធ្វើឡើងក្នុងរូបភាពប្លែកៗស្ទើរតែមិនគួរឲ្យជឿ ដើម្បីគេចចេញពីការឆែកឆេររបស់ប៉ូលិស។ តួយ៉ាងឈ្មួញគ្រឿងញៀនជនជាតិជប៉ុនម្នាក់បានសម្រេចលេបគ្រឿងញៀនប្រភេទកាកូអ៊ីនចំនួន ២៤៦ កញ្ចប់ចូលទៅក្នុងពោះរបស់គាត់ក្នុងគោលបំណងនាំយកគ្រឿងញៀនទាំងនោះពីប្រទេសកូឡុំប៊ីទៅកាន់ប្រទេសជប៉ុន តែជាអកុសលគាត់បានស្លាប់ពេលធ្វើដំណើរបានពាក់កណ្តាលផ្លូវ។ គ្រឿងញៀនត្រូវបានគេរុំដោយជ័រជាកញ្ចប់តូចៗ ដោយកញ្ចប់នីមួយៗមានទទឹង ១ សង់ទីម៉ែត្រ និងបណ្ដោយ ២,៥ សង់ទីម៉ែត្រ ហើយទិសដៅនៃការហោះហើរគឺចេញពីទីក្រុង Bogota ប្រទេសកូឡុំប៊ី ទៅកាន់ទីក្រុងតូក្យូប្រទេសជប៉ុន ខណៈយន្តហោះត្រូវហោះកាត់ទីក្រុងមិចស៊ីកូ ប្រទេសមិចស៊ីកូ។ ពេលយន្តហោះធ្វើដំណើរទើបតែដល់ប្រទេសមិចស៊ីកូ ស្រាប់តែឈ្មួញគ្រឿងញៀនដែលមានអាយុ ៤២ ឆ្នាំ មានអាការៈមិនស្រួលខ្លាំងរហូតដល់យន្តហោះត្រូវចុះចតជាបន្ទាន់នៅក្នុងព្រលានយន្តហោះអន្តរជាតិក្នុងប្រទេសមិចស៊ីកូ។ ក្រោយការពិនិត្យទើបគេបានរកឃើញថាមានថ្នាំញៀនកាកូអ៊ីនចំនួន ២៤៦ កញ្ចប់នៅក្នុងពោះរបស់គាត់ ហើយបរិមាណថ្នាំញៀនដ៏ច្រើននោះបានសាយភាយនៅក្នុងរាយកាយ និងឈានដល់ខួរក្បាលរបស់គាត់ ហើយឥទ្ធិពលនៃគ្រឿងញឿននោះក៏បានធ្វើឲ្យគាត់ស្លាប់នៅក្នុងប្រទេសមិចស៊ីកូតែម្តង។ ពេលនេះសពរបស់គាត់កំពុងត្រូវបានគេរៀបចំបញ្ជូនពីប្រទេសមិចស៊ីកូទៅកាន់ប្រទេសជប៉ុនវិញហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖

    June 3, 2019
  • អន្តរជាតិ

    ថៃ៖ បុរសម្នាក់ត្រូវឆក់ខ្សែភ្លើងស្លាប់ ខណៈដែលគាត់កំពុងតែគេងនៅគ្រែចុចលេងទូរស័ព្ទ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Nakhon Ratchasima ប្រទេសថៃ។ សាកសពរបស់ជនរងគ្រោះត្រូវបានគេប្រទះឃើញដេកនៅលើគ្រែ និងដៃម្ខាងកាន់ទូរស័ព្ទដែលកំពុងតែដោតបញ្ចូលថ្មទៀតផង។ តាមការសន្និដ្ឋានរបស់ប៉ូលិសបានឲ្យដឹងថា បុរសរងគ្រោះបានបញ្ចូលថ្មទូរស័ព្ទបណ្តើរ និងចុចលេងទូរស័ព្ទបណ្ដើរ ហើយក៏ត្រូវឆក់ខ្សែភ្លើងស្លាប់តែម្តង។ តាមការរៀបរាប់របស់អ្នកជិតខាងបានឲ្យដឹងថា នៅក្នុងយប់នៃថ្ងៃកើតហេតុបុរសរងគ្រោះវ័យ ២៦ ឆ្នាំរូបនេះនៅផ្ទះតែម្នាក់ឯង ហើយគាត់ថែមទាំងបានអញ្ជើញបងប្អូនរបស់គាត់ឲ្យមកលេងទៀតផង។ លុះពេលបងប្អូនគាត់មកដល់មុខផ្ទះ ពួកគេបានគោះទ្វារផង និងតេទៅកាន់បុរសរងគ្រោះផង តែគ្មានចម្លើយនោះទេ ខណៈដែលផ្ទះនៅបើកភ្លើងដូចមានមនុស្សនៅក្នុងផ្ទះជាធម្មតា។ ក្រោយមកគេក៏បានសម្រេចគាស់ទ្វារចូលទៅ ទើបបានប្រទះឃើញហេតុការណ៍នេះតែម្តង។ តាមរយៈបទពិសោធណ៍អាក្រក់នេះ សូមប្រិយមិត្តទាំងអស់ចៀសវាងកុំប្រើប្រាស់ទូរស័ព្ទកំពុងសាកថ្មឲ្យសោះ បើមិនចង់មានគ្រោះថ្នាក់ដូចករណីខាងលើនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz

    June 3, 2019
  • អន្តរជាតិ

    សៀមរាប៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៨ និង៤០ នាទី មានករណី អំពើហិង្សាក្នុងគ្រួសារ មួយបានកើតឡើងនៅក្នុងភូមិ ភ្នំទ្រង់បាត ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្ត សៀមរាប។ ប្រពន្ធមានឈ្មោះ ជុំ វឿង អាយុ ៤០ឆ្នាំ បានហៅប្តី ឈ្មោះ លី លាប អាយុ ៣៨ឆ្នាំ ដែលកំពុងដេកលើគ្រែក្រោមផ្ទះ ដើម្បីហូបបាយ ដោយហៅម្តងជាពីរដង នៅតែប្តីមិនព្រមងើប ទើបឈានដល់ការប្រើអំពើហិង្សា ប្រតាយប្រតប់គ្នា ក្នុងនោះ

    June 2, 2019
  • PR

    ភ្នំពេញៈ ក្នុងឱកាសនៃការប្រារព្ធទិវាកុមារអន្តរជាតិ ១ មិថុនា, រោងភាពយន្តលេជេនរួមសហការជាមួយនឹងក្រុមហ៊ុនចែកចាយរឿង វេសថេច មីឌាលីមីធីត បានបើកឱកាសអោយកុមារកំព្រានិងកុមារពិការមកពីអង្គការមូលនិធីកុមារកម្ពុជារបស់លោកស្កុតនីសិន និង អង្គការគ្រួសារថ្មី ចំនួនជាង ៤០០នាក់ មកទស្សនារឿង បូននីប៊ែរ(Boonie Bear)ដោយឥតគិតថ្លៃ។ការចាក់បញ្ចាំងរឿងនេះបានធ្វើឡើងនៅរោងភាពយន្តលេជេនសាខា ស៊ីធីម៉ល នៅព្រឹកថ្ងៃទី១ មិថុនា២០១៩ នេះ។ ក្រៅពីការបញ្ចាំងរឿងនេះ រោងភាពយន្តលេជេនបានរៀបចំជាពោតលីង ទឹកតែហ្វុសធី (Fuse Tea) ដែលជាការឧបត្ថម្ភដោយក្រុមហ៊ុនកូកាកូឡាកម្ពុជា ក៏ដូចជាសម្ភារៈមួយចំនួនពីក្រុមហ៊ុនប្រព័ន្ធទូរសព្ទស្មាតជូនដល់ប្អូនៗកុមារកំព្រានិងប្អូនៗពិការ ទាំងអស់ផងដែរ។ គួរបញ្ជាក់ផងដែរថា ការបញ្ជាំងរឿងសប្បុរសធម៌នេះ គឺតែងតែធ្វើឡើងជាញឹកញាប់ដោយរោងភាពយន្តលេជេន សង្ឃឹមថា នេះជាការចូលរួមចំណែកដើម្បីលើកកម្ពស់សុខុមាលភាពរបស់កុមារកម្ពុជា។

    June 1, 2019
  • PR

    ដូចជាលោកអ្នកបានដឹងហើយថាមួយរយៈពេលចុងក្រោយនេះក្រុមហ៊ុនស្មាតហ្វូន vivo កំពុងតែមានភាពលេចធ្លោ និងកំពុងតែបោះជំហ៊ានខ្លាំងនៅលើទីផ្សារអាស៊ីគួរឲ្យកត់សម្គាល់ផងដែរ។ បើនិយាយចំពោះការរចនាទៅលើផ្នែករូបរាង ឬក៏ប្រពន្ធ័បច្ចេកវិទ្យាសុទ្ធសឹង្ហតែមានគំនិតច្នៃប្រឌិតខ្ពស់។ មិនតែប៉ុណ្ណោះព្រមទាំងមានតម្លៃសមរម្យទៀតផង។ ដោយចូលរួមអបអរសាទរទៅដល់ទិវាកុមារអន្តរជាតិនៅ ថ្ងៃទី1 មិថុនា ឆ្នាំ2019 នៃការប្រឆាំងការរំលោភបំពាន ឬការកេងប្រវ័ញ្ចកម្លាំងពលកម្មនិងអំពើហិង្សាលើកុមារ។ ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការបញ្ចុះតម្លៃទៅលើ vivo Y93 ពីតម្លៃ $169 នៅសល់ត្រឹមតែ $149 តែប៉ុណ្ណោះ។ សម្រាប់ការបញ្ចុះគឺចាប់ពីថ្ងៃនេះតទៅហើយ!! ឱកាសពិសេសបានមកដល់ហើយនៅចាំអីទៀត រួសរាន់ឡើងសម្រាប់ប្រិយមិត្តដែរកំពុងតែស្វែងរកនៅទូរស័ព្ទដែលមានតម្លៃធូថ្លៃសមរម្យ។ ស្មាតហ្វូន vivo Y93 នេះហើយជាជម្រើសដ៏សាកសមបំផុត។ ខាងក្រោមនេះជាលក្ខណៈសម្បត្តិរបស់ vivo Y93: –

    June 1, 2019
  • PR

    នេះជាឱកាសចុងក្រោយដែលលោកអ្នកអាចទទួលបានទំនិញល្អៗសុទ្ធ ជាមួយតម្លៃមិនអាចរកបាន។ ចាប់ពីថ្ងៃទី29 ឧសភា 2019 នេះផ្សារទំនើប ម៉ាឃីត ស៊ីធី កំពុងតែធ្វើការលក់បញ្ចុះតម្លៃពិសេសចុងក្រោយរបស់ខ្លួន គឺលក់ឡៃឡុងបិទហាងបញ្ចុះតម្លៃរហូតដល់លើសពី70% ស្ទើគ្រប់មុខទំនិញទាំងអស់។ ហាងនេះមានលក់សុទ្ធតែទំនិញប្រេនៗសុទ្ធ១០០% កំពុងតែធ្វើឲ្យបងប្អូនយើងយ៉ាងច្រើនកុះករចាប់អារម្មណ៍មកទិញទំនិញបញ្ចុះតម្លៃចុងក្រោយលើសពី70%ដើម្បីឡៃឡុងបិទហាងឈប់ដំណើរការណ៍តែម្ដង ដូចនេះមានទំនិញម៉ាកល្បីៗជាច្រើនត្រូវបានដាក់លក់ក្នុងតម្លៃពិសេសមែនទែនចុះថ្លៃរហូតដល់លើសពី 70% ទៅទៀត ដូចជាម៉ាកល្បីៗ Nike, adidas, Asics, Puma, CAT, Granda, VIP, TOMMY, Levi’s, Under Armour, FOREVER 21, Samsonite, American Tourister,… ។ល។

    June 1, 2019
  • សេដ្ឋកិច្ច

    កាលពីម្សិលមិញនេះដែរ ធនាគារ ABA ដែលមានដើមកំណើតពីប្រទេសកាណាដា នឹងធ្វើការវិនិយោគនៅប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ 2007 ហើយមកទល់នឹងបច្ចុប្បន្នបានពង្រីកខ្លួនធំសម្បើមគួរអោយកត់សំគាល់ ជាមួយនឹងសេវាកម្ម i-Banking ទំនើបជាងគេនោះ​បានទទួលនូវការអនុម័តមួយពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើការចាប់ផ្តើមដំណើរការរៀបចំការបោះផ្សាយសញ្ញាបណ្ណសាជីវកម្មរបស់ខ្លួននៅលើផ្សារមូលបត្រកម្ពុជា (CSX) ដែលនេះក៏ជាឱកាសពិសេសផងដែរ សំរាប់ប្រជាជនកម្ពុជា ដែលមានចំណាប់អារម្មណ៍វិនិយោគលើវិស័យ មូលបត្រនេះ។ បើតាមសេចក្តីប្រកាសនៅលើទំព័រ Facebook ផ្លូវការរបស់ ABA ដែលបានធ្វើឡើងកាលពីយប់មិញនេះបានអោយដឹងថា ចំពោះចំណូលដែលទទួលបានពីការលក់សញ្ញាបណ្ណនេះ នឹងត្រូវយកមកប្រើប្រាស់ដើម្បីពង្រីកការគាំទ្ររបស់ធនាគារ ABA ចំពោះអាជីវកម្មខ្នាតតូចបំផុត សហគ្រាសធុនតូច និងមធ្យម ដែលរួមមានសហគ្រិនស្ត្រីនៅកម្ពុជាផងដែរ៕

    June 1, 2019
  • អន្តរជាតិ

    ថៃ៖ អ្នករត់តុកតុកម្នាក់ដែលបានកោរលុយអ្នកទេសចរជនជាតិអាមេរិក ៣នាក់ សរុបចំនួន ១,៥០០បាត (ប្រហែល ៤៧ដុល្លារអាមេរិក) សម្រាប់ថ្លៃដំណើរមួយនៅទីក្រុងបាងកក ត្រូវបានចាប់ខ្លួនហើយដោយក្រុមប៉ូលិស។ ស្នងការប៉ូលីសទេសចរណ៍លោក Terapon Kuptanond បាននិយាយថា៖ «ប៉ូលិសទេសចរណ៍បានតាមដានអ្នកបើកបរដែលជាប់ចោទ បន្ទាប់ពីទំព័រហ្វេសប៊ុករបស់ JS100 បានបង្ហោះរឿងរ៉ាវអំពីអ្នករត់តុកតុក បានទារលុយពីភ្ញៀវទេសចរជនជាតិអាមេរិក ៣នាក់ ដោយក្នុងម្នាក់ៗចំនួន ៥០០បាត ពោលគឺសរុប ១,៥០០បាត ទៅលើសេវាកម្មរបស់គាត់។ ពួកគេបានចេញដំណើរពីស្ពាន Nang Loeng ទៅកាន់សណ្ឋាគារ Century Park នៅក្នុងការយល់ស្របក្នុងតម្លៃសរុបតែ ៥០០បាត មិនមែនម្នាក់ ៥០០បាត

    June 1, 2019
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង ២០ និង០០នាទីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យម្នាក់មានឈ្មោះ យ័ន្ត ឆាយយុទ្ធ ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅ ភូមិធំខាងត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានជិះម៉ូតូមួយគ្រឿងម៉ាក កូនទា ពណ៌ផ្ទៃមាឃ ពាក់ស្លាកលេខភ្នំពេញ 1CT-5164 ធ្វើដំណើរមកដល់ចំណុចមុខភូមិគ្រឹះសម្តេចក៏ធ្វើសកម្មភាពឈប់ម៉ូតូរួចតោងឡើងរបងផ្លោះចូលក្នុងភូមិគ្រឹះតែម្តង។ ក្រោយពីសភាពការណ៍កើតឡើងភ្លាម កម្លាំងសមត្ថកិច្ច និងសណ្តាប់ធ្នាប់ខណ្ឌដែលមានភារកិច្ចឈរជើងនៅចំណុចក្បែរនោះ សហការជាមួយក្រុមកងអង្គរក្សធ្វើការអន្តរាគមន៍ភ្លាមៗ ដោយឃាត់ខ្លូន និងនាំមកកាន់អធិការដ្ឋានដើម្បីសាកសួរ និងធ្វើតេស្តពិនិត្យរកសារធាតុញៀន ជាលទ្ធផលគឺវិជ្ជមាន (មានសារធាតុញៀន)។

    June 1, 2019
  • PR

    រហូតមកដល់ពេលនេះ មានមនុស្សជាច្រើនបានស្គាល់ឈ្មោះ និង ស្គាល់ពីចំណុចខ្លាំងរបស់ទូរស័ព្ទស៊េរីថ្មី OPPO Reno ជាបណ្តើរៗហើយ ជាពិសេសគឺសមត្ថភាពកាម៉េរាក្រោយដែលបានបង្កប់បច្ចេកវិទ្យា 60X របស់ OPPO Reno 10X Hybrid Zoom ដែលបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ និង ប្រកបដោយភាពច្នៃប្រឌិត ប្រៀបបានទៅនឹងអត្ថន័យក្នុងវីដេអូ Teaser របស់ Reno នោះដែរ គ្រាន់តែបានឃើញភ្លាម ឡើងព្រឺសំបុរគីង្គក់តែម្តង ព្រោះវាជាវីដេអូដែលទាក់ទាញខ្លាំង និង ច្នៃប្រឌិតខ្លាំងណាស់ មើលទៅវាត្រូវបានគេផលិតឡើងពីក្រុមមនុស្សដែលមាន Creative គ្មានដែនកំណត់ ដែលផលិតករទូរស័ព្ទទាំងនោះបានជ្រើសរើសនូវសម្ភារៈល្អៗ និង ទំនើបៗមករួមបញ្ជូលគ្នាតែមួយនៅក្នុងតួរខ្លួននៃ

    June 1, 2019