ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់លេបគ្រឿងញៀនជាង ២០០ កញ្ចប់ចូលក្នុងពោះ ដើម្បីរត់ពន្ធឆ្លងប្រទេស ចុងក្រោយស្លាប់ពាក់កណ្តាលផ្លូវ

    BY Khmernote Media June 3, 2019
    បុរសម្នាក់លេបគ្រឿងញៀនជាង ២០០ កញ្ចប់ចូលក្នុងពោះ ដើម្បីរត់ពន្ធឆ្លងប្រទេស ចុងក្រោយស្លាប់ពាក់កណ្តាលផ្លូវ

    ការរត់ពន្ធគ្រឿងញៀនត្រូវបានឈ្មួញធ្វើឡើងក្នុងរូបភាពប្លែកៗស្ទើរតែមិនគួរឲ្យជឿ ដើម្បីគេចចេញពីការឆែកឆេររបស់ប៉ូលិស។ តួយ៉ាងឈ្មួញគ្រឿងញៀនជនជាតិជប៉ុនម្នាក់បានសម្រេចលេបគ្រឿងញៀនប្រភេទកាកូអ៊ីនចំនួន ២៤៦ កញ្ចប់ចូលទៅក្នុងពោះរបស់គាត់ក្នុងគោលបំណងនាំយកគ្រឿងញៀនទាំងនោះពីប្រទេសកូឡុំប៊ីទៅកាន់ប្រទេសជប៉ុន តែជាអកុសលគាត់បានស្លាប់ពេលធ្វើដំណើរបានពាក់កណ្តាលផ្លូវ។ គ្រឿងញៀនត្រូវបានគេរុំដោយជ័រជាកញ្ចប់តូចៗ ដោយកញ្ចប់នីមួយៗមានទទឹង ១ សង់ទីម៉ែត្រ និងបណ្ដោយ ២,៥ សង់ទីម៉ែត្រ ហើយទិសដៅនៃការហោះហើរគឺចេញពីទីក្រុង Bogota ប្រទេសកូឡុំប៊ី ទៅកាន់ទីក្រុងតូក្យូប្រទេសជប៉ុន ខណៈយន្តហោះត្រូវហោះកាត់ទីក្រុងមិចស៊ីកូ ប្រទេសមិចស៊ីកូ។

    ពេលយន្តហោះធ្វើដំណើរទើបតែដល់ប្រទេសមិចស៊ីកូ ស្រាប់តែឈ្មួញគ្រឿងញៀនដែលមានអាយុ ៤២ ឆ្នាំ មានអាការៈមិនស្រួលខ្លាំងរហូតដល់យន្តហោះត្រូវចុះចតជាបន្ទាន់នៅក្នុងព្រលានយន្តហោះអន្តរជាតិក្នុងប្រទេសមិចស៊ីកូ។ ក្រោយការពិនិត្យទើបគេបានរកឃើញថាមានថ្នាំញៀនកាកូអ៊ីនចំនួន ២៤៦ កញ្ចប់នៅក្នុងពោះរបស់គាត់ ហើយបរិមាណថ្នាំញៀនដ៏ច្រើននោះបានសាយភាយនៅក្នុងរាយកាយ និងឈានដល់ខួរក្បាលរបស់គាត់ ហើយឥទ្ធិពលនៃគ្រឿងញឿននោះក៏បានធ្វើឲ្យគាត់ស្លាប់នៅក្នុងប្រទេសមិចស៊ីកូតែម្តង។ ពេលនេះសពរបស់គាត់កំពុងត្រូវបានគេរៀបចំបញ្ជូនពីប្រទេសមិចស៊ីកូទៅកាន់ប្រទេសជប៉ុនវិញហើយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay