ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្មេងស្រីហ្វីលីពីនម្នាក់ឈ្នះពានរង្វាន់នៅអាមេរិក ក្លាយជាអ្នកវិទ្យាសាស្រ្តវ័យក្មេង ក្រោយរកឃើញថ្នាំព្យាបាលជំងឺទឹកនោមផ្អែមពីផ្លែក្រខុប

    BY Khmernote Media June 3, 2019
    ក្មេងស្រីហ្វីលីពីនម្នាក់ឈ្នះពានរង្វាន់នៅអាមេរិក ក្លាយជាអ្នកវិទ្យាសាស្រ្តវ័យក្មេង ក្រោយរកឃើញថ្នាំព្យាបាលជំងឺទឹកនោមផ្អែមពីផ្លែក្រខុប

    យុវតីវ័យ ១៦ឆ្នាំមួយរូប ដែលជាសិស្សស្រីនៃវិទ្យាល័យមួយក្នុងទីក្រុង ILOILO ប្រទេសភីលីពីន កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីការស្រាវជ្រាវរកឃើញថា ផ្លែក្រខុបអាចព្យាបាលជំងឺទឹកនោមផ្អែមបានយ៉ាងមានប្រសិទ្ធភាព។ បើយោងតាមប្រភពពត៌មានពីប្រទេសភីលីពីនបានប្រាប់ឲ្យដឹងថា ក្មេងស្រីដែលជាម្ចាស់ពានរង្វាន់វិទ្យាសាស្រ្ត 2019 National Science and Technology Fair ( NSTF) មានឈ្មោះថា Maria Isabel layson ដែលជាបេក្ខភាពមួយរូប ក្នុងចំណោមបេក្ខភាព ១២រូប ដែលត្រូវបានចូលរួមការប្រកួតស្រាវជ្រាវវិទ្យាសាស្រ្តតំណាងឲ្យប្រទេសភីលីពីន នៅទីក្រុង Phoenix រដ្ឋ Arizona សហរដ្ឋអាមេរិក។ ជាមួយគ្នានេះដែរនាងក៏បានទទួលបានពានរង្វាន់អ្នកវិទ្យាសាស្រ្តវ័យក្មេង ពីអង្គការ Gokongwei Brothers Foundation ផងដែរ។

    បើយោងតាមប្រភពដដែលបានឲ្យដឹងទៀតថា មូលហេតុដែលធ្វើឲ្យនាងឈ្នះពានរង្វាន់វិទ្យាសាស្រ្តនេះ ព្រោះនាងបានសិក្សារកឃើញពីប្រភេទថ្នាំ ដែលអាចព្យាបាលជំងឺទឹកនោមផ្អែមបាន ដោយប្រើផ្លែក្រខុប ដោយ Layson បានសិក្សាយ៉ាងលម្អិតបំផុតទៅលើធាតុសំខាន់ៗដែលមាននៅក្នុងផ្លែប្រភេទនេះ ដូចជា សមាសធាតុជីវសកម្ម សកម្មភាពអង់ទីអុកស៊ីដង់ និង antidiabetic។ មិនតែប៉ុណ្ណោះមិនត្រឹមតែផ្លែក្រខុបតែមួយមុខនោះទេ ដែលមានសារធាតុប្រឆាំងនឹងជំងឺទឹកនោមផ្អែម សូម្បីតែមែក ស្លឹក​ និងផ្ការបស់វាក៏អាចជួយបានដែរ។ ដោយឡែកផ្លែក្រខុប ជាប្រភេទរុក្ខជាតិម្យ៉ាងដែលដុះនៅគ្រប់ទីកន្លែង ហើយត្រូវបានហៅដោយឈ្មោះផ្សេងៗពីគ្នា នៅតាមប្រទេសមួយចំនួនដូចជា ប្រទេសភីលីពីនហៅថា Aratiles ហើយប្រទេសសិង្ហបុរីហៅថា ផ្លែ Cherry ចំនែកឯនៅប្រទេសយើងហៅថា ផ្លែក្រខុប និងតាមបណ្ដាប្រទេសផ្សេងៗទៀតផងដែរ៕

    អត្ថបទ៖ នី
    ប្រភព៖ ptama

    Share This Post:
    MPO4D jitutoto mpo4d Mpoplay