នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅតែបន្តប្រើប្រាស់ផលិត Huawei ទោះបីអាមេរិកហាមឃាត់ក៏ដោយ
ម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Mahathir Mohamad បានប្រកាសថា ម៉ាឡេស៊ីនឹងនៅតែបន្តប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Huawei ឲ្យបានច្រើនតាមតែអាចធ្វើទៅបាន បើទោះជាអាមេរិកបានធ្វើការហាមឃាត់លើក្រុមហ៊ុនចិនមួយនេះក៏ដោយ។ ថ្លែងនៅក្នុងវេទិការស្តីពីអនាគតរបស់អាស៊ី (Future of Asia forum) ដែលបានរៀបចំឡើងនៅក្នុងទីក្រុងតូក្យូប្រទេសប្រទេសជប៉ុន លោក Mahathir Mohamad បានបញ្ជាក់ថា៖
លោកយល់ស្របថាករណីលួចយកការសម្ងាត់តាមរយៈក្រុមហ៊ុន Huawei អាចកើតមានឡើងតែមិនទាំងអស់នោះទេ ហើយសម្រាប់ម៉ាឡេស៊ីវិញគឺវាមិនមែនជាបញ្ហាទេ ព្រោះម៉ាឡេស៊ីជាប្រទេសបើកចំហអស់រយៈពេល ៩៣ ឆ្នាំមកហើយ ម៉ាឡេស៊ីគ្មានអ្វីត្រូវលាក់បាំងគេនោះទេ គេអាចសិក្សាអំពីម៉ាឡេស៊ីបានយ៉ាងងាយដោយមិនបាច់ហត់ទៅលួចយកការសម្ងាត់អ្វីនោះទេ ដូចនេះហើយម៉ាឡេស៊ីនៅតែបន្តប្រើប្រាស់ Huawei ឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។ លោកបានបន្តថា Huawei បានអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ខ្លួនបានយ៉ាងល្អ ដើម្បីប្រជែងនឹងផលិតផលអាមេរិក ដូចនេះអាមេរិកត្រូវតែទទួលស្គាល់ផលិតផលអាស៊ីមួយនេះ ហើយព្យាយាមប្រកួតប្រជែងដោយស្មើភាព៕

អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia