ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដំណឹងថ្មី! ក្មេងស្រី ដែលត្រូវជនល្មោភកាមចាប់រំលោភនៅស្រុកព្រៃនប់កាលពីម្សិលមិញ ពេលនេះបានស្លាប់បាត់ហើយ

    BY Khmernote Media May 30, 2019
    ដំណឹងថ្មី! ក្មេងស្រី ដែលត្រូវជនល្មោភកាមចាប់រំលោភនៅស្រុកព្រៃនប់កាលពីម្សិលមិញ ពេលនេះបានស្លាប់បាត់ហើយ

    ខេត្តព្រះសីហនុ- (របាយការណ៏បន្ថែមពីសមត្ថកិច្ច) ក្មេងស្រីឈ្មោះផា ស្រីលក្ខ័ ដែលរងគ្រោះ ដោយសារអំពើរំលោភសម្លាប់នៅឃុំបិតត្រាង ស្រុកព្រៃនប់ បានស្លាប់បាត់បង់ជីវិតហើយនៅលើរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្នុងពេលធ្វើដំណើរបន្តទៅសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញ កាលពីម៉ោងជិត១២យប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។ នេះជាសោកនាដកម្មមួយទៅលើគ្រួសារជនរងគ្រោះ ដែលមានកូនតូច២នាក់ ប្រុសម្នាក់ស្រីម្នាក់បានស្លាប់ដោយសារជនល្មើសសម្លាប់ ក្រោមការសន្និដ្ឋានថាជាអំពើរំលោភសម្លាប់។

    គួរបញ្ជាក់ផងដែរថា ល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ មានករណីឃាតកម្មមួយកើតឡើង ត្រង់ចំណុច ភូមិគគី ឃុំបិតត្រាំង ស្រុកព្រែនប់ ខេត្តព្រះសីហនុ ដែលគេដាក់ការសង្សយ័ថាជាករណីរំលោភសម្លាប់ បង្កឡើងដោយជនល្មើសមិនទាន់ស្គាល់ អត្តសញ្ញាណ បណ្តាលអោយក្មេងប្រុសម្នាក់ស្លាប់ភ្លាមៗ និងក្មេងស្រីម្នាក់ទៀតស្លាប់ពេលបញ្ចូនទៅសង្គ្រោះនៅភ្នំពេញ៕

    ប្រភព៖ លោក Huy Bunleng

    Share This Post:
    MPO4D jitutoto mpo4d Mpoplay