Khmernote Media
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានបញ្ចេញ iPod touch ស៊េរិថ្មីជាមួយនឹងកម្លាំងម៉ាស៊ីនខ្លាំងជាងមុន ប៉ុន្តែនៅរក្សារូបរាងដដែល។ iPod touch ស៊េរីថ្មីនេះរត់លើបន្ទះឈីប A10 Fusion ដែលបន្ទះឈីបនេះដូចគ្នានឹងបន្ទះឈីបលើ iPhone 7 និងរត់ដោយប្រព័ន្ធប្រតិបត្តិការ iOS12។ បន្ទះឈីបថ្មីនេះមានថាមពល អាចធ្វើការ Group FaceTime បានរហូតដល់ 32នាក់។ iPod touch ថ្មីនេះផងដែរបំពាក់អង្គផ្ទុកទិន្នន័យទំហំរហូតដល់ 256GB ដែលម៉ូដែលមុនមានត្រឹមតែ 32GB និង 128GB ប៉ុណ្ណោះ ហើយមានអេក្រង់ទំហំ

    May 29, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ម៉ាឡេស៊ីនឹងធ្វើការបញ្ជូនសំរាមប្រមាណជា ៣,០០០ តោន  ទៅកាន់ប្រទេសដើមវិញ ហើយថែមទាំងចោទថា អ្នកដែលបាននាំយកសំរាមទាំងនេះមកកាន់ប្រទេសម៉ាឡេស៊ីគឺជាជនក្បត់ជាតិ។ បើយោងតាមលោកស្រី Yeo Bee Yin រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រថាមពល បច្ចេកវិទ្យាបរិស្ថាន និងបម្រែបម្រួលអាកាសធាតុរបស់ម៉ាឡេស៊ីបានឲ្យដឹងថា សំរាមទាំង ៣,០០០ តោននោះ ត្រូវបានគេរៀបចំដាក់ក្នុងកុងទ័រណឺចំនួន ៦០ ផ្សេងគ្នា ហើយវាត្រូវបានគេនាំយកមកប្រទេសម៉ាឡេស៊ីតាមរយៈជនខិលខូចមួយចំនួនក្រោយហេតុផលថា នាំយកសំរាមទាំងនេះមកធ្វើការកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ។ យ៉ាងណាក្តី ការនាំសំរាមចូលនេះគឺជាសកម្មភាពផ្ទុយទាំងស្រុងទៅនឹងច្បាប់ការពារបរិស្ថាន។ ដូចនេះហើយទើបរដ្ឋាភិបាលម៉ាឡេស៊ីចេញសេចក្តីបញ្ជាភ្លាមៗឲ្យបញ្ជូនសំរាមទាំងនោះទៅកាន់ប្រទេសដើមវិញ ហើយអ្នកដែលពាក់ព័ន្ធនឹងការនាំសំរាមចូលនេះគឺត្រូវបានរដ្ឋាភិបាលចាត់ទុកថា ជាជនក្បត់ជាតិទៀតផង។ សូមរម្លឹកថា កាលពីសប្តាហ៍កន្លងទៅនេះលោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីនក៏ទើបតែបានបញ្ជាឲ្យបញ្ជូនសំរាមចំនួន ៦៩ កុងទ័រណឺទៅកាន់ប្រទេសកាណាដាវិញផងដែរ

    May 29, 2019
  • PR

    សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុបានប្រារព្ធពិធីអបអរសាទរទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម ខួបលើកទី១៥៦ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៩ ។ សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានរួមគ្នាឧបត្ថម្ភជាថវិកាចំនួន ៥ម៉ឺនដុល្លារអាមេរិក ដើម្បីជួយដល់កិច្ចការមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោក Li Min នាយកប្រតិបត្តិក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងជាអនុប្រធានអង្គការមូលនិធិសប្បុរសធម៌

    May 29, 2019
  • អន្តរជាតិ

    ចិន៖ ក្មេងប្រុសអាយុទើបតែ ១២ ឆ្នាំម្នាក់មានសមត្ថភាពមិនធម្មតាអាចបង្កើតឧបករណ៍ហាលខោអាវដោយស្វ័យប្រវត្តិបាន និងបានក្លាយជាម្ចាស់ជ័យលាភីលេខមួយជាអ្នកបង្កើតរបស់ថ្មីវ័យក្មេងទៀតផង។ ក្មេងប្រុសរូបនេះរស់នៅក្នុងខេត្ត Nanning ប្រទេសចិន និងជាសិស្សកំពុងរៀនថ្នាក់អនុវិទ្យាល័យម្នាក់។ រូបគេបានប្រាប់ឲ្យដឹងថា ដើមហេតុដែលជំរុញឲ្យគេមានគំនិតកែច្នៃឧបករណ៍នេះក៏ដោយសារតែនៅក្នុងថ្ងៃដែលមានភ្លៀងធ្លាក់មួយរូបគេបានវក់នឹងការលេងឧបករណ៍ផ្សេងៗនៅក្នុងផ្ទះខ្លាំងពេករហូតដល់ភ្លេចទៅយកខោអាវដែលហាលនៅក្រៅផ្ទះមកទុក និងត្រូវម្តាយស្តីបន្តោសជាខ្លាំង។ ចាប់តាំងពីពេលនោះមកកុមាររូបនេះ ចេះតែរកនឹកវិធីច្នៃបង្កើតឧបករណ៍សម្រាប់ហាលខោអាវដោយស្វ័យប្រវត្តិ រហូតបង្កើតបានឧបករណ៍ថ្មីមួយបំពាក់ជាមួយ SENSOR ដែលអាចទាយយកខោអាវមកទុកនៅពេលដែលមានភ្លៀងធ្លាក់ ហើយនៅពេលដែលមានពន្លឺថ្ងៃវានឹងនាំយកខោអាវចេញទៅក្រៅវិញ។ យ៉ាងណាក្តី ដើម្បីបង្កើតឧបករណ៍នេះបាន ក៏មានការជ្រោមជ្រែងពីសំណាក់គ្រូបង្រៀន និងឪពុករបស់គេផងដែរ។ លោកអ្នកអាចទស្សនាឧបករណ៍គំរូនេះដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ nextshark

    May 29, 2019
  • កីឡា

    កីឡាករខ្សែប្រយុទ្ធចាស់វស្សា Christiano Ronaldo មិនចង់អោយកីឡាករ Messi លើកពាន Balloo d’Orនៅក្នុងឆ្នាំនេះនោះឡើយ ហើយបានជ្រើសរើសកីឡាករ១នាក់ក្នុងចំនោមកីឡាករ៣រូបរបស់ហង្សក្រហម Liverpool ដូចជា Sadio Mane Mohamed Salah ឬ ខ្សែការពារល្អជាងគេនៅក្នុង English Premier League កីឡាករ Virgil van Dijk។ តាមរយៈសារព័ត៌មានរបស់ Don Balon រាយការណ៍មកថាតារាបាល់ទាត់របស់សេះបង្កង់ Juventus ជឿជាក់ថា Messi នឹងក្លាយជាបេក្ខភាពក្នុងការជ្រើសរើសជាម្ចាស់ពាន Ballon d’Or

    May 29, 2019
  • អន្តរជាតិ

    ខេត្តក្រចេះ៖ ក្រុមអ្នកស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជា ដែលដឹកនាំដោយ លោកសាស្ត្រាចារ្យ បណ្ឌិត ធុយ ចាន់ធួន បានរកឃើញ ប្រាសាទថ្មីមួយទៀត គឺ «ប្រាសាទអូរក្រសាំង» ស្ថិតក្នុង ទីក្រុងសម្ភុបុរៈ នៅ ភូមិអូរក្រសាំង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។ លោកសាស្ត្រាចារ្យ បណ្ឌិត ធុយ ចាន់ធួន បានឱ្យដឹងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីបង្រៀនពីវិធីសាស្រ្ដ ប្រមូល ទិន្នន័យ​នៅពុទ្ធសាសនបណ្ឌិត្យ លោកបានដឹកនាំសិក្ខាកាមដែលជាថ្នាក់ដឹកនាំ និងមន្ត្រីនៃ

    May 29, 2019
  • អន្តរជាតិ

    ស្ត្រីជនជាតិជប៉ុនម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនបន្ទាប់ពីនាងបានចាក់បុរសជាម្នាក់ ដែលរស់នៅក្នុងអាគារអាផាតមិនជាមួយគ្នាជាច្រើនកាំបិត។ ស្ត្រីជាជនដៃដល់មានឈ្មោះថា Yuka Takaoka  អាយុ ២១ ឆ្នាំ។ នៅក្នុងថ្ងៃកើតហេតុម៉ោងប្រមាណជា​ ៤ ទៀបភ្លឺ ខាងស្ថានីយ៍ប៉ូលិសបានទទួលទូរស័ព្ទមួយដោយបានរាយការណ៍ថា មានករណីចាក់សម្លាប់មនុស្សបានកើតឡើង។ ពេលទៅដល់កន្លែងកើតហេតុប៉ូលិសបានឃើញស្រ្តីម្នាក់កំពុងអង្គុយជក់បារី ប្រឡាក់ឈាមពេញខ្លួននៅពីមុខបុរសជនរងគ្រោះម្នាក់ដែលត្រូវគេចាក់ជាច្រើនកាំបិត។ ភ្លាមៗនោះស្រ្តីជាជនដៃដល់បានសារភាពថា នាងជាអ្នកចាក់បុរសនេះឲ្យរងរបួស ហើយនាងក៏ជាអ្នករាយការណ៍ករណីនេះទៅកាន់ប៉ូលិសដែរ។ នៅពេលប៉ូលិសសួរថា៖ តើហេតុអ្វីបានជានាងធ្វើដូចនេះ? នាងបានឆ្លើយត្រឹមថា៖ នាងស្រលាញ់បុរសរងគ្រោះខ្លាំងពេក ហើយនាងចង់ចាក់សម្លាប់គាត់ និងបន្ទាប់មកក៏ចាក់សម្លាប់ខ្លួនឯងទៀត។​​​ យ៉ាងណាក្តី ក្រោយពេលចាក់បុរសរងគ្រោះរួច នាងក៏ប្តូរចិត្តមិនសម្លាប់ខ្លួនឯង និងសម្រេចរាយការណ៍ករណីនេះជូនប៉ូលិសវិញ។ ពេលនេះបុរសជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខណៈដែលគាត់មានរបួសយ៉ាងធ្ងន់ធ្ងរ ចំណែកស្ត្រីជាជនដៃដល់ត្រូវបានបញ្ជូនទៅកាន់ស្ថានីយ៍ប៉ូលិស រង់ចាំទទួលទោសក្រោយការស៊ើបអង្កេតបន្ថែមពីប៉ូលិសជំនាញ៕ អត្ថបទ៖ភក្តី ប្រភព៖worldofbuzz

    May 29, 2019
  • PR

    ភ្នំពេញ៖ ក្រុមហ៊ុន T&L Natural ប្រមូលតំណាងចែកចាយទូទាំងប្រទេស ជួបជុំគ្នា ដើម្បីបញ្ចេញកញ្ចប់ប្រូម៉ូសិនពិសេសៗ មានទាំងរង្វាន់ និងទទួលបានប្រាក់ចំណេញខ្ពស់ សម្រាប់តំណាងចែកចាយ ជាមួយនឹងវត្តមានផលិតផលឡេលាបខ្លួនប៉េងប៉ោះមាសថ្មី នៅលើទីផ្សារ ខណៈការលក់មួយរយៈពេល១សប្ដាហ៍ដំបូង មានការគាំទ្រខ្លាំង កើនដល់៣ម៉ឺនឈុត។ នៅក្នុងពិធីសម្ពោធជាផ្លូរការនៃសមាជិកផលិតផលថ្មីរបស់ក្រុមហ៊ុន T&L និងការជួបជុំមហាគ្រួសារតំណាងចែកចាយសាប៊ូT&L ប្រមាណ៥០០នាក់ នាយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៩នេះ នៅមជ្ឍមណ្ឌលកោះពេជ្រ លោក ឌី ជោត អគ្គនាយកក្រុមហ៊ុនសាប៊ូ THEARA LEANG Co,Ltd បានឲ្យដឹងថា ការបញ្ចេញនូវផលិតផលឡេលាបខ្លួនប៉េងប៉ោះមាសថ្មីនេះ គឺដើម្បីចូលរួមឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន

    May 28, 2019
  • សង្គម

    យោងតាមសេចក្ដី​ជូន​ដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បបានឲ្យដឹងថា​ ផ្លូវធ្វើដំណើរ​ឆ្លង​កាត់​ស្ពាន​សឡា តាមបណ្តោយ​ផ្លូវលេខ5C ចាប់ពី​ផ្លូវ​លេខ២៧១ ដល់​ស្ថានីយបេ្រងឥន្ធនៈតេលា ស្ថិតនៅ​ព្រំប្រទល់ខណ្ឌ​សែនសុខ និង​ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ រដ្ឋបាល​រាជធានីភ្នំពេញ​នឹង​ចាប់​ផ្ដើម​ដាក់លូប្រអប់មេកាត់ទទឹងផ្លូវ​លេខ5C ទំហំ​មុខកាត់ ២,៥ម៉ែត្រ x ២,៥ម៉ែត្រ ចំនួន​បីជូរ​។ ការដាក់លូនេះមិនអនុញ្ញាតឲ្យរថយន្តគ្រប់ប្រភេទឆ្លងកាត់ឡើយ លើកលែងតែទោចក្រយានយន្ត ដែលការហាមឃាត់នេះធ្វើឡើងចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់បញ្ចប់ការដ្ឋា ដែលមានរយៈពេល៧០ថ្ងៃ។ អាស្រ័យ​ហេតុ​នេះ សូមសាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​មេត្តា​ជ្រាប យោគយល់ និងអធ្យាស្រ័យ​ចំពោះ​រំខាន​ដល់ការធ្វើចរាចរឆ្លង​កាត់ការ​ដ្ឋាន៕ អត្ថបទ៖ សេម

    May 28, 2019
  • PR បច្ចេកវិទ្យា

    យោងតាម Page ផ្លូវការរបស់ក្រុមហ៊ុនស្មាតហ្វូន OPPO នៅកម្ពុជាបានបង្ហោះរូបភាពមួយ ដោយសរសេរថា តើ 60X ជាអ្វី? ដែលធ្វើ ឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលរូម Comment និង Share បន្តគ្នានៅលើបណ្តាញសង្គម ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ នៅខាងក្រោមពាក្យ 60X មានសរសេរអក្សថា OPPO Reno Series FURTHER YOUR VISION ដែលហាក់ដូចចង់បង្ហាញថា ពាក្យ 60X បាននឹងកំពុងមកជាមួយទូរស័ព្ទស៊េរិថ្មី Reno ដូច្នោះដែរ! ប៉ុន្តែយើងមិនដឹងថាវាមកក្នុងមុខងារមួយណាឲ្យពិតប្រាកដក្នុងស្មាតហ្វូនម៉ូឌែលមួយនេះឡើយ វាអាចមកក្នុងនាមជាមុខងារកាមេរ៉ា Power

    May 28, 2019