ខឹងចិត្តម្តាយឧស្សាហ៍ស្តីឲ្យរឿងមេឃភ្លៀងមិនសាខោអាវចូល ក្មេងប្រុសអាយុ ១២ឆ្នាំបង្កើតសម្រាប់ហាលខោអាវស្វ័យប្រវត្តិតែម្តង
ចិន៖ ក្មេងប្រុសអាយុទើបតែ ១២ ឆ្នាំម្នាក់មានសមត្ថភាពមិនធម្មតាអាចបង្កើតឧបករណ៍ហាលខោអាវដោយស្វ័យប្រវត្តិបាន និងបានក្លាយជាម្ចាស់ជ័យលាភីលេខមួយជាអ្នកបង្កើតរបស់ថ្មីវ័យក្មេងទៀតផង។ ក្មេងប្រុសរូបនេះរស់នៅក្នុងខេត្ត Nanning ប្រទេសចិន និងជាសិស្សកំពុងរៀនថ្នាក់អនុវិទ្យាល័យម្នាក់។ រូបគេបានប្រាប់ឲ្យដឹងថា ដើមហេតុដែលជំរុញឲ្យគេមានគំនិតកែច្នៃឧបករណ៍នេះក៏ដោយសារតែនៅក្នុងថ្ងៃដែលមានភ្លៀងធ្លាក់មួយរូបគេបានវក់នឹងការលេងឧបករណ៍ផ្សេងៗនៅក្នុងផ្ទះខ្លាំងពេករហូតដល់ភ្លេចទៅយកខោអាវដែលហាលនៅក្រៅផ្ទះមកទុក និងត្រូវម្តាយស្តីបន្តោសជាខ្លាំង។
ចាប់តាំងពីពេលនោះមកកុមាររូបនេះ ចេះតែរកនឹកវិធីច្នៃបង្កើតឧបករណ៍សម្រាប់ហាលខោអាវដោយស្វ័យប្រវត្តិ រហូតបង្កើតបានឧបករណ៍ថ្មីមួយបំពាក់ជាមួយ SENSOR ដែលអាចទាយយកខោអាវមកទុកនៅពេលដែលមានភ្លៀងធ្លាក់ ហើយនៅពេលដែលមានពន្លឺថ្ងៃវានឹងនាំយកខោអាវចេញទៅក្រៅវិញ។ យ៉ាងណាក្តី ដើម្បីបង្កើតឧបករណ៍នេះបាន ក៏មានការជ្រោមជ្រែងពីសំណាក់គ្រូបង្រៀន និងឪពុករបស់គេផងដែរ។ លោកអ្នកអាចទស្សនាឧបករណ៍គំរូនេះដូចក្នុងវីដេអូខាងក្រោម៖
អត្ថបទ៖ ភក្តី
ប្រភព៖ nextshark
