- Khmernote Media
- សង្គម
ដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដោយមានការសម្របសម្រួលពីលោកមាស ច័ន្ទពិសិទ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងករណីជំរិតទារប្រាក់តាមបណ្ដាញសង្គមវីឆាត (WeChat) ដោយមានការសហការណ៍ពី នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃក្រសួងមហាផ្ទៃ និងកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យទី១ មានឈ្មោះ Wang Dao Dong ភេទប្រុស អាយុ ៤៩ឆ្នាំ សញ្ជាតិចិន និងជនសង្ស័យទី២
May 27, 2019 - បច្ចេកវិទ្យា
Google បានសម្រេចចែកផ្លូវគ្នាជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិនគឺក្រុមហ៊ុន Huawei នាពេលថ្មីៗកន្លងនេះ ដែលមានន័យថា ទូរស័ព្ទស្មាតហ្វូនម៉ាក Huawei ស៊េរីក្រោយៗនឹងមិនអាចប្រើប្រាស់ Google Play បានហើយ ចំណែកឯម៉ូដែលចាស់ គឺមិនអាចទទួលបានការ Update ថ្មីៗពី Google ផងដែរ។ ក្នុងស្ថានភាពបែបនេះ មានសំណួរមួយត្រូវបានគេចោទសួរថា តើក្រុមហ៊ុន Google នឹងត្រូវខាតបង់ប្រាក់អស់ប៉ុន្មានក្រោយចែកផ្លូវគ្នាជាមួយ Huawei? បើយោងតាមការសិក្សាមួយដែលបានធ្វើឡើងដោយក្រុមហ៊ុនអាមេរិក Normura Instinet បានរកឃើញថា បច្ចុប្បន្ននេះមានទូរស័ព្ទម៉ាក Huawei ប្រមាណជា ៥០០ លានគ្រឿង ត្រូវបានគេប្រើប្រាស់ពេញពិភពលោក ខណៈដែលពេលនេះមានចំនួនទូរស័ព្ទ
May 27, 2019 - អន្តរជាតិ
បន្ទាយមានជ័យ៖ យោងតាមការបញ្ជាក់ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថា “ជនសង្ស័យទាំង០៦នាក់ ដែលមានភ្ជាប់ជាមួយរូបថតខាងក្រោមស្រាប់ ជាក្រុមជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ដោយក្រុមជនសង្ស័យទាំងអស់នេះ បានវាយដោយវត្ថុរឹងមកលើកម្លាំងសមត្ថកិច្ច ដែលកំពុងចុះប្រតិបត្តិការ បណ្ដាលឲ្យរងរបួសផ្នែកក្បាលខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ រហូតបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យប្រទេសថៃ ដើម្បីវះកាត់លលាដ៍ក្បាលយកឈាមកកចេញពីខួរក្បាល ។ ក្រោយពីក្រុមជនសង្ស័យបានធ្វើសកម្មភាពរួច កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានចំនួន០២នាក់ ចំណែកជនសង្ស័យ ចំនួន០៦នាក់ទៀតបានរត់កេចខ្លួន។ ក្នុងនាមបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់កម្លាំងសមត្ថកិច្ចទាំងអស់ សូមជួយសហការតាមចាប់ជនសង្ស័យដែលមានភ្ជាប់រូបថតជាមួយស្រាប់ ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់ជាធរមាន និងប្រជាពលរដ្ឋទាំងអស់ សូម មេត្តាជួយសហការបើបានឃើញជនសង្ស័យ ដូចមានរូបថតខាងក្រោម សូម ជួយរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបំផុតដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់
May 27, 2019 - សង្គម
នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នគរបាលខណ្ឌសែនសុខបានបញ្ជូនខ្លួនម្តាយ និងកូនស្រី ដែលបានរួមដៃគ្នាសម្លាប់បុរសជាប្តី និងជាកូនប្រសារ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ក្រោយជនដៃដល់ទាំង២រូបនេះបានចូលខ្លួនមកសារភាពចំពោះទង្វើដែលខ្លួនបានប្រព្រឹត្ត។ គួររំលឹកថាឃាតករទាំង២នាក់ ១-ឈ្មោះ គង់ ធីតា អាយុ៤៩ឆ្នាំ (ជាម្តាយ) មុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ២៣J ផ្លូវបេតុង ក្រុម៧៦ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និង២-ឈ្មោះ ង៉ូយ សុម៉ារី អាយុ២០ឆ្នាំ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុលើផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ដោយឡែកជនរងគ្រោះជាប្តីបានស្លាប់ មានឈ្មោះ គឹម យ៉ត
May 27, 2019 - អន្តរជាតិ
កាលពីពេលកន្លងទៅនេះ រដ្ឋាភិបាលនៃប្រទេសហូឡង់ បានប្រកាសថានឹងផ្តល់ជាថវិកាមួយចំនួនទៅកាន់អ្នកដែលជិះកង់ទៅធ្វើការងារ ហើយរហូតមទល់នឹងពេលនេះអ្នកជិះកង់ទៅធ្វើការនៅក្នុងប្រទេសនេះមានចំនួនប្រមាណ ២៧%។ ដើម្បីជួយរក្សាបរិស្ថាន ក្រុមហ៊ុនជាច្រើនក៏បានបង្កើតគោលការណ៍ផ្តល់ប្រាក់លើកទឹកចិត្តចំនួន ០,២២ ដុល្លារ/១ គីឡូម៉ែត្រ សម្រាប់អ្នកធ្វើដំណើរដោយកង់ទៅកាន់កន្លែងធ្វើការងារផងដែរ។ ដូចនេះអ្នកជិះកង់ទៅធ្វើការងារ នឹងទទួលបានលុយមួយចំនួនបន្ថែម និងទទួលបានសុខភាពល្អទៀតផង ខណៈបរិស្ថាននៅក្នុងប្រទេសទាំងមូលក៏ល្អប្រសើរផងដែរ។ ដើម្បីសម្រួលដល់អ្នកជិះកង់ រដ្ឋាភិបាលបានចំណាយប្រាក់ចំនួន ៣៨៦ លានដុល្លារដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់អ្នកជិះកង់ផងដែរ។ តាមគម្រោងហូឡង់ចង់ឲ្យមានចំនួនអ្នកជិះកង់កើនដល់ ២០០,០០០ នាក់នៅក្នុងរយៈពេល ៣ ឆ្នាំ បន្ទាប់ទៀត។ ក្រៅតែពីប្រទេសហូឡង់ គេសង្កេតឃើញមានប្រទេសនៅតំបន់អឺរ៉ុបជាច្រើនទៀតក៏បានជំរុញឲ្យប្រជាពលរដ្ឋខ្លួនជិះកង់ដែរ ដូចជាប្រទេសអង់គ្លេស លុចហ្សំបួរ និងបារាំងជាដើម។ សូមបញ្ជាក់ថា ការជិះកង់បានជួយកាត់បន្ថយការបំពុលបរិស្ថានយ៉ាងច្រើន ហើយអ្នកជិះកង់ផ្ទាល់ក៏ទទួលបានសុខភាពល្អប្រសើរផងដែរ៕ អត្ថបទ៖
May 27, 2019 - កីឡា
ក្លឹបអធិរាជស Real Madrid បានបើកការចរចាប្រសិនបើអាចទៅរួចនឹងយកកីឡាករ័យក្មេង Marco Asensio ដោះដូរជាមួយកីឡាកររបស់ក្លឹបយក្សអុីតាលី Juventusគឺកីឡាករ Paulo Dybala។ តាមរយៈការរាយការណ៍របស់ Don Balon បានអោយដឹងថាក្លឹប Real Madrid មិនចង់អោយកីឡាករ Asensio ចាកចេញនោះឡើយ ប៉ុន្តែបើមានការចរចានាមួយជាមួយក្លឹប Juventus ដើម្បីកីឡាករសញ្ជាតិអាស្សង់ទីន Paulo Dylaba។ ជាមួយគ្នានេះដែរក្លឹប Juventus មានអារម្មណ៍ថា Dybala នៅតែជាស្រមោលរបស់កីឡាករ Christiano Ronaldo នៅក្នុងក្លឹប ហើយចង់អោយកីឡាកររូបនេះចាកចេញ បន្ទាប់ពី
May 27, 2019 - PR
នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៩ ពិធីសម្ពោធអគារស្នាក់នៅរបស់គ្រូបង្រៀននៃសាលារៀន មីងចុង ស្រុកអូររំាងឪ ដែលជាអំណោយរបស់សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ត្រូវបានប្រារព្ធឡើងដោយជោគជ័យ។ ឯកឧត្តម អ៊ៀង សុផល្លែត រដ្ឋលេខាធិបាលនៃក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លោក លី ជា ភារធារីនៃស្ថានទូតចិនប្រចាំនៅកម្ពុជា លោកឧកញ៉ា ហាន់ ឃៀង អនុប្រធានអចិន្ដ្រៃនៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា លោក Yuan Wenjun ប្រធានសមាគមសម្ព័ន្ធខ្មែរចិនស្រុកអូររំាងឪ
May 27, 2019 - កីឡា
កាលពីយប់មិញនេះមានការប្រកួតលក្ខណៈសប្បុរសធម៌មួយរវាងវីរជនរបស់ក្លឹប Manchester United ប៉ះជាមួយវីរៈជនរបស់ក្លឹប Bayern Munich នៅក្នុងទឹកដីពហុកីឡាដ្នាន Old Trafford ដែលមានអ្នកចូលរួមទស្សនារហូតដល់ ៦មុឺនអ្នកឯណោះ។ ហើយនៅក្នុងការប្រកួតនេះផងដែរអ្នកដែលចូលចិត្តវីរៈបុរសរបស់ក្លឹបបិសាចក្រហម Manchester United បានឃើញលោកតា Sir Alex Fugerson ឈរបញ្ជាកូនក្រុមម្តងទៀតនៅក្នុងពហុកីឡាដ្នាន Old Trafford ហើយកីឡាករទាំងអស់សុទ្ធតែជាកូនក្រុមរបស់លោកផ្ទាល់បើគិតចាប់ពីឆ្នាំ ១៩៩៩មក។ នៅក្នុងនោះផងដែរ លទ្ធផលជាផ្លូវការរបស់ក្រុមទាំងពី ក្រុមអតីតកីឡាកររបស់បិសាចក្រហមយកឈ្នះក្រុមអតីតកីឡាករ Bayern Munich នៅក្នុងលទ្ធផល៥ទល់នឹង០ ដោយកីឡាករ York Solskjear Butt Saha
May 27, 2019 - កីឡា
នៅក្នុងប្រកួតដំបូងរបស់ក្រុងជម្រើសជាតិកម្ពុជានៃវគ្គជម្រុះក្រុមបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ក្រៅទឹកដីត្រូវប៉ះជាមួយនឹង ប៉ាគីស្ថាន បច្ចុប្បន្នត្រូវបានគេរំពឹងទុកថានឹងត្រូវលេងនៅក្នុងទីក្រុង ដូហាកាតា។ បើយោងទៅតាមការរាយការណ៍ដែលចេញពីប្រទេសប៉ាគឺស្ថានបានអោយដឹងថា FIFA បានយល់ព្រមអោយមានការប្រកួតនៅក្នុងប្រទេសកាតាដែលជាម្ចាស់ផ្ទះដែលរៀបចំបាល់ទាត់ពិភពលោកនៅក្នុងឆ្នាំ២០២២ផ្ទាល់តែម្តង។ គួរបញ្ជាក់ផងដែរថាក្រុមណាដែលឈ្នះទាំងពីរជើងនោះនឹងឡើងទៅវគ្គជម្រុះជុំទីពីរនៃពានបាល់ទាត់ពិភពលោក និងអាចចូលរួមវគ្គជម្រុះពាន AFC ពានអាស៊ានក្នុងឆ្នាំ ២០២៣ដែលនឹងត្រូវចាប់ផ្តើមនៅក្នុងខែកញ្ញាឆ្នាំនេះ។ ជាមួយគ្នានេះ ការប្រកួតនេះអាចនឹងកើតឡើងនៅក្នុងពហុកីឡាដ្ឋាន Khalifa នៅក្នុងទីក្រុង Doha ដែលអាចផ្ទុកអ្នកគំាទ្របាន ១២ពាន់នាក់។ បន្ថែមពីនេះទៅទៀត ប៉ាគីស្ថានបានលេងនៅក្នុងទឹកដីរួចហើយនៅក្នុងឆ្នាំ ២០១៨នៃវគ្គជម្រុះពានពិភពលោកមួយនេះជាមួយនឹងប្រទេសយ៉ាមែននៅទីក្រុង Bahrain បន្ទាប់ពីមានការផ្ទុះគ្រាប់បែកនៅក្នុងព្រះវិហាររបស់ Lahore ហើយទោះបីជាយ៉ាងនេះក្តី យើងមិនដឹងពីមូលហេតុច្បាស់នោះទេថាហេតុអ្វីបានជាប៉ាគីសស្ថានយកទីក្រុង Doha ជាទឹកដីរបស់ខ្លួននោះទេ។ លើសពីនេះទៅទៀត សម្រាប់ក្រុមជម្រើសជាតិកម្ពុជដែលមានលោកគ្រូជម្រើសជាតិកម្ពុជាលោក Keisuke
May 27, 2019 - PR
ភ្នំពេញថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៩៖ ពិតជាអស្ចារ្យស្ទើរតែមិនគួរឱ្យជឿមែន! ទោះបីជាក្រុមហ៊ុន សាមសុង សម្រុកបញ្ចេញនូវស្មាតហ្វូនលំដាប់កំពូលយ៉ាងណាក៏ដោយក៏ក្រុមហ៊ុននៅតែមិនភ្លេចនូវអាវុធធុនកណ្តាល និងធុនតូចរបស់ខ្លួនដែរដោយធ្វើយ៉ាងណាផ្តល់ជូននូវជម្រើសដ៏សម្បូរបែបជូនដល់អតិថិជនរបស់ខ្លួនទាំងអស់។ ដូច្នេះហើយនៅថ្ងៃនេះក្រុមហ៊ុនក៏បានប្រញាប់ដាក់លក់នូវស្មាតហ្វូនដ៏ទំនើបទាន់សម័យ និងគួរឱ្យទាក់ទាញមួយម៉ូឌែលទៀតដែលមានឈ្មោះថា Samsung Galaxy A2 Core! គួរបញ្ជាក់ផងដែរថាស្មាតហ្វូនធន់តូចមួយនេះនឹងដាក់លក់ជូនអតិថិជនទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងតម្លៃត្រឹមតែ 95 ដុល្លារ ប៉ុណ្ណោះ! សម្រាប់ស្មាតហ្វូនដែលមានតម្លៃខ្ទង់ប៉ុណ្ណេះតែបើនិយាយពីសមត្ថភាព និងចំណុចពិសេសវិញគឺពិតជាមិនធម្មតានោះទេ! ចង់ដឹងណាស់ថាតើ Samsung Galaxy A2 Core ឡូយយ៉ាងណានោះ សូមមើលលក្ខណៈសម្បត្តិខាងក្រោមនេះទាំងអស់គ្នា៖ – ទំហំអេក្រង់៖ 5 អ៊ីញ –
May 27, 2019









