ខ្មែរណូត

ស្វែងរក

  • សង្គម

    ឃាត់ខ្លួនបុរសជាជនជាតិចិន២នាក់ ពីបទជំរិតទារប្រាក់តាម WeChat

    BY Khmernote Media May 27, 2019
    ឃាត់ខ្លួនបុរសជាជនជាតិចិន២នាក់ ពីបទជំរិតទារប្រាក់តាម WeChat

    ដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដោយមានការសម្របសម្រួលពីលោកមាស ច័ន្ទពិសិទ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងករណីជំរិតទារប្រាក់តាមបណ្ដាញសង្គមវីឆាត (WeChat) ដោយមានការសហការណ៍ពី នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃក្រសួងមហាផ្ទៃ និងកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    ជនសង្ស័យទី១ មានឈ្មោះ Wang Dao Dong ភេទប្រុស អាយុ ៤៩ឆ្នាំ សញ្ជាតិចិន និងជនសង្ស័យទី២ មានឈ្មោះ Jiang Feng អាយុ៣៧ឆ្នាំ សញ្ជាតិចិនដូចគ្នា។ បច្ចុប្បន្ននាយកដ្ឋានបានបញ្ជូនជនសង្ស័យនិងសំណុំរឿងទៅ អយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay