ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដឹងអត់ថា ប្រទេសណាជាប់ជាប្រទេស ដែលស្រួលរស់នៅបំផុតនៅលើលោក?

    BY Khmernote Media May 28, 2019
    ដឹងអត់ថា ប្រទេសណាជាប់ជាប្រទេស ដែលស្រួលរស់នៅបំផុតនៅលើលោក?

    កាណាដាទទួលបានចំណាត់ថ្នាក់លេខមួយជាប្រទេស ដែលប្រជាពលរដ្ឋមានគុណភាពជីវិតរស់នៅខ្ពស់បំផុតក្នុងពិភពលោក។ ចំណាត់ថ្នាក់កំពូលនេះត្រូវបានផ្តល់ជូនក្រោយមានការសិក្សាយ៉ាងច្បាស់ល្អិតល្អន់ និងមានការទទួលស្គាល់ជាលក្ខណៈផ្លូវការផងដែរ។ ការកំណត់អំពី “គុណភាពជីវិត” គឺត្រូវបានគេបូកបញ្ចូលកត្តាជាច្រើនដូចជា ការងារសន្តិសុខ ស្ថេរភាពនយោបាយ សេរីភាពបុគ្គល គុណភាពបរិស្ថាន ស្ថេរភាពសេដ្ឋកិច្ច ទំនាក់ទំនងក្នុងគ្រួសារ គុណភាពនៃប្រាក់ចំណូល សុវត្ថិភាព ការអភិវឌ្ឍន៍លើវិស័យអប់រំ និងការអភិវឌ្ឍន៍លើវិស័យសុខភាពសាធារណៈក្នុងប្រទេសនីមួយៗ។ លទ្ធផលនៃការស្ទង់មតិលើកត្តាទាំងអស់នេះបានបង្ហាញថា កាណាដាទទួលបានពិន្ទុខ្ពស់ជាងគេ តាមពីក្រោយដោយប្រទេសមួយចំនួនទៀតទៀតដូចជា៖

    ១. កាណាដា

    ២. ស៊ុយអែត

    ៣. ដាណឺម៉ាក

    ៤. ន័រវែស

    ៥. ស្វីស

    ៦. ហ្វាំងឡង់

    ៧. អូស្ត្រាលី

    ៨. ហូល្លង់

    ៩. នូវែលសេឡង់

    ១០. អាល្លឺម៉ង់

    ១១. បែលហ្សិក

    ១២. អង់គ្លេស

    ១៣. ជប៉ុន

    ១៤. លុចហ្សំបួរ

    ១៥. អៀរឡង់

    ១៦. បារាំង

    ១៧. សហរដ្ឋអាមេរិក

    ១៨. សិង្ហបុរី

    ១៩. ព័រទុយហ្គាល់

    ២០. ចិន

    អត្ថបទ៖ ភក្តី

    ប្រភព៖ mtlblog

    Share This Post:
    MPO4D jitutoto mpo4d Mpoplay