ទំនើបមែន! ហាងកាហ្វេនៅច្បារអំពៅមានភ្នាល់ជល់មាន់តាមអនឡាញទៀត
ភ្នំពេញ ៖ ល្បែងជល់មាន់តាមអនឡាញដ៏ល្បីល្បាញជាយូរមកហើយ ដែលមានយីហោ កាហ្វេអង្រឹង ដុង ហេងលី ស្ថិតនៅផ្ទះលេខ៧៨ ភូមិកណ្តាល១ ផ្លូវ៣៥៧ សង្កាត់ច្បារអំពៅ ត្រូវបាន លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងចុះបង្ក្រាប នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ ។ លោក ម៉ៅ សឿត អធិការរងខណ្ឌច្បារអំពៅបានឱ្យដឹងថា សមត្ថកិច្ចបានដកហូតម៉ូតូចំនួន៣៥គ្រឿង និងទូរទស្សន៍ចំនួន១៤គ្រឿង ព្រមទាំងតុ កៅអី និងអ្នកលេងជាច្រើននាក់ផងដែរ ។
លោកបានបញ្ជាក់ថា ចំពោះអ្នកលេងទាំងនោះ គឺធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួចហើយ និងអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញ ។ ដោយឡែកចំពោះម្ចាស់ទីតាំងម្នាក់និងអ្នកមើលការខុសត្រូវ ចំនួន៣នាក់ សមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការផ្លូវច្បាប់ ៕







ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ