ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រៀបការជាមួយគ្នាមិនបានប៉ុន្មាន ប្រពន្ធសំណព្វព្រួតគ្នាជាមួយម្តាយ កាប់សម្លាប់ប្តីយ៉ាងសាហាវ

    BY Khmernote Media May 25, 2019
    រៀបការជាមួយគ្នាមិនបានប៉ុន្មាន ប្រពន្ធសំណព្វព្រួតគ្នាជាមួយម្តាយ កាប់សម្លាប់ប្តីយ៉ាងសាហាវ

    នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២០ និង០០នាទី ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីឃាតកម្ម (ទំនាស់ប្រើកាំបិតកាប់ចាក់សំលាប់) នៅចំណុចក្នុងបន្ទប់ជួល (ផ្ទះសង់ថ្មី) ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ០២នាក់ ។ ជនសង្ស័យ០២នាក់ ទី១-ឈ្មោះ គង់ ធីតា ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៣J ផ្លូវបេតុង ក្រុម៧៦ ភូមិ១៣ សង្កាត់ទន្លេរបាសក់ ខណ្ឌចំការមន (គ្មានសារធាតុញៀន) និងទី២-ឈ្មោះ ង៉ូយ សុម៉ារី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

    ចំណែកឯជនរងគ្រោះមានឈ្មោះ គឹម យ៉ត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ស្លាប់) ។ សម្ភារៈបន្សល់ទុក ៖ កាំបិតបុ័ងតោចំនួន០១ , កូនកាំបិតចុងស្រួចដងឈើចំនួន០១ , ខ្សែភ្លើងជាប់ព្រី០១ខ្សែ , ភួយចំនួន០២ , សារ៉ុងពណ៌ផ្ទៃមេឃចំនួន០១ , ស្កុតរុំ០១ដុំ , ខ្សែជ័រលីឡុងពណ៌ផ្កាឈូកចំនួន០១ និងរូបថ០១សន្លឹក។

    មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី និងជនរងគ្រោះ បានរៀបការជាមួយគ្នា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បាននិយាយជាមួយជនរងគ្រោះ ទៅចុះសំបុត្រអាពាហ៍ពិពាហ៍ហ្នឹងគ្នា ហើយជនរងគ្រោះបាននិយាយថា ចាំការបាន០២ឆ្នាំចាំទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ដោយមានជិតប្រច័ណ្ឌលើជនរងគ្រោះ ហើយមានទំនាស់នឹងគ្នាជាញឹកញ៉ាប់ ។

    នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ពេលល្ងាចជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានទៅយកម្តាយរបស់ខ្លួន (ជនសង្ស័យឈ្មោះគង់ ធីតា) ស្នាក់នៅសង្កាត់ទន្លេរបាសាក់ ខណ្ឌដូនពេញ មកស្នាក់នៅជាមួយខ្លួន ដើម្បីជួយមើលជនរងគ្រោះមានអការៈមិនសូវស្រួលខ្លួន រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ជននសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានសុំលុយជនរងគ្រោះ១០.០០០រៀល ហើយជនរងគ្រោះមិនព្រមឲ្យ ក៍មានជំលោះជាមួយគ្នាតែម្តង បន្ទាប់មកជនរងគ្រោះបានយកដៃទៅច្របាច់កជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី ហើយជនសង្ស័យ ង៉ូយ សុម៉ារី បានស្រែកឲ្យម្តាយ (ជនសង្ស័យ គឹម ធីតា) ជួយ ហើយជនសង្ស័យឈ្មោះ គឹម ធីតា បានកាន់កាំបិតបុ័ងតោ មកកាប់ជនរងគ្រោះចំកញ្ចឹងក បណ្តាលឲ្យស្លាប់ ហើយជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានខ្សែភ្លើង ស្កុតចងរុំដៃជើងជនរងគ្រោះ រួចយកកូនកាំបិតចុងស្រួចចាក់ជនរងគ្រោះបណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងតែម្តង ។

    ទើបនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០១៩ វេលាម៉ោង២១ និង០០នាទី ជនសង្ស័យទាំង០២នាក់ បានចូលខ្លួនមកសារភាពនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា រួចសមត្ថកិច្ចយើងក៍ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់តែម្តង ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay