ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពីយប់ផឹកស្រវឹងជោគសន្លប់លែងដឹងខ្លួន ព្រឹកឡើងងើបមកឃើញលិង្គខ្លួនឯងរយះស្ទើរតែដាច់ពីខ្លួន ដោយមិនដឹងមូលហេតុ

    BY Khmernote Media May 24, 2019
    ពីយប់ផឹកស្រវឹងជោគសន្លប់លែងដឹងខ្លួន ព្រឹកឡើងងើបមកឃើញលិង្គខ្លួនឯងរយះស្ទើរតែដាច់ពីខ្លួន ដោយមិនដឹងមូលហេតុ

    ចិន៖ បុរសម្នាក់បានផឹកស្រាស្រវឹងជោគជាំរហូតសន្លប់កាលពីយប់ លុះព្រឹកឡើងស្រាប់តែបានមើលឃើញថា លិង្គរបស់គាត់ស្ទើរតែដាច់ចេញពីខ្លួនរបស់គាត់ទៅហើយ តែមិនដឹងថាបណ្តាលមកពីមូលហេតុអ្វីនោះទេ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Hunan ភាគខាងលិចប្រទេសចិន។ បុរសជាជនរងគ្រោះមានឈ្មោះថា​ Tan អាយុ ៤៤ ឆ្នាំ និងជាមនុស្សមានទម្លាប់ទទួលទានគ្រឿងស្រវឹងជាប្រចាំ។

    នៅក្នុងយប់នៃថ្ងៃកើតហេតុ លោក Tan និងមិត្តភក្តិបាននាំគ្នាផឹកស៊ីជាធម្មតា តែប្លែកត្រង់ថា លោក Tan ផឹកស្រាយ៉ាងច្រើនជោគជាំខុសធម្មតារហូតលែងដឹងខ្លួន។ នៅពេលព្រឹកឡើង ពោលគឺនៅពេលដែលបុរសជាជនរងគ្រោះស្វាងស្រា ស្រាប់តែគាត់បានមើលឃើញថា នៅតំបន់ឯកជនរបស់គាត់មានឈាមហូរជាច្រើន ហើយលិង្គរបស់គាត់ត្រូវរយះស្ទើរតែដាច់ចេញពីខ្លួនទៅហើយ ខណៈដែលគាត់មិនដឹងមូលហេតុទាល់តែសោះ។ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយវេជ្ជបណ្ឌិតបានប្រើពេលប្រមាណជា ៧ ម៉ោង ដើម្បីជួយសង្គ្រោះគាត់។ វេជ្ជបណ្ឌិតបានឲ្យដឹងថា លិង្គរបស់គាត់ត្រូវការពេលវេលាយូរណាស់ទើបអាចជាសះស្បើយ និងអាចនោម ឬរួមភេទបានជាធម្មតាវិញ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ shanghaiist

    Share This Post:
    MPO4D jitutoto mpo4d Mpoplay