ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្មេងស្រីអាយុ ២ ឆ្នាំម្នាក់ស្ទើរបាត់បង់ជីវិត ដោយសារយកខ្សែសាកទូរស័ព្ទ ដែលដោតជាប់ចរន្តមកបៀមក្នុងមាត់

    BY Khmernote Media May 23, 2019
    ក្មេងស្រីអាយុ ២ ឆ្នាំម្នាក់ស្ទើរបាត់បង់ជីវិត ដោយសារយកខ្សែសាកទូរស័ព្ទ ដែលដោតជាប់ចរន្តមកបៀមក្នុងមាត់

    ឥណ្ឌា៖ ក្មេងស្រីអាយុ ២ ឆ្នាំម្នាក់ត្រូវឆក់ខែ្សភ្លើងស្ទើរតែស្លាប់បាត់បង់ជីវិត បន្ទាប់ពីនាងបានយកឌុយសម្រាប់បញ្ចូលថ្មទូរស័ព្ទទៅដាក់នៅក្នុងមាត់។ ក្មេងស្រីរងគ្រោះមានឈ្មោះថា Shevar រស់នៅក្នុងភូមិ Jahangirabad តំបន់ Delhi ភាគខាងជើងប្រទេសឥណ្ឌា។ បើតាមស្រ្តីជាម្តាយរបស់ជនរងគ្រោះបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុគាត់បានដាក់បញ្ចូលថ្មទូរស័ព្ទនៅក្បែរកន្លែង ដែលកូនស្រីរបស់គាត់កំពុងតែលេង បន្តិចក្រោយមកមានគេតេមកគាត់ ហើយគាត់ក៏បានទៅដកទូរស័ព្ទនោះមកនិយាយដោយទុកឲ្យឌុយសម្រាប់បញ្ចូលថ្មនោះនៅជាប់នឹងចរន្តភ្លើងដដែល។

    ដោយខ្វះការប្រុងប្រយ័ត្នចំពោះកូនស្រី ស្រាប់តែនាងបានយកឌុយនោះមកដាក់នៅក្នុងមាត់ និងខាំលេង ហើយក៏ត្រូវឆក់ចរន្តអគ្គិសនីតែម្តង។ ក្រោយកើតហេតុក្មេងស្រីរងគ្រោះត្រូវបញ្ចូនទៅកាន់មន្ទីរពេទ្យបង្អែកនៅក្បែរផ្ទះ ខណៈដែលក្មេងស្រីរងគ្រោះត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរ តែមិនប៉ះពាល់ដល់អាយុជីវិតនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay