ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកជំនាញផ្នែកហិរញ្ញវត្ថុ៖ អ្នកអាចចូលនិវត្តន៍មុនអាយុកំណត់បាន ប្រសិនបើអ្នកធ្វើតាមវិធីនេះ

    BY Khmernote Media May 23, 2019
    អ្នកជំនាញផ្នែកហិរញ្ញវត្ថុ៖ អ្នកអាចចូលនិវត្តន៍មុនអាយុកំណត់បាន ប្រសិនបើអ្នកធ្វើតាមវិធីនេះ

    មនុស្សគ្រប់គ្នាតែងតែមានក្តីប្រាថ្នាមួយគឺចូលនិវត្តន៍ពីការងារជាមួយនឹងប្រាក់​សោធន​និវត្តន៍ដ៏សមរម្យមួយ ដែលផ្គត់ផ្គង់ជីវភាពរបស់ពួកគេបាន ហើយអ្នកខ្លះវិញព្យាយាមសន្សំទុកឲ្យបានច្រើនដើម្បីទុកចាយពេលចាស់ទៅ និងសម្រេចចូលនិវត្តន៍មុនអាយុកំណត់ទៀតផង។ យ៉ាងណាក្តី សម្រាប់អ្នកជំនាញផ្នែកគ្រប់គ្រងហិរញ្ញវត្ថុវិញបានអះអាងថា ពេលខ្លះលោកអ្នកអាចចូលនិវន្តន៍មុនអាយុកំណត់បាន និងទាំងដែលលោកអ្នកមិនចាំបាច់មានលុយសុទ្ធទុកច្រើនទៀតផង។

    បើតាមលោក Tony Robbins ជាអ្នកជំនាញផ្នែកហិរញ្ញាវត្ថុ ជាអ្នកនិពន្ធសៀវភៅ “Money: Master the Game” និងត្រូវបានគេចាត់ទុកថាជាសេដ្ឋីផងនោះ បានឲ្យដឹងថា លោកអ្នកមិនចាំបាច់មានលុយច្រើនទើបអាចចូលនិវត្តន៍មុនអាយុកំណត់នោះទេ ដោយលោកអ្នកគ្រាន់តែត្រូវការប្រភពចំណូលអកម្មមួយតែប៉ុណ្ណោះ។ ដើម្បីទទួលបានប្រភពចំណូលអកម្មនេះ លោក Tony Robbins បានបញ្ជាក់ថា​ ពេលដែលលោកអ្នកនៅក្មេងនៅពេញកម្លាំងធ្វើការងារលោកអ្នកត្រូវតែខំប្រឹងធ្វើការ និងសន្សំលុយទុកមួយចំនួនដើម្បីធ្វើការវិនិយោគ ដាច់ខាតកុំខ្ជះខ្ជាយ កុំចាយធំតាមចិត្ត។

    ប្រាក់ដែលលោកអ្នកសន្សំបានមកនោះ ឧទាហរណ៍លោកអ្នកចាប់ផ្តើមធ្វើការងារនៅអាយុ ២០ ឆ្នាំ​ ហើយផ្តើមធ្វើការសន្សំលុយបួនដប់ឆ្នាំ នោះលោកអ្នកអាចនឹងសល់លុយមួយចំនួនសំរាប់ធ្វើការវិនិយោគ ដូចជាទិញភាគហ៊ុន (សម្រាប់នៅអាមេរិកជាមធ្យមលោកអ្នកនឹងទទួលបានប្រាក់ចំណេញ ៧% ក្នុងមួយឆ្នាំនៃទំហំទឹកប្រាក់ដែលលោកអ្នកបានទិញហ៊ុននោះ) ដែលចំណូលបានពីភាគហ៊ុនគឺជាចំណូលអកម្មសម្រាប់លោកអ្នក អាចចូលនិវត្តន៍បានមុនអាយុកំណត់។

    ពេលខ្លះលោកអ្នកអាចផ្តើមធ្វើការវិនិយោគលើវិស័យអចលនទ្រព្យដូចជាដីធ្លី ហើយក្នុងរយៈពេល ១០ ឆ្នាំ ឬយូរជាងនេះបន្តិចលោកអ្នកនឹងទទួលបានប្រាក់ចំណេញច្រើន ដែលប្រាក់នោះលោកអ្នកអាចយកទៅធ្វើផ្ទះជួល ឬបើកអាជីកម្មមួយ ដែលផ្តល់ប្រាក់ចំណូលអកម្មមួយសម្រាប់លោកអ្នក អាចចូលនិវត្តន៍បានមុនអាយុកំណត់បាន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ cnbc

    Share This Post:
    MPO4D jitutoto mpo4d Mpoplay