Khmernote Media
  • បច្ចេកវិទ្យា

    ទូរស័ព្ទ Samsung Galaxy Note 10 នឹងបង្ហាញវត្តមាននៅក្នុងទីផ្សារក្នុងពេលដ៏ឆាប់ខាងមុខនេះ ដើម្បីប្រកួតប្រជែងជាមួយនឹងទូរស័ព្ទម៉ាកល្បីៗផ្សេងទៀតនៅជុំវិញពិភពលោក។ ជាទូទៅទូរស័ព្ទ Samsung ស្ទើរតែគ្រប់ម៉ូឌែលត្រូវបានបង្កើតឡើងដោយមានជម្រើសជាច្រើន ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនគ្រប់ប្រភេទនៅជុំវិញពិភពលោក។ ចំពោះ Samsung  Galaxy Note 10 វិញ ក៏មិនខុសពីទូរស័ព្ទ Samsung ស៊េរីមុនៗដែរ ដោយទូរស័ព្ទម៉ូឌែលនេះត្រូវបានគេរាយការណ៍ថា នឹងត្រូវបង្កើតឡើងដោយមាន ៦ពណ៌ផ្សេងគ្នាដូចជា ពណ៌ខ្មៅ ស ក្រហម ផ្កាឈូក ប្រាក់ និងខៀវ។ សូមបញ្ជាក់ថា Samsung  Galaxy Note 10 ត្រូវបានគេរំពឹងថា នឹងមាន២ម៉ូដែល

    May 20, 2019
  • PR

    ភ្នំពេញ 18 ឧសភា 2019 ក្រុមហ៊ុនCellcard បាននាំយកហ្គេមទូរស័ព្ទ ដ៏ធំបំផុតនៅក្នុងតំបន់ Mobile Legends Southeast Asia Cup មកកាន់ប្រទេសកម្ពុជា។ ការប្រកួតវគ្គជម្រុះរបស់ Mobile Legends Southeast Asia Cup បានប្រារព្ធធ្វើឡើងនៅថ្ងៃសៅរ៍ទី 18 ខែឧសភាឆ្នាំ 2019 នៅចន្លោះម៉ោង 10 ព្រឹករហូតដល់ម៉ោង 7:00 យប់ នៅផ្សារអុីអនម៉លសែនសុខ។ ក្រុមចូលរួមលេងទទួលបានរង្វាន់ធំ រហូតដល់ 6000 ដុល្លារអាមេរិក និងរង្វាន់ដែលមាន

    May 19, 2019
  • PR

    កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ក្រុមហ៊ុន LG Electronics (Thailand) Co., Ltd បានរៀបចំកម្មវិធីប្រគល់រង្វាន់ដ៏ សម្បើមជូនអតិថិជន LG បន្ទាប់ពីបានរកឃើញម្ចាស់រង្វាន់ដែលបានចាប់កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ និងបានរកឃើញម្ចាស់រង្វាន់រួមមាន៖ រង្វាន់ទី1 – ទូរទស្សន៍ទំនើបប្រភេទ LG OLED 65 អ៊ីញ ចំនួន ១រង្វាន់បានទៅលើ : 1- អតិថិជនឈ្មោះ IN Lom Angchan លេខកូដ 000002

    May 19, 2019
  • សេដ្ឋកិច្ច

    ទីក្រុងទេសចរណ៍ល្បីឈ្មោះមួយរបស់ប្រទេសវៀតណាម គឺទីក្រុង Da Nang កំពុងតែទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ ទៅទស្សនាកំសាន្តរាប់លាននាក់ក្នុងមួយឆ្នាំៗ ដោយកន្លែងទេសចរណ៍ដែលគេសម្រុកទៅលេងនោះគឺស្ថិននៅលើភ្នំ Trường Sơn Mountains នៃភាគខាងលិចទីក្រុង Da Nang នេះផ្ទាល់តែម្តង។ គម្រោងតំបន់ទេសចរណ៍ដែលត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Sun World របស់វៀតណាម នេះមានឈ្មោះថា Bana Hills ហើយក៏កំពុងកាន់កាប់កំណត់ត្រាពិភពលោក ជាកន្លែងទេសចរណ៍ដែលមាន Cable Car (កន្ទ្រកខ្សែរ៉ត) វែងជាងគេបំផុតនៅលើពិភពលោកផងដែរ។ តំបន់ទេសចរណ៍ដ៏មានឥទ្ធិពលមួយនេះដែរ ត្រូវបន្សល់ទុកជំនាន់អាណានិគមបារាំង ក្នុងឆ្នាំ 1919 ដែលគ្រានោះបារាំងបានកសាងកន្លែងនេះ ដើម្បីអោយភ្ញៀវទេសចរណ៍បារាំង មកទស្សនាកំសាន្ត

    May 18, 2019
  • អន្តរជាតិ

    ​ស្រប​ពេល​ដែល​ក្រសួង​សុខាភិបាល​បាន​ប្រកាស​អាសន្ន​កាល​ពី​ដើម​ឆ្នាំ​ថា ជំងឺ​គ្រុន​ឈាម​អាច​ផ្ទុះ​នៅ​ដើម​ឆ្នាំ ២០១៩ ថ្មីៗ​នេះ​មាន​ក្មេង​ស្រី​ម្នាក់​នៅ​ខេត្ត​រតន​គីរី​បាន​ស្លាប់​ដោយសារ​ជំងឺ​គ្រុនឈាម។ ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម​គឺ​មូសខ្លា​ញី ដើម្បី​ចូល​រួម​ទប់ស្កាត់​ការ​កើត​ជំងឺ​គ្រុន​ឈាម​លើ​មនុស្ស​គ្រប់​វ័យ ពិសេស​កូន​ក្មេង ម៉ាក់ប៉ា​ត្រូវ​ដឹង​ពី​រោគ​សញ្ញា និង​វិធី​បង្ការ​ជំងឺ​នេះ។ រោគ​សញ្ញា​សំខាន់១ ដែល​យើង​ចាំបាច់​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នោះ គឺ​កូន​ក្តៅ​ខ្លួន​លើស​ពី​២ថ្ងៃ ហើយ​ប្រើ​ថ្នាំ​បញ្ចុះ​កម្តៅ​នៅ​តែ​មិន​បាត់ ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ ហើយ​ធ្វើ​តេស្ត​ឈាម​ដើម្បី​រក​ជំងឺ​គ្រុនឈាម ។ នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​វេជ្ជបណ្ឌិត ញឹប អង្គារបុស្ស ពន្យល់​ថា ការ​ធ្វើ​​រោគ​​វិនិច្ឆ័យ​បាន​​លឿន និង​​ការ​ព្យាបាល​​ត្រឹម​​ត្រូវ ត្រឹម​​តែ​​រយៈពេល ៧-៨ ថ្ងៃ ក្មេង​​ដែល​​កើត​​ជំងឺ​គ្រុនឈាម សឹង​​តែ ១០០ នាក់​​ ជា​ទាំង ១០០ នាក់ ឯ​​អត្រា​​ស្លាប់​​មិន​​ដល់

    May 18, 2019
  • សង្គម

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បាតុភូត (El Nino) ដែលកម្ពុជាបាន និងកំពុងទទួលតាំងពីដើមឆ្នាំមក រហូតមកដល់ពេលនេះ នៅតែបន្តមានអត្ថិភាពនៅឡើយ ដោយគ្រាន់តែឥទ្ធិពលបានថយចុះជាបន្តបន្ទាប់តែប៉ុណ្ណោះ ចំណែកឯ រដូវវស្សាបានចាប់ផ្តើមហើយ ដោយគិតពីដើមសប្តាហ៍ទី៣ នៃខែឧសភា កន្លងមកនេះ ដែលធ្វើឲ្យស្ថានភាពអាកាសធាតុមានដូចខាងក្រោម៖ + ថ្ងៃទី១៩-២០ ខែឧសភា កម្ពុជានឹងទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបខ្សោយ និងខ្យល់មូសុងនិរតី ដែលនឹងធ្វើឲ្យរាជធានី-ខេត្តមួយចំនួន មានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ពុំរាយប៉ាយបានល្អ + ចាប់ពីថ្ងៃទី២១-២៥ ខែឧសភា ជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីចាប់បង្កើនឥទ្ធិពលឡើងវិញ ដែលជាហេតុធ្វើឲ្យកម្រិតទឹកភ្លៀងមានភាពកើនឡើងជាលំដាប់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ទន្ទឹមនឹងភាពរាយប៉ាយក៏កាន់តែល្អប្រសើរ +

    May 18, 2019
  • PR

    ក្រោយពីទទួលបានភាពជោគជ័យ ក្នុងការរក្សាបាននូវពានរង្វាន់ “ក្រុមហ៊ុនអភិវឌ្ឍដែលល្អជាងគេ” ៤ឆ្នាំជាប់ៗគ្នា និងជ័យលាភីពានរង្វាន់៧ ផ្សេងទៀត ក្នុងកម្មវិធីប្រកាសពានរង្វាន់អចលនទ្រព្យកម្ពុជាលើកទី៤ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប ត្រូវបានជ្រើសតាំងជាបេក្ខភាពតំណាងអោយប្រទេសកម្ពុជា បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិក ក្នុងថ្ងៃទី១៤~១៥ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារ Bangkok Marriott Marquis Queen’s Park ទីក្រុងបាងកក ដែលរៀបចំឡើងដោយក្រុមហ៊ុន International Property Media ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស និង ដោយមានការចូលរួមពីបណ្តាក្រុមហ៊ុនល្បីៗធំៗពី២៧ប្រទេស។ ក្រុមហ៊ុន ប៉េង ហួត

    May 17, 2019
  • អន្តរជាតិ

    មុននេះបន្តិចក្រុមសភាតៃវ៉ាន់បានក្លាយទៅជាជនដំបូងគេនៅអាស៊ី ដែលបានដាក់ឱ្យមានការទទួលស្គាល់ស្របច្បាប់នូវច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា បន្ទាប់ពីមានការបោះឆ្នោតឯកភាពគ្នាក្នុងថ្ងៃសុក្រនេះ។ កាលពីឆ្នាំ ២០១៧ តុលាការរដ្ឋធម្មនុញ្ញកោះនេះធ្លាប់បានសម្រេចថា គូស្វាមីភរិយាភេទដូចគ្នាមានសិទ្ធិស្របច្បាប់ក្នុងការរៀបអាពាហ៍ពិពាហ៍។ សភាកោះនេះត្រូវបានផ្តល់ពេលវេលា ២ឆ្នាំ ដើម្បីដាក់ឱ្យអនុម័តការផ្លាស់ប្តូរនេះឱ្យបាននៅត្រឹមថ្ងៃ ទី២៤ ខែឧសភា ឆ្នាំនេះផ្ទាល់។ ក្រុមអ្នកតាក់តែងច្បាប់បានជជែកគ្នាលើលិខិតស្នើខុសៗគ្នាចំនួន ៣ ដើម្បីធ្វើឱ្យច្បាប់រៀបអាពាហ៍ពិពាហ៍សម្រាប់សហគមន៍នេះមានភាពស្របច្បាប់ ហើយទីបំផុតពួកគេក៏សម្រេចឯកភាពជាមួយលិខិតស្នើទាំង ៣ នេះ។ ក្រុមអ្នកគាំទ្រសិទិ្ធអ្នកស្រឡាញ់ភេទដូចគ្នារាប់រយនាក់ បានប្រមូលផ្តុំគ្នាទាំងនៅហាលភ្លៀងនៅខាងក្រៅអាគារសភាក្នុងទីក្រុងតៃប៉ិ ដើម្បីរង់ចាំការសម្រេចចិត្តដ៏សំខាន់នេះ។ ហើយក៏មានសម្រែកស្រែកយំ និងការឱបគ្នាពោរពេញដោយទឹកភ្នែកនៃភាពរីករាយ បន្ទាប់ពីបានស្តាប់ឮនូវលទ្ធផលដែលពួកគេបានទន្ទឹងរង់ចាំជាយូរមកហើយនេះ៕ អត្ថបទ៖ លីដា ប្រភព៖ BBC

    May 17, 2019
  • អន្តរជាតិ

    ចិន៖ ប្រព័ន្ធអប់រំថ្មីសម្រាប់អនុវត្តនៅក្នុងខេត្ត Jiangxi ប្រទេសចិន នឹងធ្វើការហាមឃាត់សិស្សថ្នាក់បរិញ្ញាបត្រទាំងអស់មិនឲ្យយកទូរស័ព្ទស្មាតហ្វូន និង Tablet ទៅកាន់ថ្នាក់រៀនឡើយ នេះបើយោងតាមសេចក្តីរាយការណ៍នៅក្នុងសារព័ត៌មាន SHANGHAI ។ បើតាមមន្ទីរអប់រំប្រចាំខេត្ត Jiangxi បានបញ្ជាក់ថា ការហាមឃាត់នេះត្រូវបានធ្វើឡើងដើម្បីទប់ស្កាត់មិនឲ្យសិស្សខ្ជះខ្ជាយពេលវេលាជាមួយនឹងស្មាតហ្វូន ឬ Tablet ក្នុងការលេងហ្គេម ឬប្រើប្រាស់បណ្តាញសង្គមផ្សេងៗជាដើម។ យ៉ាង​ណាក្តី ឧបករណ៍ផ្សេងៗដែលទាក់ទងនឹងការសិក្សាតាមមុខវិជ្ជាដែលត្រូវរៀនគឺសិស្សអាចយកទៅកាន់ថ្នាក់រៀនបានជាធម្មតា។ គេសង្ឃឹមថា សិស្សនឹងផ្ដោតលើការសិក្សាបានច្រើនជាងមុន នៅពេលដែលពួកគេគ្មានទូរស័ព្ទ ឬ Tablet ជាប់នៅក្នុងខ្លួន។ សូមបញ្ជាក់ថា ប្រព័ន្ធអប់រំប្រចាំ Jiangxi ហាក់មានការរឹតបន្តឹងលើការប្រើប្រាស់ទូរស័ព្ទទំនើបក្នុងថ្នាក់រៀនជាខ្លាំង រហូតដល់ពេលកន្លងមកនេះមានគ្រូបង្រៀនខ្លះបានឲ្យសិស្សយកញញួរមកវាយកម្ទេចទូរស័ព្ទរបស់ពួកគេចោលទៀតផង៕ អត្ថបទ៖ ភក្តី

    May 17, 2019
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន GCG Asia Co., LTD មានទីតាំងនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដែលបានយកឈ្មោះ និងរូបរបស់សម្តេចតេជោ ហ៊ុន សែន ទៅបង្ហោះចូលក្នុងគេហទំព័ររបស់ខ្លួន ដោយខុសច្បាប់នោះ ត្រូវបានកម្លាំងសមត្ថកិច្ច និងមន្ត្រីធនាគារជាតិ បានចុះបិទជាបណ្តោះអាសន្នហើយ។ នៅក្នុងប្រតិបត្តិការនោះផងដែរ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនប្តីប្រពន្ធ២នាក់ជនជាតិម៉ាឡេស៊ី ដែលជាប្រធានក្រុមហ៊ុន ដើម្បីយកទៅធ្វើការសួរនាំបន្តទៀត។ ប្រតិបត្តិការចុះបិទបណ្តោះអាសន្នក្រុមហ៊ុន GCG Asia Co., LTD បានធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានបង្ហោះពីដំណឹងសន្តិសុខជាតិបន្ទាន់មួយ

    May 17, 2019