សង្គម

ប្រុងប្រយ័ត្ន! ចាប់ពីស្អែកទៅអាចនឹងមានភ្លៀងធ្លាក់១សប្តាហ៍ពេញតែម្តង

BY
Khmernote Media
May 18, 2019

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បាតុភូត (El Nino) ដែលកម្ពុជាបាន និងកំពុងទទួលតាំងពីដើមឆ្នាំមក រហូតមកដល់ពេលនេះ នៅតែបន្តមានអត្ថិភាពនៅឡើយ ដោយគ្រាន់តែឥទ្ធិពលបានថយចុះជាបន្តបន្ទាប់តែប៉ុណ្ណោះ ចំណែកឯ រដូវវស្សាបានចាប់ផ្តើមហើយ ដោយគិតពីដើមសប្តាហ៍ទី៣ នៃខែឧសភា កន្លងមកនេះ ដែលធ្វើឲ្យស្ថានភាពអាកាសធាតុមានដូចខាងក្រោម៖

+ ថ្ងៃទី១៩-២០ ខែឧសភា កម្ពុជានឹងទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបខ្សោយ និងខ្យល់មូសុងនិរតី ដែលនឹងធ្វើឲ្យរាជធានី-ខេត្តមួយចំនួន មានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ពុំរាយប៉ាយបានល្អ

+ ចាប់ពីថ្ងៃទី២១-២៥ ខែឧសភា ជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីចាប់បង្កើនឥទ្ធិពលឡើងវិញ ដែលជាហេតុធ្វើឲ្យកម្រិតទឹកភ្លៀងមានភាពកើនឡើងជាលំដាប់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ទន្ទឹមនឹងភាពរាយប៉ាយក៏កាន់តែល្អប្រសើរ

+ សីតុណ្ហភាពអតិបរមា ស្ថិតក្នុងចន្លោះពី ៣៣-៣៦អង្សា

+ បាតុភូត ផ្ទររន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្តកើតមាន

អត្ថបទ៖ សេម

Share This Post: