អន្តរជាតិ

ថ្នាំដុសធ្មេញរសជាតិដូចស៊ុបហឹរ កំពុងលក់ដាច់ខ្លាំងនៅប្រទេសចិន

BY
Khmernote Media
May 15, 2019

ចិន៖ លោកអ្នកចូលចិត្តញ៉ាំស៊ុបដែលមានរសជាតិហឹរៗមែនទេ? ពេលខ្លះលោកអ្នកតែងនឹងឃើញដល់រសជាតិស៊ុបនោះនៅជាប់នឹងមាត់មែនទេ? ឥលូវនេះរសជាតិស៊ុបដែលលោកអ្នកចូលចិត្តនោះ ប្រហែលជាអាចនៅក្នុងមាត់របស់លោកអ្នករាល់ថ្ងៃ ព្រោះថាក្រុមហ៊ុនចិនមួយបានផលិតថ្នាំដុសធ្មេញដែលមានរសជាតិដូចជាស៊ុបហឹរអីចឹង (Hot Pot-Flavored Toothpastes )។

ថ្នាំដុសធ្មេញដែលមានរសជាតិដូចជាស៊ុបហឹរ ឬ Hot Pot ត្រូវបានផលិតឡើងដោយក្រុមហ៊ុន​ Leng Suan Ling  ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិនផ្ទាល់តែម្តង ហើយថ្នាំដុសធ្មេញប្រភេទនេះមាន ៣ កម្រិតដូចជា ហឹរល្មម ហឹរបែបស៊ីឈួន (Sichuan-spicy) និងហឹរខ្លាំង។ គ្រាន់តែដាក់លក់ភ្លាមថ្នាំដុសធ្មេញប្រភេទនេះត្រូវបានលក់ដាច់ជិត ៤​ ពាន់ឈុត ហើយតម្លៃរបស់វាវិញគឺ ៣០ យន់ (៤,៤០ ដុល្លារអាមេរិក)៕

អត្ថបទ៖ ភក្តី

ប្រភព៖ shanghai

Share This Post: