ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជនរងគ្រោះម្នាក់ចែករំលែកនូវរោគសញ្ញាជំងឺមហារីកសុដន់ប្លែកៗ ៥ ចំណុច ដែលនាងធ្លាប់ជួបប្រទះ

    BY Khmernote Media May 16, 2019
    ជនរងគ្រោះម្នាក់ចែករំលែកនូវរោគសញ្ញាជំងឺមហារីកសុដន់ប្លែកៗ ៥ ចំណុច ដែលនាងធ្លាប់ជួបប្រទះ

    បច្ចុប្ប​ន្ននេះមានស្រ្តីជាច្រើន ដែលកំពុងតែប្រឈមនឹងការកើតមានជំងឺមហារីកសុដន់ ហើយក្នុងករណីដែលពួកគេបានកើតជំងឺនេះ ហើយគឺពិបាកព្យាបាលណាស់ ព្រោះពួកគេច្រើនតែទៅពេទ្យក្នុងដំណាក់ការធ្ងន់ធ្ងរទៅហើយ។ បើនៅក្នុងប្រទេសម៉ាឡេស៊ីវិញគេបាន រកឃើញមនុស្សស្រីម្នាក់ក្នុងចំណោម ២០នាក់ ប្រឈមនឹងការកើតមានជំងឺមហារីកសុដន់ ហើយរហូតមកទល់នឹងពេលនេះមាន ករណីស្រ្តីម៉ាឡេស៊ីកើតមានជំងឺមហារីកសុដន់ប្រមាណជា ៣,៥០០ ករណីក្នុងមួយឆ្នាំ។

    ក្នុងចំណោមជនរងគ្រោះអស់នេះ មានស្រ្តីម្នាក់មានសំណាងអាចនៅរស់មានជីវិត ហើយកាលពីពេលថ្មីនេះនាងបានប្រាប់អ្នកសារព័ត៌មានថា នាងមានសំណាងនៅមានជីវិតប្រហែលជាដោយសារតែនាងអាចទៅពេទ្យបានទាន់ពេលវេលា ទើបគេអាចជួយសង្គ្រោះនាងបានទាន់ពេលវេលាដែរ។ ហើយនាងបានបន្ថែមទៀតថា រោគសញ្ញានៃការកើតមានជំងឺមហារីកសុដន់អាចមានលក្ខណៈផ្សេងៗពីគ្នាទៅតាមមនុស្ស ហើយតាមបទពិសោធណ៍របស់នាងបានបង្ហាញថា រោគសញ្ញានៃជំងឺមហារីកសុដន់អាចមានលក្ខណៈប្លែកៗដូចជា៖

    ១. មានសរសៃលេចឡើងនៅលើផ្ទៃសុដន់ច្រើនខុសប្រក្រតី

    ២. មានកន្ទួលរមាស់ច្រើននៅលើផ្ទៃសុដន់

    ៣. ក្បាលសុដន់អាចលឹបចូលក្នុង​ ឬប្រែប្រួលទ្រង់ទ្រាយ

    ៤. ស្បែកលើសុដន់មើលទៅគឺដូចជាសម្បកក្រូច

    ៥. ពេលខ្លះគឺវាគ្មានបញ្ចេញរោគសញ្ញាអ្វីទាល់តែសោះ ដូចនេះស្រ្តីគ្រប់រូបគួរតែទៅពិនិត្យសុខភាព ជាពិសេសពិនិត្យរកជំងឺ មហារីកឲ្យបានទៀតទាត់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay