សង្គម

សម្តេចម៉ែ ​យាងសាកសួរសុខទុក្ខ លោកជំទាវ​ ផ្លេក ភិរុណ​ អតីតប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលមាន​ជន្មាយុ​ ៩៩វស្សា

BY
Khmernote Media
May 9, 2019

នាវេលាព្រឹកថ្ងៃ​ទី​៩​ ខែ​ឧសភា​ ២០១៩ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ព្រះអង្គសព្វព្រះរាជហរទ័យស្តេចយាងចុះសួរសុខទុក្ខ លោកជំទាវ ផ្លេក ភិរុណ ជាអតីតថ្នាក់ដឹកនាំ-មន្ត្រីកាកបាទក្រហមកម្ពុជា ដែលបានលះបង់ទាំងកម្លាំងកាយ-ចិត្ត បម្រើការងារមនុស្សធម៌ជូនសមាគមជាតិរហូតដល់ចូលនិវត្តរ៍ ដោយសព្វថ្ងៃកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ គួរបញ្ចាក់ថា លោកជំទាវ​ ផ្លេក ភិរុណ មានជន្មាយុ៩៩ឆ្នាំ ជាអតីត​អគ្គលេខាធិការ​កាកបាទក្រហម​កម្ពុជា​ ក្នុងសម័យ​សង្គម​រាស្ត្រនិយម​ ចាប់ពី​ទសវត្ស​ទី​៦០​-៧០ និងជា​ប្រធាន​កាកបាទក្រហម​កម្ពុជា ក្នុងឆ្នាំ១៩៧៩៕

ប្រភព៖ Royal du Cambodge
ដោយ៖ ណារ៉ែន

Share This Post: