ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រីស្អាតចង់ញ៉ាំមឹកទាំងនៅរស់ ចុងក្រោយត្រូវមឹកតោងមុខស្អិតជាប់បេះមិនចង់ចេញ ស្រែកយំឲ្យគេជួយ (មានវីដេអូ)

    BY Khmernote Media May 9, 2019
    ស្រីស្អាតចង់ញ៉ាំមឹកទាំងនៅរស់ ចុងក្រោយត្រូវមឹកតោងមុខស្អិតជាប់បេះមិនចង់ចេញ ស្រែកយំឲ្យគេជួយ (មានវីដេអូ)

    ស្រីស្អាតម្នាក់បាន Live វីដេអូតាមបណ្តាញសង្គមដោយយកមឹកស្រស់ៗជាច្រើនមកញ៉ាំបង្អួតគេ ក្នុងគោលបំណងចង់ឲ្យគេសរសើរថា នាងមានរបស់ពិសេសសម្រាប់ញ៉ាំ។ តែយ៉ាង​ណាក្តី លទ្ធផលចុងក្រោយមិនបានកើតឡើងតាមការគ្រោងទុករបស់នាងឡើយ ហើយផ្ទុយទៅវិញនាងថែមទាំងត្រូវខ្មាសគេពេញបណ្តាញសង្គមទៀតផង ព្រោះតែមឹកនោះបានតោងមុខរបស់នាងជាប់បេះមិនចេញ ធ្វើឲ្យនាងឈឺចាប់រហូតដល់ស្រែកយំយ៉ាងខ្លាំងទៀតផង។ ស្រីស្អាតរូបនេះត្រូវបានក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមដាក់ឈ្មោះឲ្យថា Seaside Girl Little Seven ហើយនាងបានធ្វើការ live វីដេអូចេញពីទីក្រុង Lianyungang ខេត្ត Jiangsu ប្រទេសចិន។

    តាមរយៈវីដេអូដែលមានរយៈពេលប្រមាណជា ៥០ វិនាទីបានបង្ហាញថា មឹកដ៏ធំមួយបានតោងផ្ទៃមុខរបស់ស្ត្រីរូបនេះជាប់យ៉ាងខ្លាំង ហើយពេលដែលនាងព្យាយាមចាប់ទាញសត្វមឹងនោះចេញវិញ នាងបានស្រែកយំយ៉ាងខ្លាំង និងធ្វើឲ្យផ្ទៃមុខរបស់នាងត្រូវហូរឈាមបន្តិចផង។ អ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះបានបញ្ចេញមតិថា នាងពិតជាល្ងង់ណាស់ដែលបណ្តោយឲ្យរឿងនេះកើតឡើងបាន ហើយអ្នកខ្លះវិញបាននិយាយថា នេះជាបាបកម្មរបស់នាងដែលញ៉ាំមឹកទាំងរស់ដូចនេះ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖

    អត្ថបទ៖ ភក្តី

    ប្រភព៖ coconuts

    Share This Post:
    MPO4D jitutoto mpo4d Mpoplay