អន្តរជាតិ
អ៉ីតាលីនឹងពិន័យប្រាក់ជាង៦០០ដុល្លារអាមេរិកទៅនរណា ដែលនាំសំរាមប្រភេទនេះចូលកោះ Capri ដ៏ល្បីល្បាញរបស់គេ
BY Khmernote Media
May 8, 2019
អ៉ីតាលី៖ អ្នកទេសចរដែលមកទស្សនានៅលើកោះ Capri នឹងត្រូវប្រឈមនឹងការផាកពិន័យរហូតដល់ ៥០០ផោន (៦៥៤ដុល្លារអាមេរិក) ប្រសិនបើពួកគេនាំយកនូវថង់ប្លាស្ទិច ចានជ័រ ឬកាំបិតជ័រ… តាមរយៈច្បាប់ថ្មីរបស់ប្រទេស។ ការហាមប្រាមដែលបានចាប់ផ្តើមកាលពីដើមខែនេះ គឺក្នុងគោលបំណងដើម្បីការពារបរិស្ថានឆ្នេរសមុទ្រ ដែលនៅជុំវិញទីក្រុង Naples របស់អ៊ីតាលី ខណៈដែលភ្ញៀវទេសចរមានការកើនឡើងហួសហេតុ។

អភិបាលក្រុងលោក Giovanni De Martino និងប្រធានសមាគមបរិស្ថានវិទ្យា Legambiente របស់អ៊ីតាលីក៏បានឯកភាពគ្នានឹងការសម្រេចចិត្តមួយនេះផងដែរ។ លោក De Martino បានប្រាប់កាសែត The Times ថា៖ «វាជាការផ្លាស់ប្តូរដ៏ធំមួយ ប៉ុន្តែប្រសិនបើយើងជួយការពារបរិស្ថានខ្ញុំគិតថា នឹងគ្មាននរណាម្នាក់ជំទាស់នោះទេ»។ ហើយសកម្មជនបរិស្ថានលោក Nabil Pulita បានបន្ថែមថា៖ «សំរាមគឺជាឃាតករពិតប្រាកដនៃសមុទ្ររបស់យើង»៕



អត្ថបទ៖ លីដា
ប្រភព៖ Daily Mail