សង្គម

ផ្លូវមួយចំនួននៅតំបន់ទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា​នឹងត្រូវបិទ នៅថ្ងៃទី០៨ ខាងមុខនេះ

BY
Khmernote Media
May 4, 2019

រាជធានី​ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ជៀសចរាចរ​ ឆ្លងកាត់ប្រារព្ធមិទ្ទីងខួបទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលក្នុងឱកាសនឹងរៀបចំធ្វើឡើងនាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ​ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនោះអាជ្ញារាជធានីភ្នំពេញ និងធ្វើការពង្វាងចរាចរណ៍ ជាបណ្តោះអាសន្ន ចំពោះយានជំនិះគ្រប់ប្រភេទឆ្លងកាត់ផ្លូវនៅជុំវិញតំបន់ រៀបចំប្រារព្ធពិធី ដែលជាទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ស្ថិតនៅផ្លូវលេខ៦៥២ កែង២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ​ចាប់ពីម៉ោង៦ និង០០នាទី រហូតដល់បញ្ចប់កម្មវិធី៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: