Khmernote Media
  • កីឡា

    នាពេលបច្ចុប្បន្ននេះនៅក្នុងក្លឹប Real Madrid កំពុងមានបញ្ហាមួយចំនួនដោយនៅក្នុងរដូវកាលនេះមិនមានអ្វីជាដំកំភួននៅឡើយទេ បន្ទាប់ពីអស់ឱកាសក្នុងការលើកពានប្រចាំអឺរ៉ុប និងពានក្នុង La Liga។ ជាមួយគ្នានេះដែរបើនិយាយពីស្ថានភាពអ្នកចាំទីនៅក្នុង Santiago Bernabeu បានបញ្ជាក់យ៉ាងច្បាស់ពីរដូវកាលក្រោយ ហើយវាមើលទៅដូចជាមេរបស់អធិរាជសរូបនេះបានធ្វើការសម្រេចចិត្តអោយកូនប្រុសបង្កើត Luca ចាកចេញទៅប្រទេសបារាំងវិញ។ ខណៈពេលនេះ លោក Zinedine Zidane កំពុងតែប្រឈមជាមួយនឹងបញ្ហាលំបាកនៅ Real Madrid ហើយនៅក្នុងក្រុមរបស់លោកមានអ្នកចាំទីរហូតដល់ទៅ៣រូប។ ដោយឡែក កីឡាករ Keylar Navas នៅតែជាជម្រើសទី១របស់លោក Zidane ខណៈដែលកីឡាករសញ្ជាតិបេស្សុីក Thibaut Courtois បានក្លាយជាជម្រើសទី២។ ជាមួយគ្នានេះដែរ

    May 1, 2019
  • សង្គម

    យុវជន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្រោយជិះម៉ូតូក្នុងល្បឿនលឿនដេញតាមក្បូនគណះប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដឹកនាំដោយ លោកស្រី អោង សានស៊ូជី ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៩ និង០០នាទីព្រឹក។ ខណៈដែលក្បួនគណប្រតិភូ ជាន់ខ្ពស់នៃសាធារណះរដ្ឋសហភាពមីយ៉ាន់ម៉ា ដឹកនាំដោយលោកស្រី អោង សានស៊ូជី បានមកដល់ចំណុចក្បែរអង្គភាពប្រឆាំងអំពើពុករលួយ ផ្លូវព្រះនរោត្តម កែងផ្លូវ១៧២ សង្កាត់ ផ្សារថ្មី៣ ខណ្ឌដូនពេញ មានជនសង្ស័យចំនួន០២នាក់ជិះម៉ូតូ ដេញតាមពីក្រោយក្បូនក្នុងល្បឿនលឿន ត្រូវបានសមត្ថកិច្ចយើងធ្វើការឃាត់ខ្លូនសាកសួរនិងធ្វើតេស្តពិនិត្យរកសារធាតុញៀន ជាលទ្ធផល(វិជ្ជមាន)។ ចំពោះមុខ កម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងយកចម្លើយបន្ត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយ៖

    April 30, 2019
  • អន្តរជាតិ

    លោកអ្នកប្រាកដជាធ្លាប់ដឹងហើយថា ការសម្លឹងមើលអេក្រង់ទូរស័ព្ទយូរគឺមិនល្អនោះទេ ជាពិសេសគឺសម្រាប់ក្មេងៗតែម្តង ប៉ុន្តែលោកអ្នកមិនបានដឹងច្បាស់ទេថា គួរត្រូវកំណត់រយៈពេលនៃការនៅជាមួយនឹងអេក្រង់ទូរស័ព្ទត្រឹមកម្រិតណានោះ។ បើយោងតាមរបាយការណ៍របស់ អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ក្មេងតូចដែលមានអាយុចន្លោះពី ២-៤ ឆ្នាំ មិនគួរអនុញ្ញាតឲ្យប្រើពេលលើស ពី ១ ម៉ោង ក្នុង ១ ថ្ងៃនោះទេ សម្រាប់ការមើល ឬចុចលេងទូរស័ព្ទ។ ចំពោះក្មេងមានអាយុត្រឹម​តែ ១ ឆ្នាំ គឺមិនគួរឲ្យពួកគេមើល ឬចុចលេងទូរស័ព្ទតែម្តង។ តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានពន្យល់ថា នៅពេលក្មេងមានអាយុក្រោម ៤ ឆ្នាំ ហើយប្រើពេលលើសពី ១ ម៉ោងក្នុង ១​ ថ្ងៃជាមួយនឹងការចុចលេងទូរស័ព្ទនោះ សមត្ថភាពនៃការរៀនភាសាថ្មីៗរបស់ពួកគេនឹងត្រូវបានពន្យាពេល

    April 30, 2019
  • អន្តរជាតិ

    មួយរយៈពេលដែលកីឡាករសញ្ជាតិអាស្សង់ទីនរូបនេះប្តូរមកកាន់ទឹកដីអង់គ្លេស ហាក់បីដូចជាធ្វើមិនបានល្អសោះ រហូតដល់ថ្នាក់មានព័ត៌មានលេចលឺថាអាចនឹងចាកចេញពីប្រទេសអង់គ្លេស ដោយសារតែមានផលលំបាកក្នុងការលេងនៅក្នុងលីគ English Premier League។ កាលដើមឡើយ អតីតកីឡាករ Juventus រូបនេះលោក Higuain បានចូលរួមជាមួយ AC Milan ដោយការខ្ចីជើងនៅក្នុងឆ្នាំ ២០១៨ មុននឹងបញ្ចប់កុងត្រានៅក្នុងឆ្នាំ ២០១៩ ហើយបន្ទាប់មកក្រុមតោខៀវ Chelsea បានទិញកីឡាកររូបនេះបន្ត។ គួរបញ្ជាក់ផងដែរថាក្លឹបតោខៀវ Chelsea មានជម្រើសដើម្បីបន្តកុងត្រាមួយឆ្នាំ បើទោះបីជាទម្រង់លេងរបស់កីឡាកររូបនេះមិនសាកសមនឹងល័ក្ខខ័ណ្ឌប្រទេសអង់គ្លេសនោះឡើយ និងមានការគាំទ្រពីគ្រូបង្វឹក Maurizio Sarri។ ជាលទ្ធផល កីឡាករអាយុ ៣១ឆ្នាំរូបនេះអាចនឹងត្រឡប់ទៅកាន់ទឹកដី Turin វិញដែលនេះជាអ្វីដែលលោករំពឹងទុក។

    April 30, 2019
  • កីឡា

    នាពេលបច្ចុប្បន្ននេះ កីឡាបាល់ទាត់ជាកីឡាដែលមានអ្នកនិយម និងគាំទ្រច្រើនជាងគេបង្អស់នៅលើសកលលោកយើងនេះ ជាពិសេសវិស័យបាលទាត់នៅក្នុងទ្វីបអឺរ៉ុប។ ជាមួយគ្នានេះ មានក្លឹបជាច្រើននៅក្នុងលីគកំពូលៗរបស់អឺរ៉ុប បានរកប្រាក់ចំណូលតាមរយៈការលក់អាវ និងឧបករណ៍កីឡា បានយ៉ាងច្រើនផងដែរ ប៉ុន្តែអ្វីដែលយើងគួរអោយកត់សម្គាល់នោះ ក្លឹបបិសាចក្រហមនៅតែក្លាយជាក្លឹបដែលមានការគាំទ្រច្រើនជាងគេនៅក្នុងទ្វីបអឺរ៉ុបដដែល បើទោះបីជាក្លឹបនេះធ្វើមិនបានល្អសោះនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីបិតាបាល់ទាត់របស់ក្លឹបបិសាចក្រហមចូលនិវត្តន៍ពីគ្រូបង្វឹករួចមក។ តែបើតាមស្ថិតិជាក់ស្តែងក្នុងឆ្នាំ២០១៨ ក្លឹបមួយនេះនៅតែអាចរកចំណូលពីការលក់អាវ បានច្រើនជាងគេផងដែរ ដោយលក់បាន ៣,២៥០,០០០ អាវឯណោះ។ ហើយនេះជាឈ្មោះក្លឹបទាំងអស់ និងចំនួនអាវដែលពួកគេលក់បាន៖ 1. Manchester United (adidas) : 3 250 000 អាវ 2. Real Madrid (adidas)

    April 30, 2019
  • អន្តរជាតិ

    ហ្វីលីពីន៖ ហាងលក់កាហ្វេមួយកន្លែងបានសម្រេចប្រើប្រាស់ទុយោធ្វើពីស្លឹកដូង ជំនួសដោយការប្រើប្រាស់ទុយោធ្វើពីប្លាស្ទិច កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម។ ហាងកាហ្វេមួយកន្លែងនេះមានទីតាំងស្ថិតនៅលើកោះ Siargao  ​នៃប្រទេសហ្វីលីពិន និងមានលក់កាហ្វេគ្រប់ប្រភេទដូចហាងផ្សេងទៀតដែរ ខុសត្រង់តែការប្រើប្រាស់ទុយោធម្មជាតិ។ ទុយោធម្មជាតិធ្វើពីស្លឹកដូងនេះ ត្រូវបានគេធ្វើឡើងដោយយកស្លឹកដូងមករុំចូលគ្នាឲ្យមានប្រហោតូចមួយសម្រាប់បឺតទឹក ហើយគេបានយកខ្សែធ្វើពីស្លឹកដូងដដែលមកចងវាពីក្រៅចំនួនពីកន្លែងដើម្បីកុំឲ្យខ្ទាតទឹកចេញ។ បើតាមលោក Sarah Tiu អាយុ ៣៧ ឆ្នាំ ដែលជាម្ចាស់ហាងកាហ្វេមួយនេះបានអះអាងថា ការប្រើប្រាស់ទុយោធ្វើពីស្លឹកដូងនេះគឺជាការទាក់ទាញមួយផង និងជាការកាត់បន្ថយការប្រើប្រាស់បា្លស្ទិចបានមួយផ្នែកផង ខណៈស្លឹកដូចជាធនធានមានស្រាប់យ៉ាងច្រើននៅលើកោះ Siargao នេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz

    April 30, 2019
  • PR

    ក្រុមហ៊ុនអាកាសចរណ៍ AirAsia សូមណែនាំនូវជើងហោះហើរពី “ខេត្តព្រះសីហនុ ឆ្ពោះទៅទីក្រុងបាងកក (ដនមឿង)” ៤ ដងក្នុងមួយសប្ដាហ៍ (ថ្ងៃចន្ទ ថ្ងៃពុធ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ) ដែលអនុញ្ញាតឲ្យប្រជាជនកម្ពុជាធ្វើដំណើរទៅទស្សនាទីក្រុងបាងកកដ៏អស្ចារ្យ ជាទីក្រុងពោរពេញទៅដោយកន្លែងដើរទិញទំនិញដ៏សម្បូរបែប និងមានអាហារឆ្ងាញ់ៗជាច្រើនប្រភេទ។ ជើងហោះហើរនេះចាប់ផ្ដើមពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ជាមួយនឹងប្រូម៉ូសិនពិសេសសម្រាប់អតិថិជន BIG Members តម្លៃត្រឹមតែ ៣៥ដុល្លារ ប៉ុណ្ណោះសម្រាប់ការហោះហើរមួយដង។ កក់សំបុត្រចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩។

    April 30, 2019
  • កីឡា

    នៅជិតចប់រដូវកាលនេះ មានក្របខ័ណ្ឌបាល់ទាត់នៅតាមប្រទេសមួយចំនួននៅក្នុងទ្វីបអឺរ៉ុបបានលើកពានរួចរាល់ហើយដូជា ក្រុម Juventus នៅអុីតាលី ក្រុម Barcelona នៅអេស្ប៉ាញ PSG នៅបារាំងជាដើម។ ដោយឡែកសម្រាប់ក្របខ័ណ្ឌនៅអង់គ្លេសឯនេះវិញកំពុងតែវៃដណ្ដើមគ្នាយកពាន ខណៈដែលក្រុមនីមួយៗមានស្ថិតិនៅក្នុងលីគមិនធម្មតា ដោយក្នុងក្រុមនីមួយៗ មានពិន្ទុលើស ៩០ទៅហើយដោយនៅមាន២ ទៅ៣ ប្រកួតទៀតតែប៉ុណ្ណោះមុនរដូវកាលបញ្ជប់។ នៅក្នុងនោះមានក្រុម ហង្សក្រហម Liverpool និងក្រុម Manchester City ដោយនៅពេលនេះគិតត្រឹមសប្តាហ៍ទី ៣៦ ក្រុម Man City មាន ៩២ពិន្ទុ នាំមុខក្រុមហង្សក្រហម Liverpool តែ១ ពិន្ទុតែប៉ុណ្ណោះ។

    April 30, 2019
  • អន្តរជាតិ

    ថៃ៖ និន្នាការនៃការវះកាត់យកសាច់ដុំក្បាលពោះ ៦ កង់ ​​ហាក់កំពង់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង សម្រាប់ក្រុមបុរសមួយចំនួននៅក្នុងប្រទេសថៃ។ ក្រោយមានការបែកធ្លាយរូបភាពនៃការវះកាត់កែសាច់ដុំក្បាលពោះនៅក្នុងបណ្តាញសង្គមកាលពីពេលថ្មីៗនេះរួចមក  មានសាធារណៈជនជាច្រើនបានកើតមានចម្ងល់ថា តើការវះកាត់នេះដំណើរការទៅយ៉ាងដូចម្តេច? អាចធ្វើបាននៅកន្លែងណា និងមានតម្លៃយ៉ាងដូចម្តេចដែរ? បើយោងតាមការចុះផ្សាយរបស់សារព័ត៌ WORLDOFBUZZ មានឲ្យដឹងថាសេវាកម្មវះកាតត់យកសាច់ដុំក្បាលពោះ ៦ កង់ មានបម្រើនៅមន្ទីរពេទ្យ Masterpiece , គ្លីនិច Sib និងមន្ទីរពេទ្យសម្រាប់កែរសម្ភស្ស Kamol ដែលមានទីតាំងស្ថិតនៅក្នុងក្រុងបាំងកកប្រទេសថៃ។ ចំពោះតម្លៃនៃការវះកាត់វិញ ត្រូវបានគេរាយការណ៍ថាប្រមាណជា ៣,៧០០ ដុល្លារអាមេរិក។ បើតាមលោក Raweewat  វេជ្ជបណ្ឌិតទទួលវះកាត់កែសាច់ដុំក្បាលពោះបានឲ្យដឹងថា សេវាវះកាត់នេះបានកើតមាននៅក្នុងក្រុងបាងកកប្រមាណជា ៣ ឆ្នាំមកហើយ។ លោកបានបន្តថា ការវះកាត់ពុំមានគ្រោះថ្នាក់ ឬបង្កការឈឺចាប់នោះទេ

    April 30, 2019
  • PR

    មិនថានៅកន្លែងណា ឬទីណាក៏ដោយក្នុងប្រទេសកម្ពុជា អ្នកតែងតែឃើញមានផ្ទះដែលប្រក់ដំបូលដោយប្រើស័ង្កសី។ នេះសបញ្ជាក់ឲ្យឃើញថាចំណូលចិត្តនៃអ្នកប្រើស័ង្កសីសម្រាប់ប្រក់ដំបូលគឺមានចំនួនច្រើន បើប្រៀបធៀបជាមួយអ្នកដែលប្រក់ដំបូលដោយប្រើក្បឿង ឬស៊ីប្រូស៊ីម៉ងត៍ ព្រោះថាស័ង្កសីគឺមានតម្លៃធូថ្លៃ ស្រួលរកទិញ និងងាយស្រួលក្នុងការតំឡើងជាង។ មនុស្សភាគច្រើនយល់ថា ថ្វីត្បិតតែស័ង្កសី មានតម្លៃធូថ្លៃ និងងាយស្រួលក្នុងការតំឡើងក៏ពិតមែន តែវាក៏ឆាប់ឡើងច្រែះ ឬធ្លុះធ្លាយផងដែរ ដោយដំបូលស័ង្កសីអាចប្រក់បានតែ ២ ឬ៣ឆ្នាំប៉ុណ្ណោះវានឹងចាប់ផ្តើមច្រែះធ្លុះធ្លាយ។ ជាការពិតណាស់បើអ្នកមិនស្គាល់ពីផលិតផលស័ង្កសីច្បាស់ និងមិនដឹងពីរបៀបថែរក្សាទុកដាក់ឲ្យបានល្អ ដំបូលស័ង្កសីរបស់អ្នកនឹងឆាប់ពុកច្រែះជាទីបំផុត។ ផ្ទុយមកវិញ បើអ្នកស្គាល់ពីផលិតផលស័ង្កសីច្បាស់ និងដឹងពីរបៀបនៃការថែរក្សាវាឲ្យបានល្អ អ្នកអាចមានដំបូលស័ង្កសីដែលជាប់ធន់បានយូររហូតដល់ជាង ១០ឆ្នាំ។ សូមទស្សនាវីដេអូខាងក្រោម ដើម្បីយល់ច្បាស់ពីការថែរក្សាទុកដាក់ដំបូលស័ង្កសីឲ្យបានល្អ និងរក្សាគុណភាពបានយូរ៖

    April 30, 2019