- Khmernote Media
- អន្តរជាតិលុយជាង៣លានដុល្លារ ដែលដកហូតបានពីជនជាតិចិនលើកមុន ត្រូវបានបញ្ជូនទៅទុកនៅធនាគារជាតិនៃកម្ពុជា
ភ្នំពេញ ៖ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ លុយជាង៣លានដុល្លារអាមេរិក ដែលមានប្រភពមិនច្បាស់លាស់ ត្រូវបានយកទៅរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ដើម្បីជាភស្តុតាង ក្នុងសំណុំរឿងចាប់ខ្លួនជនជាតិចិន៣នាក់ ដែលបច្ចុប្បន្នត្រូវបានឃុំខ្លួនក្នុងពន្ធនាគារប៉េហ្ស៊ី ។ បើតាមការបញ្ជាក់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ។ តាមរបាយការណ៍ អគ្គនាយកដ្ឋានអន្តោប្រវេសន៍គោរពជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺ ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងជាសាច់ប្រាក់នេះ បានធ្វើឡើងកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
April 30, 2019 - អន្តរជាតិ
ចិន៖ បុរសម្នាក់បានសម្រេចដាក់ពាក្យប្តឹងទៅតុលាការ ក្រោយផ្សារទំនើបមួយកន្លែងបានបន្លំលុយរបស់គាត់ចំនួន ០,០៤ យន់ (០,០០៦ ដុល្លារអាមេរិក)។ បុរសជាដើមបណ្ដឹងរូបនេះមានឈ្មោះថា Xiao រស់នៅក្នុងប្រទេសចិន ហើយផ្សារទំនើបដែលគាត់បានប្ដឹងនោះមានឈ្មោះថា Yonghui។ តាមភស្តុតាងបានបង្ហាញថា លោក Xiao បានទិញទំនិញអស់ ៥៤,៧៦ យន់ (៨,១២ ដុល្លារ) ហើយគាត់បានឲ្យប្រាក់ចំនួន ៥៥ យន់ (៨,១៦ ដុល្លារអាមេរិក) ដែលជាក់ស្ដែងអ្នកលក់ត្រូវអាប់ប្រាក់ឲ្យគាត់វិញចំនួន ០,២៤ យន់ (០,០៣៦ ដុល្លារ)។ យ៉ាងណាក្តី ដោយតួលេខខាងក្រោយតូចពេក និងគ្មានក្រដាសប្រាក់ដូចនោះទៀត ប្រព័ន្ធគិតលុយនៅក្នុងហាងបានទូទាត់អាប់ឲ្យគាត់វិញត្រឹមតែ
April 30, 2019 - បច្ចេកវិទ្យា
OnePlus 7 និង OnePlus 7 Pro ត្រូវបានគេគ្រោងនឹងចេញជាផ្លូវការនៅថ្ងៃទី 14 ខែឧសភា ខែក្រោយនេះហើយ។ តាមរបាយការណ៍ថ្មីៗបានបង្ហាញថា OnePlus 7 នឹងមានការរចនាម៉ូតអេក្រង់ធំ ដែលមានកាមេរ៉ាក្រោយដូចស្មាតហ្វូន OnePlus 6T ហើយសម្រាប់ OnePlus 7 Pro នឹងមានកាមេរ៉ាក្រោយចំនួនបីគ្រាប់ ។ ហើយស្មាតហ្វូនទាំងពីរម៉ូឌែលនេះ នឹងគ្មានក្បាលឆកនៅលើអេក្រង់ទៀតឡើយ ដោយប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ាលោតចេញមកខាងលើវិញ ។ OnePlus 7 បានបង្ហាញខ្លួននៅក្នុងវីដេអូចម្រៀងរបស់តារាឥណ្ឌា Neha Bhasin ។ នៅក្នុងវីដេអូនោះដែរ
April 30, 2019 - PR
ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា និងបង្ហាញពីកន្លែងទេសចរណ៍ស្អាតៗទៅដល់ភ្ញៀវ ជាតិ និងអន្តរជាតិ ក៏ដូចជាផ្តល់ឱកាសដល់កូនខ្មែរយើងក្នុងការបញ្ចេញនូវសមត្ថភាព ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានបង្កើតកម្មវិធីប្រកួតប្រជែងវីដេអូខ្លី ក្រោមប្រធានបទ “តោះ ទៅលេងខេត្តខ្ញុំ” ដែលជ័យលាភីលេខ១ បានទៅលើក្រុមលោក ព្រុំជិន វិចិត្រ ដែលវីដេអូរបស់លោកបានពិពណ៌នា អំពី កោះស្តេច ដែលស្ថិតក្នុងខេត្តកោះកុង និងវីដេអូជ័យលាភីលេខ២ បានទៅលើលោក យឹម សុខារ៉ាណែត ដែលបង្ហាញអំពីអច្ឆរិយវត្ថុដ៏អស្ចារ្យលើលោកគឺប្រាសាទអង្គរវត្ត ដែលស្ថិតក្នុងខេត្តសៀមរាប។ វីដេអូជ័យលាភីលេខ ៣ បានទៅលើលោក អ៊ឹម
April 29, 2019 - Nissan Auto Tech
Intelligent Around View Monitor (i-AVM) ៖ កាមេរ៉ាចំនួន ៤ ផ្តល់ឱ្យអ្នកបើកបរនូវទិដ្ឋភាព 360ដឺក្រេ នៃរថយន្ត និងជួយពួកគេជាមួយនឹងការចតរថយន្ត ឬអាយែរនៅចំណុចចង្អៀត ឬផ្លូវដ៏លំបាក។ កាមេរ៉ាទាំង ៤ មានទីតាំងនៅផ្នែកខាងមុខ ផ្នែកខាងក្រោយ និងផ្នែកទាំងសងខាងនៃរថយន្ត ហើយពួកវានឹងផ្ញើវីដេអូបន្តផ្ទាល់ (live) ទៅអេក្រង់ Display ដើម្បីផ្តល់ឱ្យលោកអ្នកនូវទិដ្ឋភាព 360ដឺក្រេ ដូចជាអ្នកកំពុងសម្លឹងមើលពីលើរថយន្ត Nissan របស់លោកអ្នក។ Moving Object Detection (MOD) ៖ ប្រព័ន្ធនេះប្រើកាមេរ៉ាទាំង
April 29, 2019 - Nissan Auto Tech
Intelligent Forward Collision Warning ៖ ជាមួយនឹងឧបករណ៏ដែលបានតំឡើងនៅផ្នែកខាងមុខរបស់យានយន្ត មុខងារនេះអាចវិភាគល្បឿនដែលទាក់ទង និងចម្ងាយទៅនឹងយានយន្តនៅខាងមុខ ក៏ដូចជាយានយន្តផ្សេងមួយទៀត នៅពីមុខយានយន្តដែលកំពុងនៅនឹងមុខយានយន្តរបស់លោកអ្នក។ នៅពេលដែលប្រព័ន្ធនេះរកឃើញហានិភ័យអ្វីមួយនោះ វានឹងឱ្យសញ្ញាមកកាន់អ្នកបើកបរតាមអេក្រង់ Display និងសំឡេងព្រមានផងដែរ។ Intelligent Emergency Braking (i-EB) ជាមួយ Pedestrian Detection ៖ ធ្លាប់បានគេស្គាល់ថា ជា Forward Collision Braking ដោយនៅពេលដែលមុខងារនេះរកឃើញគ្រោះថ្នាក់នៃការប៉ះទង្គិចជាមួយយានយន្ត ឬអ្នកថ្មើរជើងនៅខាងមុខ វានឹងឱ្យដំណឹងមកអ្នកបើកបរឱ្យដឹងពីគ្រោះថ្នាក់តាមរយៈការព្រមានជាសំឡេង ឬរូបភាព ដោយជំរុញអ្នកបើកបរឱ្យចាត់វិធានការដើម្បីចៀសវាងគ្រោះថ្នាក់។ ករណីប្រសិនបើអ្នកបើកបរមិនអាចបន្ថយល្បឿន វានឹងប្រើហ្វ្រាំងបន្ទាន់ពេលមានអាសន្ន
April 29, 2019 - PR
(ក្រុងប៉េកាំង) នាព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាការងារជាមួយលោក Li Jinge អនុប្រធានក្រុមហ៊ុន Huawei នៅទីក្រុងប៉េកាំង។ នៅក្នុងកិច្ចជំនួបនោះ សម្តេចតេជោ និងលោកអនុប្រធានក្រុមហ៊ុន Huawei បានផ្លាស់ប្តូរចក្ខុវិស័យអំពីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ក៏ដូចជាការផ្លាស់ប្តូរនៃឌីជីថលរបស់ប្រទេសកម្ពុជា ហើយសម្តេចតេជោក៏បានចូលរួមជាសក្ខីភាពនៃពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីអំពីបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី5 (5G) រវាងក្រុមហ៊ុន Huawei Technologies (Cambodia) Co., Ltd និងទូរគមនាគមន៍កម្ពុជាផងដែរ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា (រូបស្តាំ)ជួបជាមួយលោកLi
April 29, 2019 - PR
ឌូបៃអារ៉ាប់រួម ថ្ងៃទី២៩ មេសា ២០១៩៖ អ៊ែមមឺរឹត ជាក្រុមហ៊ុនអាកាសចរណ៍ផ្លូវការមួយ និងជាដៃគូរចម្បងក្នុងការផ្តួចផ្តើមពិព័រណ៍ទីក្រុងឌូបៃឆ្នាំ២០២០ បានបើកបង្ហាញពីការរចនា និងទស្សនវិស័យនៃបទពិសោធន៍របស់អ្នកទស្សនានៅក្នុងសាលតាំងពិព័រណ័នៃព្រឹត្តិការណ៍ដ៏ធំដែលមានរយៈពេល៦ខែ។ សាលតាំងពិពរណ៍របស់អ៊ែមមឺរឹតនេះនឹងប្រើប្រាស់បច្ចេកវិទ្យាអន្តរកម្ម ផ្តោតទៅលើពាណិជ្ជកម្មលើវិស័យអាកាសចរណ៍។ លោក Sheikh Ahmed bin Saeed Al Maktoum ជាប្រធាននិងអគ្គនាយកក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹតមានប្រសាសន៍ថា “ថ្ងៃនេះពួកយើងពិតជាមានមោទនភាពក្រៃលែងដើម្បីបើកបង្ហាញពីភាពលម្អិតនៃសាលពិព័រណ៍របស់អ៊ែមមឺរឹតដែលនឹងធ្វើឡើងនៅឆ្នាំ២០២០។គោលបំណងសម្រាប់សាលពិពរណ៍របស់យើងគឺស្របទៅនឹងការធ្វើពិព័រណ៍ Expo 2020 ទីក្រុងឌូបៃដើម្បីជំរុញឲ្យមានការបង្កើតបទពិសោធន៍ គំនិតច្នៃប្រឌិត និងជំរុញឱ្យមានការប្តេជ្ញាចិត្តសម្រាប់អនាគតដ៏ល្អប្រសើរមួយខាងមុខ។ បទពិសោធន៏នៃការគិតឆ្ពោះទៅមុខនឹងបង្ហាញនូវអ្វីដែលល្អបំផុតដែលពុំទាន់មាននៅក្នុងវិស័យអាកាសចរណ៍ហើយវានឹងក្លាយជាវេទិកាមួយដើម្បីបង្ហាញពីចលនាដ៏សំខាន់សម្រាប់ពិភពលោកនាពេលបច្ចុប្បន្ននិងក្នុងពេលអនាគត។” ឯកឧត្តម Reem Al Hashimy រដ្ឋមន្រ្តីក្រសួងការបរទេសនៃសហភាពអារ៉ាប់ និង ជាអគ្គនាយក ការិយាល័យពិព័រណ៍
April 29, 2019 - PR
ភ្នំពេញ ថ្ងៃទី 29 មេសា ឆ្នាំ 2019 ៖ សប្បាយអស់ទាស់ហ្មង់ ក្នុងមហាព្រឹត្តិការណ៍ ការប្រគំតន្ត្រី Giant Moon Live Concert នាំមកជូនដោយ Huawei P30 Series កាលពីថ្ងៃសុក្រ 26 មេសា សប្តាហ៍មុននៅមុខសាលមហោស្រពកោះពេជ្រ! ការប្រគំតន្ត្រីព្រះច័ន្ទពេញវង្សដំបូងគេបង្អស់នៅប្រទេសកម្ពុជានេះ មានអ្នកចូលរួមយ៉ាងច្រើនកុះករ ប្រមាណជាង 9 ពាននាក់។ DJ ចង្វាក់ EDM បានអង្រួនឆាកការប្រគំតន្ត្រីមុនការផ្សាយផ្ទាល់ ជាមួយការ រាំក្រវី ជាមួយអំពូល
April 29, 2019 - អន្តរជាតិ
មឹកស្រស់ រួមជាមួយប្រហិតចម្រុះមានផ្ទុកសារធាតុគីមីហាមឃាត់ ចំនួន ៩៣ គីឡូក្រាម ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង រកឃើញ និងដកហូត ខេត្តស្ទឹងត្រែង៖ នៅល្ងាចថ្ងៃសៅរ៍ ៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង ដោយមានការសហការចូលរួមពី មន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ក្រុងស្ទឹងត្រែង បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅតាមស្តង់ពិព័រណ៍ ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា
April 29, 2019









