- Khmernote Media
- អន្តរជាតិ
អាមេរិក៖ អាចនិយាយបានថា វាជាករណីកម្រមួយ ដែលជង្ហុកក្រហេងក្រហូងនៅលើដងផ្លូវ បានជួយសង្គ្រោះបុរសម្នាក់ ពីបញ្ហាបេះដូងលោតខុសប្រត្រតី ខណៈដែលជនរងគ្រោះកំពុងត្រូវបានគេដឹកក្នុងរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Nebraska ភាគខាងលិចសហរដ្ឋអាមេរិក។ បុរសជាជនរងគ្រោះត្រូវបានសារព័ត៌មាន WORLDOFBUZZ រាយការណ៍ថា មានអាយុ ៥៩ ឆ្នាំ និងជាមនុស្សដែលមានជំងឺបេះដូងប្រចាំកាយម្នាក់ផងដែរ។ នៅក្នុងថ្ងៃកើតហេតុជនរងគ្រោះស្រាប់តែមានបញ្ហាបេះដូងលោតញាប់ខុសប្រក្រតីគឺចង្វាក់បេះដូងឡើងដល់ ២០០ ដងក្នុងមួយនាទី។ ភ្លាមនោះជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដែលមានចម្ងាយ ១១ គីឡូម៉ែត្រពីផ្ទះ និងត្រូវធ្វើដំណើរនៅផ្លូវដែលមានជង្ហុកជាច្រើនផងដែរ។ ជាសំណាងល្អស្រាប់តែក្រោយធ្វើដំណើរលើផ្លូវ ដែលមានជង្ហុកក្រហេងក្រហូងបានត្រឹមតែពាក់កណ្តាលផ្លូវនោះ ស្រាប់តែចង្វាក់បេះដូងរបស់គាត់ក៏វិលមកធម្មតាវិញ ដោយមិនចាំបាច់ត្រូវការសង្គ្រោះបន្ទាន់ពីក្រុមវេជ្ជបណ្ឌិតឡើយ។ ហេតុការណ៍នេះត្រូវបានគេចាត់ទុកថា ជាសំណាងមួយនៅក្នុងមួយពាន់គ្រោះថ្នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz
April 29, 2019 - PR
ដើម្បីអបអសារទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្រុមហ៊ុន LG Electronics (Thailand) Co., Ltd បានរៀបចំ កម្មវិធីប្រមូសិនពិសេសសម្រាប់អតិថិជនរបស់ខ្លួនរយៈពេលមួយខែ ដោយចាប់ពីថ្ងៃទី២២ ខែមិនា រហូតដល់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ដែលមានរង្វាន់រួមមាន៖ 1. ទូរទស្សន៍ទំនើប ប្រភេទ LG OLED 65អ៊ីញ ចំនួន ១ រង្វាន់ 2. ទូរទឹកកក ដែលគោះមើលដល់ខាងក្នុង LG Instaview ចំនួន ១ រង្វាន់ 3.
April 29, 2019 - សង្គម
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ដោយសារតែឥទ្ធិពលនៃ Global Warming មានការកើនឡើងខុសសព្វមួយដង គឺកម្តៅអប្បបរិមា ក្នុងឆ្នាំ២០១៩ ខុសពីបណ្តាឆ្នាំមុនៗកន្លងមក ដោយកើនពី ២,00-២,២០ អង្សា។ ទន្ទឹមនឹងកម្តៅអតិបរិមា មានកម្រិតខ្ពស់ស្រាប់ធ្វើឲ្យមានការប៉ះទង្គិចរវាងម៉ាស់ត្រជាក់ និងក្តៅកាន់តែសកម្មថែមទៀត ដែលជាហេតុធ្វើឲ្យស្ថានភាពអាកាសធាតុមានការប្រែប្រួលឆាប់រហ័សក្នុងនោះ៖ + ថ្ងៃទី២៩ ខែមេសា៖ បណ្តាខេត្តភាគពាយ័ព្យ ដូចជាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប និងខេត្តបាត់ដំបង នឹងអាចមានភ្លៀងធ្លាក់កក់ខែពីតិចទៅមធ្យម នៅស្រុក-ក្រុងមួយចំនួនន ហើយនៅបណ្តាខេត្តដទៃទៀតអាចមានភ្លៀងកក់ខែតិចតួច។ + ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា៖ ខេត្តត្បូងឃ្មុំ កំពង់ចាម
April 29, 2019 - PR
ភ្នំពេញ (ថ្ងៃទី២៩ ខែមេសា)- ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅថ្មីៗនេះ ក្រោយសង្កេតឃើញថា មានអតិថិជនមួយចំនួន បានបង្ហោះសារចោទប្រកាន់ជាច្រើននៅលើបណ្តាញសង្គម Facebook ថា ពួកគេបានដកចំប្រាក់ក្លែងក្លាយពីទូ ATM របស់ ABA នោះ ឥឡូវធនាគារមួយនេះកំពុងចាត់វិធានការភ្លាមៗ ដោយទាក់ទងទៅកាន់ម្ចាស់សារ Facebook ទាំងនោះដោយផ្ទាល់ ដើម្បីស៊ើបអង្កេតលើការចោទប្រកាន់ដែលបានលើកឡើង ។ អ្នកប្រើប្រាស់បណ្តាញសង្គម Facebook ជាច្រើននាក់ ដែលអះអាងថា ខ្លួនបានដកប្រាក់ពីទូ ATM របស់ធនាគារ ABA ចំក្រដាសប្រាក់ក្លែងក្លាយនោះ បានលុបសារចោទប្រកាន់របស់ខ្លួនជាបន្តបន្ទាប់ រួមជាមួយនឹងការបង្ហោះសារជាសាធារណៈនៅលើបណ្តាញសង្គម Facebook ដោយសារភាពថា ពួកគេមានការយល់ច្រឡំដោយខ្លួនឯង
April 29, 2019 - បច្ចេកវិទ្យា
រហូតមកដល់ពេលនេះ រឿងដែលយើងបានលឺនោះគឺ Galaxy Note10 Pro គ្រោងនឹងបង្ហាញខ្លួនដំណើរគ្នាជាមួយនឹង Galaxy Note 10 ធម្មតាផងដែរ។ យោងតាមប្រភពព័ត៌មានបែកធ្លាយបានឲ្យដឹងថា Galaxy Note 10 Pro នឹងមានទំហំថ្មរហូតដល់ទៅ 4500mAh ដែលធំជាង Galaxy Note 9 500mAh ។ ប្រសិនបើយើងពិនិត្យឲ្យបានច្បាស់ យើងនឹងឃើញលេខម៉ូឌែល EB-BN975ABU ដែលជាលេខកូដរបស់ថ្ម និងលេខម៉ូឌែល SM-N975 ដែលវាត្រូវគ្នានឹងលេខកូដរបស់ Galaxy Note 10 Pro
April 29, 2019 - អន្តរជាតិ
ខ្សែភាពយន្ត Avengers: Endgame បានបំបែកតំណត់ត្រាជាខ្សែភាពយន្ត ដែលអាចរកប្រាក់ចំណូលបានច្រើនបំផុតត្រឹមសប្តាហ៍ទី១ នៃការចាក់បញ្ចាំងនៅជុំវិញពិភពលោក។ ខ្សែភាពយន្ត Hollywood ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន Disney /Marvel Studios មួយនេះ បានបំបែកកំណត់ត្រាប្រវិត្តសាស្រ្តរកប្រាក់បាន ១,២ ពាន់លានដុល្លារត្រឹមការចាក់បញ្ចាំងត្រឹមសប្តាហ៍ដំបូង ដែលតួលេខនេះនៅមិនទាន់មានខ្សែរភាពយន្តណាអាចរកបាននៅឡើយទេ។ តាមរយៈទិន្នន័យដែលបានចុះផ្សាយតាមសារព័ត៌មាន dailymail បានបង្ហាញ គ្រាន់តែចាក់បញ្ចាំងខ្សែភាពយន្តនេះនៅក្នុងអាមេរិកគឺអាចរកប្រាក់បាន ៣៥០ លានដុល្លារ និងប្រមាណជា ៨៥៩លានដុល្លារផ្សេងទៀតបានមកពីការចាក់ផ្សាយទៅជុំវិញភពលោក។ សូមបញ្ជាក់ថា ខ្សែភាពយន្ត Avengers: Endgame ជាប្រភេទខ្សែភាពយន្តបែបវាយប្រហារ ដែលបានចូលរួមសម្តែងដោយតារាល្បីជាច្រើនរូប រួមជាមួយឈុតឆាកប្រយុទ្ធគ្នាប្លែកៗ ដែលធ្វើឲ្យការទស្សនារបស់លោកអ្នកពិតជាមិនខកបំណងឡើយ៕ អត្ថបទ៖
April 29, 2019 - PR
ភ្នំពេញថ្ងៃទី ២៩ មេសា ២០១៩៖ ក្រោយពីការប្រកាស និងសម្ពោធជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីនៃខ្សែស្រឡាយ Galaxy ស៊េរី A ជាច្រើនម៉ូឌែលនៅទីក្រុងបាងកកប្រទេសថៃកាលពីពេលថ្មីៗនេះរួចមកបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនជាច្រើន។ ដើម្បីឆ្លើយតបតាមម្រូវការរបស់អ្នកប្រើប្រាស់ក៏ដូចជាអ្នកស្រឡាញ់គាំទ្រទាំងអស់ឱ្យទាន់ចិត្តនោះ ក្រុមហ៊ុន សាមសុង ក៏មិនបង្អង់យូរដែរដោយធ្វើការដាក់លក់ជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីនេះក្នុងព្រះរាជាណាចក្រកម្ពុជាយើងនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៩ តែម្តង! គួររំឭកផងដែរថាចំពោះរូបរាង និងលក្ខណៈសម្បត្តិរបស់ Samsung Galaxy A70 នេះគឺពិតជាធ្វើឱ្យអតិថិជនទាំងអស់មានការភ្ញាក់ផ្អើល និងអាចធ្វើការសម្រេចចិត្តជ្រើសរើសយកស្មាតហ្វូនដែលមានចំណុចត្រូវចិត្តមួយនេះបានភ្លាមៗជាមួយនឹងតម្លៃត្រឹមតែ 399 ដុល្លារ ប៉ុណ្ណោះ!! សរុបសេចក្តីមកអ្វីដែលធ្វើឱ្យ Galaxy A70 ជំនាន់ថ្មីនេះ ទទួលបានការគាំទ្រច្រើន
April 29, 2019 - សង្គម
ប៉ុស្តិ៍នគរបាលរដ្ឋបាលជយ័ជំនះនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពក្លែងបន្លំប្រើប្រាស់នូវឯកសណ្ឋាននគរបាលជាតិ និងប្រើប្រាស់ស្លាកលេខម៉ូតូនគរបាលក្លែងក្លាយ។ ជនសង្សយ័ត្រូវឃាត់ខ្លួន ឈ្មោះប្រាក់ ចន្ទ័ដារាវង្ស ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដ ត្រូវបានឃាត់ខ្លួននៅចំណុចផ្លូវព្រះនរោត្តម កែងផ្លូវលេខ១៥៤ ភូមិ៧ សង្កាត់ជយ័ជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មុនពេលកើតហេតុថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ ម៉ោង១៤ម៉០០នាទី ជនសង្សយ័ខាងលើជាសន្តិសុខឯកជនបានទៅយាមនៅហាងបបរមួយកន្លែងនៅម្ដុំផ្សារដើមគរដោយស្លៀកពាក់ឯកសណ្ឋានជាសន្តិសុខពណ៏ខ្មៅ លុះដល់ម៉ោង២០ម៉០០នាទីចប់ម៉ោងការងារក៏បានដូរឯកសណ្ឋានសន្តិសុខចេញហើយយកឯកសណ្ឋាននគរបាលជាតិ(ពណ៏ទឹកដោះគោ)ដែលដាក់ក្រោមកែបម៉ូតូដែលបានទិញនៅផ្សារទឹកថ្លាខោអាវតម្លៃ១០ដុល្លា សក្កិ០១គូរតម្លៃ០៣ដុល្លា ផ្លាកឈ្មោះតម្លៃ០៥ដុល្លា។ ពេលដូរឯកសណ្ឋាននគរបាលជាតិរួចហើយក៏បានជិះម៉ូតូដើរលេងមួយសន្ទុះមកដល់ចំណុចផ្លូវព្រះនរោត្តមកែង ផ្លូវលេខ១៥៤ ភូមិ៧ សង្កាត់ជយ័ជំនះ ខណ្ឌដូនពេញ ក៏ត្រូវបានជួបកម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលជយ័ជំនះឃើញដោយមានការសង្ស័យបានហៅធ្វើការត្រួតពិនិត្យ ទើបដឹងថាជនសង្ស័យមិនមែនជានគរបាលជាតិ ហើយបានធ្វើការឃាត់ខ្លួនជនសង្សយ័ឈ្មោះ ប្រាក់ ចន្ទ័ដារាវង្ស រួមជាមួយម៉ូតូ០១គ្រឿងម៉ាកZOOMER
April 29, 2019 - សង្គម
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គីសនីសៀមរាប បានឲ្យដឹងថា នឹងមានការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ និងថ្ងៃទី០១ ទី០៣ ទី០៤និងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖
April 29, 2019 - PR
នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៩ វេទិកាផ្លូវសូត្រសមុទ្រ “ខ្សែក្រវាត់មួយ ផ្លូវមួយ” នៅភ្នំពេញត្រូវបានប្រារព្ធឡើងនៅសាលប្រជុំជាន់ទី៥ នៃទីស្នាក់ការកណ្តាលក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប កោះពេជ្រ រាជធានីភ្នំពេញ។ ឯកឧត្ដម ឯក សំអុល ប្រធានសមាគមមិត្តភាព កម្ពុជា-ចិន ឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកឧកញ៉ា ទ្បៅ ម៉េងឃិន សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា លោក Zheng Huiwen អនុប្រធានសមាគមផ្លាស់ប្ដូរក្រៅប្រទេសខេត្តហ្វូជាន លោក
April 28, 2019









