- Khmernote Media
- អន្តរជាតិ
ក្រុងព្រះសីហនុ-(ដំណឹងបឋម) មានគ្រោះថ្នាក់ចរាចរណ៍រថយន្តតូច-ធំច្រើនគ្រឿងបុកប៉ះគ្នារួចក៏ប៉ះទៅដល់ម៉ូតូមួយចំនួនទៀតនៅជិតសាលាក្រុងព្រះសីហនុ វេលាម៉ោងជិត៨ព្រឹកថ្ងៃ២៨ ខែមេសា ឆ្នាំ២០១៩នេះ ដែលតាមពលរដ្ឋនៅកន្លែងកើតហេតុអោយដឹងជាបឋមថា មានមនុស្ស២នាក់រងរបួសធ្ងន់ ហើយករណីនេះដើមហេតុបណ្តាលមកពីរថយន្តដឹកទំនិញធុនធំ បើកចុះចំណោតតាមផ្លូវបេតុង (ពីសង្កាត់លេខ១មកសង្កាត់លេខ៤) មិនទាន់ដឹងថាមានបញ្ហាបច្ចេកទេសអ្វីបានជ្រុលទៅបុកជាមួយរថយន្តស្ទូចរួចក៏ប៉ះបន្តមកដល់រថយន្តតូចៗ និងម៉ូតូច្រើនគ្រឿងជាបន្តបន្ទាប់! សមត្ថកិច្ចកំពុងចុះទៅពិនិត្យអន្តរាគមន៌ ៕ ប្រភព៖ លោក Huy Bunleng
April 28, 2019 - PR
ដោយសារបញ្ហាកង្វះខាតថាមពលនៅតែបន្តប៉ះពាល់លើប្រព័ន្ធផ្តត់ផ្តង់សេវា ក្រុមហ៊ុន Cellcard នៅតែបន្តយ៉ាងសកម្ម ដើម្បីរក្សាទំនាក់ទំនងជូនប្រជាជនកម្ពុជា។ លោក Ian Watson នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Cellcard មានប្រសាសន៍ថា ក្រុមការងាររបស់យើងនៅតែបម្រើសេវា២៤ម៉ោងក្នុងមួយសប្តាហ៍ ដើម្បីជួយ និងធានាថាអតិថិជនអាចបន្តការទំនាក់ទំនងគ្នាបានគ្រប់ពេលវេលា បើទោះបីជាមានកង្វះខាតថាមពលក៏ដោយ។ លោក Watson បានឲ្យដឹងថា ក្រុមហ៊ុន Cellcardបានរៀបចំជាស្រេចនូវម៉ាស៊ីនភ្លើងក្នុងការបម្រើសេវា និងជួយកាត់បន្ថយកង្វះថាមពល ដែលអាចប៉ះពាល់ដល់ទីតំាងខេត្តមួយចំនួន។ ក្រុមការងាររបស់យើង នឹងធានាលើការបង្កើនលទ្ធភាពសម្រាប់ការផ្គត់ផ្គង់ទៅតំបន់ទំាងនោះនូវថាមពលព្រះអាទិត្យ។ ក្រុមហ៊ុនបានផ្តល់ម៉ាស៊ីនភ្លើងចំនួន៣០ ក្នុងកម្មវិធីបញ្ចូលលុយ និងឈ្នះរង្វាន់ (Top Up and Win promotion)។ ក្នុងនាមជាក្រុមហ៊ុនទូរស័ព្ទខ្មែរ តែមួយគត់ក្នុងប្រទេសកម្ពុជា
April 27, 2019 - បច្ចេកវិទ្យា
iPhone XI និង iPhone XI Max បានក្លាយជាប្រធានបទ ដែលពេញនិយមសម្រាប់ស្មាតហ្វូនបន្ទាប់របស់ក្រុមហ៊ុន Apple ។ ប៉ុន្តែក្រុមហ៊ុននេះបែរជាកំពុងអភិវឌ្ឍអ្នកស្នងតំណែងបន្ទាប់របស់ iPhone XR ទៅវិញ ដោយនឹងបន្ថែមកាមេរ៉ា Telephoto មួយគ្រាប់ទៀតដូចទៅនឹង iPhone XS ដែរ ។ តាមប្រភពព័ត៌មានពីអ្នកផ្គត់ផ្គង់នៅប្រទេសចិន បានអះអាងថា iPhone XR 2 នឹងមានកាមេរ៉ាដូចទៅនិង iPhone XS ដែរ ដោយទទួលបាននូវកាមេរ៉ាពីរគ្រាប់ ។ ហើយសម្រាប់ sensor
April 27, 2019 - អន្តរជាតិ
ថៃបានបង្កើតកាក់ប្លាទីន ដែលដាក់លក់ក្នុងតម្លៃរហូតដល់ ១ លានបាត (៣១,១៧៤ ដុល្លារអាមេរិក) ហើយកាក់ប្លាទីនប្រភេទនេះ នឹងក្លាយជាកាក់ប្រាក់ ដែលមានតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តថៃ។ យ៉ាងណាក្តី កាក់ប្លាទីននេះត្រូវបានបង្កើតឡើងជាវត្ថុអនុស្សាវរីយ៍នៅក្នុងឱកាសនៃព្រះរាជពិធីឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រថៃនៅក្នុងខែក្រោយនេះតែប៉ុណ្ណោះ មិនមែនបង្កើតឡើងសម្រាប់ធ្វើការចាយវាយនៅក្នុងទីផ្សារនោះទេ។ កាក់ប្លាទីន នឹងធ្វើឡើងដោយប្លាទីន ដែលមានគុណភាពខ្ពស់ល្អំផុត និងបានរចនារូបព្រះអង្គម្ចាស់មហាវេជ្ជរាឡុងកននៅក្នុងកាក់នោះទៀតផង។ បើតាមការអះអាងរបស់របស់ក្រុមការងារនៃព្រះបរមរាជវាំងថៃបានឲ្យដឹងថា កាក់ប្លាទីននេះអាចនឹងត្រូវគេបង្កើតឡើងត្រឹមតែចំនួន ១,០០០ កាក់ប៉ុណ្ណោះ សម្រាប់ដាកលក់ជាវត្ថុអនុស្សាវរីយ៍។ សូមបញ្ជាក់ជូនថា ព្រះរាជពិធីឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រថៃនឹងត្រូវបានគេរៀបចំឡើងនៅក្នុងរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែ ឧសភាខាងមុខនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ bangkokpost
April 27, 2019 - កីឡា
យោងទៅតាមការរាយការណ៍ចុងក្រោយបានអោយដឹងថា ក្លឹបយក្សរបស់អេស៉្បាញ Real Madrid បានបញ្ជាក់យ៉ាងច្បាស់ថាពួកគេត្រូវការសរុបយ៉ាងតិច ១០០លានអឺរ៉ូ ប្រសិនបើចង់អោយគេចែកផ្លូវគ្នាជាមួយខ្សែការពារវ័យក្មេងសញ្ជាតិបារាំង Raphael Varane។ ខ្សែរការពារក្រោមកណ្ដាលរូបនេះត្រូវបានមានព័ត៌មាន និងពាក្យចរចាមអារ៉ាមជាច្រើនថាកំពុងតែមានទំនាក់ទំនងជាមួយក្លឹបធំពីរនៅអឺរ៉ុបគឺក្លឹបបិសាចក្រហម Manchester United និងក្លឹបសេះបង្កង់ Juventus របស់អុីតាលី។ ទោះបីយ៉ាងណាក៏ដោយ យោងតាមការរាយការណ៍របស់ ESPN បានអោយដឹងថាក្លឹបអធិរាជស Real Madrid ចង់ទុកកីឡាកររូបនេះសម្រាប់ក្លឹបខ្លួនឯងនៅក្នុងរដូវកាលនេះ ដោយហេតុផលថាបានដាក់តំលៃខ្ពស់ជាមួយនឹងតំលៃ ១០០លានអឺរ៉ូយ៉ាងតិច។ គួរបញ្ជាក់ផងដែរថាកីឡាករ Varane ក្លាយជាផ្នែកយ៉ាងសំខាន់សម្រាប់ក្លឹប Real Madrid ចាប់តាំងពីឆ្នាំ ២០១១មកម្ល៉េះ ហើយបានចូលរួមជួយក្លឹបអោយឈ្នះពានប្រចាំទ្វីបអឺរ៉ុប៤ឆ្នាំជាប់គ្នាគឺនៅក្នុងឆ្នាំ ២០១៤
April 27, 2019 - កីឡា
បន្ទាប់ឆ្លងកាត់ឧបសគ្គជាច្រើននៅក្នុងរដូវកាលនេះមក ប្រធានក្លឹបរបស់អធិរាជស Real Madrid លោក Florentino Perez បានសម្រេចចិត្តថានឹងចុះកុងត្រាជាមួយកីឡាករ Eden Hazard Eriksen និង Rodrygo ដើម្បីយកមកជំនួសកន្លែងខ្វះខាតនៅពេលដែលកីឡាករ Ronald ចាកចេញកាលពីរដូវកាលមុន។ តាមរយៈការគ្រប់គ្រងរបស់ក្លឹប Real Madrid ត្រូវបានប្រកាសថាមានការធ្លាក់ចុះនូវកំរិតនៃទម្រង់លេង ហើយពួកគេត្រូវការអោយទម្រង់លេងត្រឡប់ទៅរកភាពជោគជ័យកាលពីមុនពេលដែលក្លឹបកំពុងតែមាន។ ហើយចំនុចសំខាន់នៃការធ្លាក់ចុះនេះវាមានការពាក់ព័ន្ធជាមួយនឹងការផ្លាស់ប្តូររបស់ Ronaldo និងគ្រាប់បាល់របស់គាត់សម្រាប់ក្រុម។ តាមរយៈការរាយការណ៍ចុងក្រោយនេះ ក្លឹបអធិរាជសបានកំណត់អត្តសញ្ញាណកីឡាករ៣រូបដែលជាជម្រើសដំបូងរបស់ពួកគេដែលពួកគេត្រូវតែធ្វើអោយបានៅក្នុងរដូវកាលនេះដើម្បីធ្វើការផ្លាស់ប្តូរ។ ជាមួយគ្នានេះដែរ លោក Florentino Perez ត្រៀមរួចរាល់ហើយដើម្បីរៀបចំក្នុងការចុះកុងត្រា Eden Hazard ពីក្រុម
April 27, 2019 - កីឡា
កាលពីរាត្រីយប់មិញនេះ ក្រុមហង្សក្រហម Liverpool បានបើកពហុកីឡាដ្ឋាន Anfield ដើម្បីស្វាគមន៍ក្រុមភ្ញៀវក្រុម Hudderfield Town នៅក្នុងលទ្ធផលរហូតដល់ ៥ទល់នឹង០។ ក្នុងលទ្ធផលនេះធ្វើអោយក្រុម Liverpool ឡើងឈរនៅលើកំពូលតារាងសារជាថ្មីដោយមាន ២ពិន្ទុលើក្រុមប្រកួតប្រជែង Man City។ គួរបញ្ជាក់ផងដែរថា ក្នុងចំនោម៥គ្រាប់នេះ មានគា្រប់បាល់របស់កីឡាករ២រូបដែលជាអ្នកកំពុងប្រជែងយកអ្នកស៊ុតច្រើនជាងគេនៅក្នុង Enlish Premier Leagueផងដែរគឺកីឡាករ Mohamad Salah នឹង Sadio Mane។ ដោយនៅក្នុងតង់ទី១រកបានដោយកីឡាករ Naby Keita ដោយត្រឹមតែនាទីទី១ តែប៉ុណោះ ហើយនៅក្នុងតង់ទី១ដដែលរកបានដោយកីឡាករ Salah
April 27, 2019 - អន្តរជាតិ
ក្រុងព្រះសីហនុ-សេចក្តីរាយការណ៏ជាបឋមពីសមត្ថកិច្ចអោយដឹងថា នៅវេលាម៉ោងជាង៥ព្រឹកថ្ងៃ២៧ ខែមេសា ឆ្នាំ២០១៩នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយប៉ូលីសបង្ក្រាបបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត និងសមត្ថកិច្ចពាក់ពន្ធ័បានឃាត់ចាប់បង្គា ដែលមានដាក់លាយសារធាតុដូចចាហួយចំនួនជិត១តោន ដែលតាមការអះអាងពីមន្ត្រីកាំកុងត្រូលថា បង្គាទាំងអស់នេះ ឈ្មួញដឹកតាមរថយន្តពីប្រទេសវៀតណាមចូលមកលក់ចែកចាយក្នុងទីផ្សារក្រុងព្រះសីហនុ។ បច្ចុប្បន្នបង្គាទាំងអស់នេះត្រូវបាននាំយកទៅកាន់សាខាកាំកុងត្រូលខេត្តព្រះសីហនុដើម្បីដុតកំទេចចោល៕ ប្រភព៖ លោក Huy Bunleng
April 27, 2019 - បច្ចេកវិទ្យា
អាមេរិក៖ ការប្រលងគឺជាផ្នែកដ៏សំខាន់មួយនៃការសិក្សារបស់សិស្សានុសិស្សគ្រប់រូប យ៉ាងណាក្តីក៏មានដែរសិស្សខូចមួយចំនួន ដែលមិនចង់ទៅប្រលងនោះទេ ហើយពួកគេបានព្យាយាមប្រើគ្រប់វិធី ដើម្បីគេចវេសចេញពីការប្រលង។ តួយ៉ាងមានសិស្សក្បាលខូចពីរនាក់ដែលមិនចង់ទៅប្រលង បាននាំគ្នាលួចចូល (Hack) ទៅប្រើប្រព័ន្ធអ៊ីនធឺណិតរបស់សាលា និងធ្វើឲ្យការប្រលងរបស់សាលាទាំងមូលត្រូវកកស្ទះ និងបានបង្កឲ្យមានភាពរញ៉េរញ៉ៃពេញសាលារៀនផងដែរ។ សិស្សទាំងពីររូបនេះមានអាយុទើបតែ ១៤ ឆ្នាំប៉ុណ្ណោះ និងកំពុងតែសិក្សាក្នុងវិទ្យាល័យ Secaucus ក្នុងរដ្ឋNew Jersey សហរដ្ឋអាមេរិក។ ពួកគេបានប្រើប្រាស់ DDoS (Denial-of-service) ដើម្បីលួចចូលទៅ router របស់សាលា និងបំផ្លាញប្រព័ន្ធសម្រាប់ប្រលងរបស់សាលាតែម្តង។ ក្រោយការរកឃើញដូចខាងលើនេះ សិស្សទាំងពីរនាក់ត្រូវបានប៉ូលិសចាប់ខ្លួនពីបទបង្កឲ្យមានភាពចលាចលក្នុងសាលារៀន ខណៈក្រុមអ្នកព័ត៌មានវិទ្យាបានអះអាងថា ពួកគេជាក្មេងដែលមានសមត្ថភាពខ្ពស់ ព្រោះទើបតែមានអាយុ ១៤ ឆ្នាំសោះអាចធ្វើរឿងដ៏ធំនេះបានបាត់ទៅហើយ ចុះទម្រាំតែពួកគេមានបទពិសោធន៍ច្រើនជាងនេះទៀត សមត្ថភាពរបស់ពួកគេក៏កាន់តែរីកចម្រើនខ្លាំងជាងនេះដែរ៕
April 27, 2019 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ កោះបាលីដែលត្រូវបានគេចាត់ទុកថា ជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលរបស់ប្រទេសឥណ្ឌូនេស៊ីនោះ ក៏ត្រូវបានគេរកឃើញថា បានរងនូវការបំពុលបរិស្ថានជាពិសេសពីថង់ប្លាស្ទិកច្រើនផងដែរ។ ឆ្លើយតបទៅនឹងបញ្ហាបរិស្ថានមួយនេះ ផ្សារទំនើប Bintang ដែលមានទីតាំងស្ថិតនៅជាប់ឆ្នេរ Ubud និង Seminyak កាលពីពេលថ្មីៗនេះបានសម្រេចប្រើប្រាស់ស្លឹកចេកមករុំបន្លែផ្សេងៗជំនួសដោយការប្រើប្រាស់ថង់ប្លាស្ទិច។ បើតាមលោក Agus Sanjaya ដែលជាប្រធានគ្រប់គ្រងផ្សារទំនើបខាងលើ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ផ្សារទំនើបរបស់លោកនឹងឈប់ប្រើប្រាស់ប្លាស្ទិចទៀតហើយ ដែលបា្លស្ទិចទាំងនោះរួមមាន ទុយោសម្រាប់បឺតទឹក ថង់សម្រាប់ខ្ជប់អាហារ និងថង់ប្លាស្ទិចសម្រាប់រុំរបស់ផ្សេងៗជាដើម។ លោកបានបន្តថា ផ្សាររបស់លោកនឹងប្តូរមកប្រើប្រាស់ស្លឹកចេក ខ្សែរធ្វើពីស្រទបចេក និងចង្កាក់ធ្វើពីដើមឫស្សីជាដើមសម្រាប់ជាមធ្យោបាយវេចខ្ចប់ទំនិញផ្សេងៗ។ ប្រធានគ្រប់គ្រងផ្សារដែលមានស្មារតីស្រលាញ់បរិស្ថានរូបនេះបានបញ្ជាក់ថា ការប្រើប្រាស់ស្លឹកចេក ខ្សែរធ្វើពីស្រទបចេក និងចង្កាក់ធ្វើពីដើមឫស្សីគឺជាវិធីមួយដែលអាចមួយរក្សាបរិស្ថានបានមួយផ្នែក ហើយរបស់ទាំងនោះទៀតសោធគឺជាធនធានដែលមានស្រាប់នៅលើកោះបាលីនេះផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ coconuts
April 27, 2019









