ខ្មែរណូត

ស្វែងរក

  • Nissan Auto Tech

    មុខងារ Intelligent Forward Collision Warning និង Intelligent Emergency Braking (i-EB) ជួយគ្រប់គ្រងល្បឿននិងហ្វ្រាំង ពេលជួបហានិភ័យ

    BY Khmernote Media April 29, 2019
    មុខងារ Intelligent Forward Collision Warning និង Intelligent Emergency Braking (i-EB) ជួយគ្រប់គ្រងល្បឿននិងហ្វ្រាំង ពេលជួបហានិភ័យ

    Intelligent Forward Collision Warning ៖ ជាមួយនឹងឧបករណ៏ដែលបានតំឡើងនៅផ្នែកខាងមុខរបស់យានយន្ត មុខងារនេះអាចវិភាគល្បឿនដែលទាក់ទង និងចម្ងាយទៅនឹងយានយន្តនៅខាងមុខ ក៏ដូចជាយានយន្តផ្សេងមួយទៀត នៅពីមុខយានយន្តដែលកំពុងនៅនឹងមុខយានយន្តរបស់លោកអ្នក។ នៅពេលដែលប្រព័ន្ធនេះរកឃើញហានិភ័យអ្វីមួយនោះ វានឹងឱ្យសញ្ញាមកកាន់អ្នកបើកបរតាមអេក្រង់ Display និងសំឡេងព្រមានផងដែរ។

    Intelligent Emergency Braking (i-EB) ជាមួយ Pedestrian Detection ៖ ធ្លាប់បានគេស្គាល់ថា ជា Forward Collision Braking ដោយនៅពេលដែលមុខងារនេះរកឃើញគ្រោះថ្នាក់នៃការប៉ះទង្គិចជាមួយយានយន្ត ឬអ្នកថ្មើរជើងនៅខាងមុខ វានឹងឱ្យដំណឹងមកអ្នកបើកបរឱ្យដឹងពីគ្រោះថ្នាក់តាមរយៈការព្រមានជាសំឡេង ឬរូបភាព ដោយជំរុញអ្នកបើកបរឱ្យចាត់វិធានការដើម្បីចៀសវាងគ្រោះថ្នាក់។ ករណីប្រសិនបើអ្នកបើកបរមិនអាចបន្ថយល្បឿន វានឹងប្រើហ្វ្រាំងបន្ទាន់ពេលមានអាសន្ន និងបន្ថយល្បឿនយានយន្ត ដើម្បីបន្ថយភាពធ្ងន់ធ្ងរនៃការប៉ះទង្គិច។

    សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissa Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan/៕

    អត្ថបទ៖​ លីដា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay