ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ប្តឹងផ្សារទំនើបមួយកន្លែង ក្រោយបន្លំលុយរបស់គាត់ចំនួន ០,០០៦ ដុល្លារអាមេរិក

    BY Khmernote Media April 30, 2019
    បុរសម្នាក់ប្តឹងផ្សារទំនើបមួយកន្លែង ក្រោយបន្លំលុយរបស់គាត់ចំនួន ០,០០៦ ដុល្លារអាមេរិក

    ចិន៖ បុរសម្នាក់បានសម្រេចដាក់ពាក្យប្តឹងទៅតុលាការ ក្រោយផ្សារទំនើបមួយកន្លែងបានបន្លំលុយរបស់គាត់ចំនួន ០,០៤ យន់ (០,០០៦ ដុល្លារអាមេរិក)។ បុរសជាដើមបណ្ដឹងរូបនេះមានឈ្មោះថា Xiao រស់នៅក្នុងប្រទេសចិន ហើយផ្សារទំនើបដែលគាត់បានប្ដឹងនោះមានឈ្មោះថា Yonghui។ តាមភស្តុតាងបានបង្ហាញថា លោក Xiao បានទិញទំនិញអស់ ៥៤,៧៦ យន់ (៨,១២ ដុល្លារ) ហើយគាត់បានឲ្យប្រាក់ចំនួន ៥៥ យន់ (៨,១៦ ដុល្លារអាមេរិក) ដែលជាក់ស្ដែងអ្នកលក់ត្រូវអាប់ប្រាក់ឲ្យគាត់វិញចំនួន ០,២៤ យន់ (០,០៣៦ ដុល្លារ)។ យ៉ាងណាក្តី ដោយតួលេខខាងក្រោយតូចពេក និងគ្មានក្រដាសប្រាក់ដូចនោះទៀត ប្រព័ន្ធគិតលុយនៅក្នុងហាងបានទូទាត់អាប់ឲ្យគាត់វិញត្រឹមតែ ០,២០ យន់ (០,០៣០ ដុល្លារ) តែប៉ុណ្ណោះ បើគិតទៅគឺបាត់លុយ ០,០៤ យន់ (០,០០៦ ដុល្លារអាមេរិក)។

    លោក Xiao បានបញ្ជាក់ថា លោកមិនចង់បានលុយតិចតួចនេះមកវិញទេ តែលោកធ្វើដូចនេះគ្រាន់តែចង់បង្ហាញថា ប្រព័ន្ធគិតលុយរបស់ផ្សារទំនើបគឺមិនត្រឹមត្រូវនោះទេ ហើយត្រូវតែកែសម្រួលជាបន្ទាន់ទើបមានភាពយុតិ្តធម៌សម្រាប់អតិថិជនគ្រប់រូប។ ឆ្លើយតបទៅនឹងឥរិយាបថរបស់លោក Xiao ខាងតំណាងផ្សារទំនើបបានធ្វើការសុំទោសជាសាធារណៈ ហើយសន្សាថា នឹងកែសម្រួលប្រព័ន្ធគិតលុយរបស់ខ្លួន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay