ស្ងាត់ៗ!! Atletico Madrid ចង់នាំយកកីឡាករ Chelsea មួយរូបនេះត្រឡប់ទៅប្រទេសអេស្ប៉ាញវិញ
មួយរយៈពេលដែលកីឡាករសញ្ជាតិអាស្សង់ទីនរូបនេះប្តូរមកកាន់ទឹកដីអង់គ្លេស ហាក់បីដូចជាធ្វើមិនបានល្អសោះ រហូតដល់ថ្នាក់មានព័ត៌មានលេចលឺថាអាចនឹងចាកចេញពីប្រទេសអង់គ្លេស ដោយសារតែមានផលលំបាកក្នុងការលេងនៅក្នុងលីគ English Premier League។ កាលដើមឡើយ អតីតកីឡាករ Juventus រូបនេះលោក Higuain បានចូលរួមជាមួយ AC Milan ដោយការខ្ចីជើងនៅក្នុងឆ្នាំ ២០១៨ មុននឹងបញ្ចប់កុងត្រានៅក្នុងឆ្នាំ ២០១៩ ហើយបន្ទាប់មកក្រុមតោខៀវ Chelsea បានទិញកីឡាកររូបនេះបន្ត។ គួរបញ្ជាក់ផងដែរថាក្លឹបតោខៀវ Chelsea មានជម្រើសដើម្បីបន្តកុងត្រាមួយឆ្នាំ បើទោះបីជាទម្រង់លេងរបស់កីឡាកររូបនេះមិនសាកសមនឹងល័ក្ខខ័ណ្ឌប្រទេសអង់គ្លេសនោះឡើយ និងមានការគាំទ្រពីគ្រូបង្វឹក Maurizio Sarri។
ជាលទ្ធផល កីឡាករអាយុ ៣១ឆ្នាំរូបនេះអាចនឹងត្រឡប់ទៅកាន់ទឹកដី Turin វិញដែលនេះជាអ្វីដែលលោករំពឹងទុក។ ប៉ុន្តែឥឡូវនេះយោងទៅតាំការរាយការណ៍មួយបានងោយដឹងថា គោលដាវបន្ទាប់របស់កីឡាករសញ្ជាតិអាស្សង់ទីនរូបនេះអាចនឹងត្រឡប់ទៅកាន់ទឹកដីអេស្ប៉ាញវិញ ខណៈដែរក្រុម Atletico Madrid បានត្រៀមខ្លួនសម្រាប់ចរចានាំយកកីឡាកររូបនេះពីក្លឹប Chelsea ដើម្បីចូលរួមនៅក្នុងក្រុមរបស់ពួកគេ។ ជាក់ស្ដែងក្នុងស្ថានភាពបច្ចុប្បន្ន ក្រុម At Madrid មួយនេះកំពុងតែសម្លឹងរកខ្សែប្រយុទ្ធដើម្បីយកមកជំនួសដំណែងកីឡារក Diego Costa ហើយគេឃើញកីឡាករ Hugain ដែលជាអតីតកីឡាកររបស់ Real Madrid ផងដែរ៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia

